#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ១១.ប្រមាណជា ២០ នាទីក្រោយ ជុងហ្គុកក៏ត្រលប់មកវិញ...រ៉ូឆែើនាងមិនបានដឹងឡើយព្រោះនាងពាក់កាស បើកសម្លេងខ្លាំងៗតាមជុងហ្គុកប្រាប់ ហើយបង្អួចវាំងននក៏បិទជិត អោយប្រាកដថានាងមិនបានឃើញសកម្មភាពនៅខាងក្រៅ តែបើសង្កេតមើលទឹកមុខរបស់នាង ក៏អាចបញ្ជាក់អោយដឹងថានាងភ័យព្រួយ ខ្លាចបារម្ភ អារម្មណ៍របស់នាងមិនស្ងប់ឡើយ នាងកាន់ប៊ិចទាំងញ័រដៃ អារម្មណ៍នៅលើជុងហ្គុកទាំងអស់នឹង។
« អួយ » កាយតូចភ្ញាក់ព្រើតពេលដែលទទួលដឹងថានរណាម្នាក់លើកដោះកាសត្រចៀកនាងចេញ, បែរមកក៏ឃើញស្នាមញញឹមស្រស់របស់អ្នកម្ខាងទៀត តែអ្វីដែលធ្វើអោយរ៉ូឆែលរង្គើចិត្តនោះគឺស្នាមនៅលើមុខរបស់នាយកំលោះដែលនៅមានឈាមរឹមៗផង។
« លោកត្រូវរបួស? ជុងហ្គុក! ហេតុអីក៏លោកមិនប្រយ័ត្ន? ឈឺខ្លាំងទេ? » រ៉ូឆែលទាញមុខរាងក្រាស់មកមើលអោយច្បាស់ពីស្នាមរបួសនោះ ស្នាមនោះមើលទៅជ្រៅប៉ុន្តែអាចនឹងព្យាបាលបាន មិនមានអ្វីធំដុំទេ ហើយប្រាកដណាស់ថាឈឺ គ្រាន់តែគេសាុំនឹងរឿងទាំងនេះ គេសឹងតែលែងឈឺទៅហើយ អ្វីដែលសំខាន់បានមកឃើញមុខរ៉ូឆែល បាននាងបារម្ភបែបនេះទៀត ភាពឈឺចាប់ទាំងប៉ុន្មានរលាយអស់ហើយ។
« ត្រូវមុខកាំបិតបន្តិចបន្តួចទេ! លាងរបួសបន្តិចគឺលែងអីហើយ! អូនរៀនរួចឬនៅ? ទៅគេងជាមួយបងបានទេ? យប់ជ្រៅហើយ » ជុងហ្គុកនៅតែផ្តល់ស្នាមញញឹមស្រទន់ទៅអោយរាងតូច ព្រោះមិនចង់អោយនាងបារម្ភខ្លាំង ហើយមកកង្វល់ក្នុងចិត្តបែបនេះទេ។
« ចាំបន្តិច! » ថារួចរ៉ូឆែលក៏ងើបទៅយកប្រអប់ថ្នាំមក ជួយអីមិនបានយ៉ាងណាក៏អាចជួយលាងរបួសអោយគេបានដែរ។
« អូន-
« នៅស្ងៀម! » មុនដំបូងជុងហ្គុកថាមិនចង់អោយនាងធ្វើទេ រឿងបែបនេះគេធ្វើខ្លួនឯងបាន តែរ៉ូឆែលសម្លក់គេបន្តិច ទើបគេព្រមនៅស្ងៀមអោយនាងលាងរបួសអោយ...
« តែមួយភ្លែតលោកក៏ត្រូវរបួសហើយ ចុះទម្រាំតែយូរទៀត? មិនស្លាប់ហើយទេហេស? »
« បើបងស្លាប់ បងស្លាប់យូរហើយ មិនមែនមកអង្គុយមើលមុខអូនបែបនេះទេ » ជុងហ្គុកស្រដីឡើងស្រាលៗ សម្លឹងមុខតូចច្រមិចខាងនោះមិនដាក់ភ្នែក រ៉ូឆែលស្អាតហើយគួរអោយស្រលាញ់ កាន់តែមើលកាន់តែលង់ មិនចម្លែកទេដែលនាយលង់ស្រលាញ់នាងលឿនដល់ថ្នាក់នេះ។
« លោកមានស្រីច្រើន ស្រីណាក៏ស្រលាញ់លោកដែរ! ហើយលោកមកស្រលាញ់ខ្ញុំធ្វើអីនៀក ខ្ញុំដៀលលោកគ្រប់ពេលហើយលោកមិនចេះឈឺខ្លះទេឬ? » រ៉ូឆែលលាងរបួសអោយនាយកំលោះបណ្តើរ សួរបណ្តើរ ពេលខ្លះនាងឆ្ងល់ ហើយក៏រកមូលហេតុមិនឃើញថាហេតុអីបានជាជុងហ្គុកស្រលាញ់នាងដល់ថ្នាក់នេះ។
« គេស្រលាញ់បងតែបងស្រលាញ់អូន! មិនបាច់សួរទេ បងក៏មិនដឹងថាហេតុអីដែរ ដឹងត្រឹមស្រលាញ់! » និយាយតែពិននេះ គេក៏ទាញចង្កេះនាងកៀកជាប់នឹងខ្លួនគេ ប្រើដៃទាញសំឡីចេញពីដៃរបស់រ៉ូឆែល ជូតតែពិននេះបានហើយ។
« តោះទៅគេង! បើអូនមិនព្រមទៅទេ បន្តិចទៀតបងប្តូរចិត្តគេងទីនេះអីឡូវហើយ ប៉ុន្តែមិនមែនត្រឹមតែគេងទេ! »
« ហូយយ ទៅក៏បាន! ហើយចាំបាច់បី? »
« daddy មានតួនាទីបី baby អញ្ចឹងហើយ! ណាមួយអូនចាញ់កូនផង...ថ្នមខ្លះទើបបាន! »
« លោកមានដឹងទេ ថាលោកមានជម្ងឺប្រសៃប្រសាទកម្រិតធ្ងន់ណាស់ជុងហ្គុក »To be continued...
អូនដៀលពិនណាក៏នៅតែស្រលាញ់😔 ខ្ចិលឈឺ
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "