ភាគ ៣៧.

1.4K 43 4
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ៣៧.

« សុំទោសដែលកាត់ចង្វាក់! តែ​..ចៅហ្វាយបន្ទប់ក្រហមលោតសញ្ញាបន្ទាន់! » កំពុងតែប្រជុំសុខៗ ហ្វឺសក៏ចូលមកផ្តល់ដំណឹងនេះដល់ជុងហ្គុក, នាយកំលោះទាញអាយផេតមកមើលកាមេរ៉ាក្នុងបន្ទប់ក្រហម, ឃើញទិដ្ឋភាពហើយ គេក៏បើកភ្នែកធំៗហាក់មិនជឿនឹងភ្នែកទាល់តែសោះ។

« ជុងហ្គុកកើតអីមែនទេ? »
« ខ្ញុំសុំទៅសិនហើយ » និយាយតែពិននេះ រាងក្រាស់ក៏នាំខ្លួនចេញទៅយ៉ាងឆាប់រហ័ស, កាយសង្ហាកាន់សោរឡានទាំងញ័រពេញសព្វប្រាណ...បើរ៉ូឆែលកើតអីទៅ អោយគេរស់បានយ៉ាងម៉េច?
...

« នាងក្មេងឆ្កួតអើយយ នាងគិតឆ្កួតឡប់ស្អី?? » ជុងហ្គុកកាន់ចង្កូតឡានមិននឹងនរ គេក្តាប់ដៃទះតប់ចង្កូតឡាន, ជើងក៏ជាន់ហ្គែរបន្ថែមល្បឿនកាន់តែលឿន គេអន្ទះសារស្ទើស្លាប់ទៅហើយ។
« ហៅឡានពេទ្យមក ឯងនៅឈរធ្វើស្អី? » មកដល់ផ្ទះលំហែ ជុងហ្គុកក៏ចុះពីលើឡាន ស្រែកទៅកាន់ហ្វឺស រួចក៏បន្តរត់ឡើងទៅ red room ដោយភាពតក់ក្រហល់បំផុត ដែលគេមិនដែលបែបនេះទាល់តែសោះ។
« ពុទ្ធោអើយ... » បើកទ្វារបន្ទប់មក នាយកំលោះសឹងតែទន់ជង្គង់ដួល, ឈាមដាបពេញបន្ទប់ ឡាមរាយប៉ាយពេញនឹងទាំងអស់ រ៉ូឆែលក៏សន្លប់ស្តូងស្តឹងមិនកម្រើក...
« នាងស្លាប់មិនបានទេ! បើនាងស្លាប់ទាល់តែយើងជាអ្នកសម្លាប់ណាឆែល!!! » រាងក្រាស់ ខាំធ្មេញដល់ថ្នាក់ទឹកភ្នែកមួយតំណក់ជ្រាបតាមកន្ទុយភ្នែក, ដៃមាំទាំបីកាយតូចច្រលឹង ដោយគេផ្ទាល់ក៏គេញ័រសព្វប្រាណទាំងអស់ គេមិនដែលស្មានថារ៉ូឆែលនាងហ៊ានដល់ថ្នាក់នេះទេ។
« ទៅមន្ទីរពេទ្យអោយឆាប់! » ចុះទៅដល់ក្រោមឡានពេទ្យក៏មកដល់ល្មម, ជុងហ្គុកបោះសោរឡានទៅអោយហ្វឺស រួចគេក៏បីរ៉ូឆែលឡើងឡានពេទ្យ ដោយមានគេទៅជាមួយដែរ។
« យើងអង្វរនាង...បើកភ្នែកមករ៉ូឆែល! » ជុងហ្គុកអង្គុយក្បែរគ្រែនៅលើឡានពេទ្យ, ដៃរាងក្រាស់ក៏ស្រាក់ដៃរ៉ូឆែលជាប់...រំពឹងក្នុងចិត្តអោយនាងបើកភ្នែកឡើងមកម្តងទៀត នាងមានរឿងដែលនាងមិនទាន់ដឹងច្រើនណាស់ នាងប្រុងទៅណា?
« យើង...យើងសុំទោស » ទឹកភ្នែកមួយតំណក់ស្រក់ហូរមកលើផែនថ្ពាល់របស់ជុងហ្គុក, គេផ្អែកក្បាលទៅក្រោយដោយភាពតានតឹងបំផុត គេនៅមិនទាន់ដឹងពីសភាពម្តាយរបស់គេ...ហើយអីឡូវមកកង្វល់នឹងនាងនេះម្នាក់ទៀតហេស?

///

មិនបានប៉ុន្មាននាទី ពួកគេក៏មកដល់មន្ទីរពេទ្យ, រ៉ូឆែលត្រូវបានក្រុមគ្រូពេទ្យបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់យ៉ាងរហ័ស ,ឯជុងហ្គុកគេក៏បានទៅមើលម្តាយរបស់គេ ហើយក៏រងចាំរ៉ូឆែលផង លោកស្រីហ្វេសស្ទឺក៏សម្រាកនៅមន្ទីរពេទ្យនេះ ដូច្នេះវាងាយស្រួល។

« លោកគ្រូពេទ្យ...ម៉ាក់ខ្ញុំមានសង្ឃឹមដឹងខ្លួនទេ? » ចូលមកដល់បន្ទប់សម្រាកខាងនេះ រាងក្រាស់ក៏ស្រដីសួរទៅកាន់គ្រូពេទ្យ ភ្នែកក៏សម្លឹងមើលសភាពអ្នកជាម្តាយដែលសន្លប់ជាយូរថ្ងៃ មិនទាន់ដឹងលទ្ធផលយ៉ាងណាឡើយ។
« កូន... » និយាយមិនទាន់ផុតពីមាត់ សម្លេងខ្សាវៗក៏បន្លឺឡើង, រាងក្រាស់ក៏រហ័សចូលខ្លួនមកមើលម្តាយដោយមានស្នាមញញឹមលើផ្ទៃមុខ...គាត់ពិតជាមិនអីមែន?
« ម៉ាក់! ម៉ាក់មិនអីទេ! » ឃើញម្តាយរបស់គេមិនអី វាហាក់ធ្វើអោយជីវិតគេរស់រានជាថ្មី! ជុងហ្គុកស្រលាញ់ឪពុកម្តាយរបស់គេជាងនរណាទាំងអស់ ដូច្នេះនេះជាចំណុចចាប់ផ្តើមដ៏ល្អមួយហើយ។
« ម៉ាក់មិនអីទេ...កូនកុំធ្វើបាបនាងបានទេ? » ប្រយោគមួយនេះ ធ្វើអោយជុងហ្គុកស្ងាត់មាត់ឈឹង...ហេតុអីក៏គាត់នៅតែល្អជាមួយរ៉ូឆែលទាំងដែលរ៉ូឆែលសឹងតែធ្វើអោយគាត់បាត់បង់ជីវិតបែបនេះ?
« ម៉ាក់យល់ពីបំណងរបស់នាង...កូនប្រាប់នាងតាមត្រង់ទៅ! បើនាងទទួលយកមិនបាន កូនត្រូវមើលថែនាង! ចាត់ទុកថាយើងជួយគ្រួសារនាងចុះណា! គ្រួសារអេលវីសជាមិត្តសម្លាញ់នឹងគ្រួសារយើងណាកូន! » លោកស្រីហ្វេសស្ទឺ ក្រសោបមុខកូនប្រុសហើយក៏ស្រដីពាក្យទាំងនេះឡើង គាត់ចង់អោយជុងហ្គុកឈប់ធ្វើបាបរ៉ូឆែល ព្រោះគេក៏ឃើញថាគាត់លែងអីហើយ...រ៉ូឆែលក៏ត្រូវដឹងការពិតទោះជាការពិតនោះវាមិនគួរអោយជឿក៏ដោយ។
« ម៉ាក់...ខ្ញុំសុំទោស! តែរ៉ូឆែលកំពុងនៅបន្ទប់សង្រ្គោះបន្ទាន់...ខ្ញុំមិនហ៊ានធានាថានាងអាចសង្រ្គោះបានទេម៉ាក់! »

To be continued...

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now