#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ១៥+១៦.ព្រឹកថ្ងៃថ្មី ព្រឹកដំបូងនៅប្រទេសបារាំងដ៏ស្រស់ស្រាយ ស្រស់ស្រាយដែលងើបមកជាមួយនឹងទេសភាពប្លែកភ្នែក ហើយក៏កាន់តែស្រស់ស្រាយពេលដែលងើបមកក៏ឃើញមុខកំលោះសង្ហាដែលយប់មិញនេះលេងនាងដល់ថ្នាក់នាងស្រែកលែងចេញ។
« មនុស្សស្អីទេ! ឡប់ៗ! ធ្វើដូចឯងនេះតុកាត្តាហើយ...ឈឺជិតស្លាប់-
« ឈឺតែក៏ស្រួ-
« បិទកញ្ចប់មាត់! » ពេលខ្លះពាក្យឈ្លើយៗមិនបាច់ឮក៏បានដែរ! ហើយគេម្នាក់នេះងើបតាំងពីពេលណាមកនេះទើបបានកាត់សម្តីឆែលរហ័សបែបនេះ?
« អូយយយ » រ៉ូឆែលងើបខ្លួនពីការអោបរបស់រាងក្រាស់ តែងើបបានតែបន្តិចនាងក៏ស្រែកដោយភាពឈឺចាប់តែម្តង មិនដឹងយប់មិញត្រូវខ្លាំងប៉ុណ្ណាទេទើបមកឈឺដើរមិនរួចបែបនេះ។
« លើកក្រោយហ៊ានដុតបងទៀតឬអត់? » ជុងហ្គុកញញឹមចុងមាត់ សម្លឹងមកកាន់មុខតូចច្រមិចដែលក្រញូវមិនស្ទើ តាមពិតទៅនាងមិនមែនមាត់ដាចទេ តែជុងហ្គុកជាអ្នកចូលចិត្តបញ្ជួសអោយនាងខឹងដោយខ្លួនឯង!
« អើ លើកក្រោយដុតទៀត! ដុតលោកអោយខ្លោចលែងមានសាកសពតែម្តង! ហើយនៅដេកដល់ពេលណាទៀត? បីខ្ញុំទៅបន្ទប់ទឹកភ្លាម! ខ្ញុំទៅជាបែបនេះមកពីលោកឯងនឹង! » រ៉ូឆែលខាំមាត់ស្រែកទៅកាន់នាយកំលោះដោយភាពខឹងសម្បារទាំងព្រឹក ខុសពីជុងហ្គុកដែលសប្បាយអរ ពេញចិត្តនឹងឃើញនាងខឹងបែបនេះ។
...« អួយ ស្លាប់ហើយ! នេះកូនប្រសារម៉ាក់កើតអីនឹង? » ចុះមកដល់ក្រោមឃើញជុងហ្គុក គ្រារ៉ូឆែលហើយឃើញថារ៉ូឆែលដើរមិនសូវជាបានស្រួលដូចរាល់ដង អ្នកស្រីហ្វេសស្ទឺក៏សួរឡើងដោយក្តីបារម្ភខ្លាចថានឹងមានអីមិនល្អកើតឡើងលើនាង។
« មិនមានអីទេម៉ាក់! ដើរបានពិននេះគ្រាន់បើច្រើនដងហើយ! » ឮតែបែបនេះ អ្នកជាម្តាយក៏រហ័សសម្លក់ជុងហ្គុកតែម្តង, ហេតុផលគឺបែបនេះទេឬ?
« ឯងធ្វើបាបកូនប្រសារម៉ាក់? មិនកើតទេ! យប់នេះម៉ាក់យកឆែលមកគេងជាមួយម៉ាក់! »
« អត់ទេម៉ាក់! អូនរបស់ខ្ញុំទេ! »
« កូនប្រសាររបស់ម៉ាក់! »
« ប្រពន្ធរបស់ខ្ញុំ! »
« កូនម៉ាក់! »
« ប្រពន្ធខ្ញុំ! »
« អូយយ អ្នកទាំងពីរបានហើយ! ខ្ញុំគេងបន្ទប់ម្នាក់ឯងយប់នេះ! ស្មើភាពគ្នាហើយណា! »
« អត់ទេ!!! » រ៉ូឆែលនិយាយចប់ភ្លាម ជុងហ្គុកនិងអ្នកស្រីហ្វេសស្ទឺក៏បន្លឺឡើងតំណាលគ្នា នេះវត្តមាននាងមកធ្វើអោយម្តាយកូន ឈ្លោះគ្នាដណ្តើមនាងទៅកើត។
« ហឹកៗ ខ្ញុំឈឺ ខ្ញុំសុំឡើងទៅសម្រាកវិញបានទេ? » ដោយនិយាយអ្វីមិនបានតទៀត រ៉ូឆែលក៏ធ្វើជាយំតិចៗ នាំអោយអ្នកទាំង២ នោះបែរការឈ្លោះមកចាប់អារម្មណ៍លើនាងវិញ។
« អូខេៗណាកូនម៉ាក់! ចាំម៉ាក់អោយជុងហ្គុកយកអីទៅអោយកូនញុំាណា! ជុង! នាំប្អូនទៅសម្រាកទៅ! ឯងធ្វើបាបប្អូន ឯងត្រូវតែនៅជាមួយប្អូន ២៤ ម៉ោងថ្ងៃនេះ! »
« មិនបាច់ម៉ាក់ប្រាប់ក៏ខ្ញុំស្ម័គ្រនៅជាមួយអូនខ្ញុំដែរ! ហឹស » និយាយតែពិននេះ រាងក្រាស់ក៏ចាប់បីរ៉ូឆែលទៅខាងលើតែម្តង បើអោយនាងដើរទៀត សុីពេលណាស់។
« បងជុង!!! » ដើរបានពាក់កណ្តាលទី សម្លេងស្រែកបន្លឺហៅឈ្មោះនាយកំលោះក៏ឮឡើង គេងាកទៅមើលបន្តិច តែគេក៏ជ្រើសយករ៉ូឆែលខាងលើសិន សឹមចុះមកវិញ។
...
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "