ភាគ ១៧

1.7K 47 0
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ១៧.

(ខ្ញុំមិនដែលបាននិយាយថាខ្ញុំមិនស្រលាញ់បងទេ...ហឹក) ប្រយោគមួយ...ដំណក់ទឹកភ្នែកមួយដំណក់ស្រក់ចុះមក នាំអោយកាយសង្ហាខាងនេះស្ពឹកអស់ កម្រើកមិនចេញ គេមិននឹកស្មានថានឹងបានឮប្រយោគនេះមកទេ...
« រ៉ូឆែល... » ជុងហ្គុកបន្លឺឈ្មោះអ្នកម្ខាងទៀត គេលូកដៃប្រុងទាញដៃរ៉ូឆែលមក តែរាងតូចខាងនេះក៏ថយមួយជំហានមិនអោយគេប៉ះបាន។
« បងសុំទោស! បងខុសណា ឆែល បងជាអ្នកខុស! បងសុំទោស! » មិនថារ៉ូឆែលថយកម្រិតណាក៏គេនៅតែតាមចាប់រ៉ូឆែលមកក្បែរ, គេទាញអ្នកខាងនោះមកអោបជាប់ទ្រូង ឯរ៉ូឆែលខាងនោះពេលដែលបានមកនៅក្រោមទ្រូងដ៏កក់ក្តៅរបស់គេជុងហ្គុកហើយ ទឹកភ្នែកដែលខំទប់ប៉ុន្មានក៏ហូរចុះមកដូចបាក់ទំនប់ នាងអន់ចិត្តខ្លាំងណាស់ពេលដែលជុងហ្គុកស្រែកដាក់នាងមុននេះ នាងទប់មិនយំយូរណាស់ណា។
« ឈប់យំទៅណា បងសុំទោស! បងខុសហើយ » គេប្រលែងរ៉ូឆែលពីការអោបបន្តិច ប្រើដៃទាំងគូជូតទឹកភ្នែកពីមុខតូចច្រមិចអោយស្អាតអស់ មុននឹងផ្តល់ស្នាមញញឹមស្រាលៗអោយទៅកាន់នាង។
« ឈប់ខឹងបងបានទេ? បងសុំទោសណាកូនក្មេង! » រ៉ូឆែលមិននិយាយអ្វី ក្រៅពីងក់ក្បាលជំនួសជាការឆ្លើយតប ជុងហ្គុកក៏ញញឹមស្រាលៗថើបថ្ងាសរ៉ូឆែលយ៉ាងយូរជាការសុំទោស។
« ពួកយើងរៀបការបានទេ? » នៅសុខៗជុងហ្គុកក៏និយាយពាក្យនេះឡើង នាំអោយរ៉ូឆែលត្រូវភ្ញាក់ផ្អើលបន្តិច នេះមិនគិតថាលឿនពេកទេហ៎?
« ជុងហ្គុក ពួកយើងស្គាល់គ្នាទើបតែបានជិតមួយខែ...ចាំមើលបន្តិចទៀតសិនទៅ ក្រែងលោលោកប្រុសឯងបានជួបអ្នកថ្មីដែល-
« បងមិនចង់់! កុំនិយាយ! » រាងក្រាស់កាត់ពាក្យរបស់រ៉ូឆែល ដោយការឆ្មក់ថើបមាត់នាងបន្តិច, មកនិយាយពាក្យនេះយ៉ាងម៉េចកើត? ជួបអ្នកថ្មីអីទៅគេស្រលាញ់រ៉ូឆែលស្ទើស្លាប់ទៅហើយ។
« បងមិនមែនជាមនុស្សឆាប់ធុញ ហើយឆាប់ស្រលាញ់អ្នកណាទេ បងស្រលាញ់អូនត្រឹមរយៈពេលខ្លីមកពីនិស្ស័យ...បងមិនដែលស្រលាញ់អ្នកណាលឿនដល់ថ្នាក់នេះទេ! បងស្រលាញ់អូនជាងជីវិតបងទៅទៀតអោយបងទៅរកថ្មីយ៉ាងម៉េច? ពួកយើងរៀបការទៅ អ្នកផ្សេងក៏លែងមករវីរវល់និងបង ហើយក៏គ្មានអ្នកណាហ៊ានរញ៉េរញ៉ៃជាមួយអូន! » ជុងហ្គុកនៅតែទទូចអង្វរកររ៉ូឆែល, គេមានហេតុផលច្រើនដែលចង់រៀបការជាមួយរ៉ូឆែល!
« ហូយយ ចាំខ្ញុំរៀនចប់សិនមិនបានទេហ៎? »
« មិនបានទេ! អីឡូវស្រលាញ់បងឬអត់? »
« ស្រលាញ់! »
« បើស្រលាញ់បង សប្តាហ៍ក្រោយរៀបការជាមួយបង! បើអូនជំទាស់មានន័យថាអូនមិនបានស្រលាញ់បងទេ! » ជុងហ្គុកពេបមាត់ដូចកូនក្មេង សម្លឹងទៅកាន់រាងតូចខាងនោះ ចាំស្តាប់ចម្លើយចេញពីមាត់កូនក្មេងរបស់គេ។
« អូនស្អប់បងនឹង! » មួយប្រយោគយ៉ាងខ្លី នាំអោយជុងហ្គុកញញឹមសឹងតែរហែកមាត់ដល់គុម្ពត្រចៀក នេះមានស្តាប់ច្រលំទេ? រ៉ូឆែលចេញនិយាយពាក្យនឹងដែរឬ??
« និយាយម្តងទៀតបានទេ? នែ កុំងាកមុខចេញពីបង! »
« អូយយ ឈឺពោះ! »
« ឈឺពោះកើតកូនមែនទេ? ចាំបន្តិចបងហៅឡានពេទ្យ »

To be continued...

ញុមស្អប់

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now