ភាគ ២៥

1.3K 39 1
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឌី អេលវីស
#ភាគ២៥.

« ជុងហ្គុក! បងអាចជួយអូនរឿងមួយបានទេ? » អង្គុយក្នុងឡានសុខៗ កាយតូចក៏និយាយពាក្យនេះឡើង, ជុងហ្គុកទាញដៃតូចស្រាលមកថើបបន្តិច មុននឹងស្រាក់ជាប់ម្ខាង ដៃម្ខាងទៀតរបស់គេក៏បញ្ជាចង្កូតឡាន។
« និយាយមក បើបងជួយបាន បងនឹងជួយ បើជួយមិនបាន បងនឹងរកវិធីជួយអោយទាល់តែឃើញ! » ស្តាប់ពាក្យសម្តីរបស់គេនាំអោយក្មេងខាងនោះញញឹមដោយមិនដឹងខ្លួន នាងសំណាងដល់ថ្នាក់នេះហ៎? បានមកជួបជុងហ្គុក ហើយបើតាមការសង្កេតមើលនេះ ជុងហ្គុកស្រលាញ់នាងខ្លាំងណាស់ ក្តីស្រលាញ់នេះគ្មានថ្ងៃប្រែប្រួលឡើយ។
« បងអាចសុើបរកមូលហេតុនៃការស្លាប់របស់ប៉ាម៉ាក់អូនបានទេ? ពួកគាត់ស្លាប់ ៥ ឆ្នាំមុនហើយគ្មានអ្នកណាប្រាប់ពីមូលហេតុអោយអូនដឹងទេ! »
« មកពីគេមិនចង់អោយអូនគិតច្រើន! បើអូនចង់ដឹងបងនឹងសុើបអោយ ណាមួយបើសិនជាបងទាន់ហេតុការណ៍នោះ...ក៏បងមិនប្រាប់អោយអូនគិតច្រើនដែរ! តែណ្ហើយ! បេប៊ីរបស់បងចង់បានអីបងត្រូវតែអោយគ្រប់យ៉ាង! និយាយមក ម៉ាក់ប៉ាក្មេករបស់បងមានព្រះនាមអ្វីដែរ » ប្រយោគរបស់គេមួយៗ នាំអោយរ៉ូឆែលមានស្នាមញញឹមមិនបាត់ពីផ្ទៃមុខ, ពេលខ្លះគេតែងតែធ្វើគ្រប់យ៉ាងអោយតែបានរ៉ូឆែលសប្បាយចិត្តនឹងឯង។
« ហេនរី អេលវីស និង ម៉ារៀរ៍ អេលវីស! » ឮឈ្មោះមួយគូនេះ ជុងហ្គុកស្រាប់តែស្ងាត់មាត់ គេជ្រឹមចិញ្ចើមហាក់រកនឹកគិត គេប្រាកដជាមានរឿងទាក់ទងនឹងពួកគាត់ច្បាស់ណាស់។
« បងធ្លាប់ឮឈ្មោះនេះ! តែបងមិនសូវចាំច្បាស់ទេ ចាំបងសុើបអោយអូនណា »
...

« នេះ File ឯកសារ ពី ៥ ឆ្នាំមុនដែលគេចងក្រងទុក មិនទាន់ស្គាល់អត្តសញ្ញាណអ្នកចងក្រងទេ តែក្នុងនេះពិតជាបានបញ្ជាក់ថា ជុងហ្គុក អេនហ្វេសស្ទឺ បានសម្លាប់ លោកហេនរី និងលោកស្រី ម៉ារៀរ៍ មែន! » បើកឯកសារតាមកុំព្យូរទ័រមក ឯកសារចងក្រងនេះ មានរូបភាពនៃការស្លាប់ និងត្រូវបានគេសរសេរយ៉ាងច្បាស់ថាការស្លាប់របស់គ្រួសារ អេលវីស ពិតជាទាក់ទងនឹងគ្រូសារហ្វេសស្ទឺមែន។
« " ដោយសារតែភាពក្លាហានទាំងវ័យក្មេងដែលជុងហ្គុក ហ៊ានសម្លាប់គ្រួសារម៉ាហ្វៀដ៏មានអំណាចមួយនេះហើយ ទើបតាំងពីពេលនោះមក អោយតែឮឈ្មោះ ជុងហ្គុក អេនហ្វេសស្ទឺ គ្រប់គ្នាក៏ខ្លាចរអារតែម្តង... " យើងក៏លែងឆ្ងល់ដែរថាម៉េចបានជាគ្រប់គ្នាខ្លាចបងជុងហ្គុក! តែថា គ្រួសារអេលវីសជាម៉ាហ្វៀលំដាប់មិនខុសពីពួកយើងទេ! មានអាក្មេងម្នាក់នោះជាកូន ស្នងត្រកូលម៉េចនឹងកើត? ឃើញទេ? ម៉ែឪស្លាប់មុននឹងគេធំទៅទៀត តែកាលនោះគេមានអាយុ ១៣ ឆ្នាំ...គេមិនមែនមិនដឹងអីសោះឯណា គេប្រាកដជាមិននៅក្នុងហេតុការណ៍ពេលដែលបងជុងហ្គុកបាញ់សម្លាប់ម្តាយឪពុកគេទេ! »​ ដេននីអង្គុយគិតពីរឿងក្តីមួយនេះ គិតៗទៅវាគួរអោយចាប់អារម្មណ៍ពិតមែន! ទេវតានៅខាងនាងមែនទេ? បានជាអោយរឿងក្តីមួយនេះមកជាភាពងាយស្រួលដល់នាងក្នុងការធ្វើអោយជុងហ្គុកនិងរ៉ូឆែលបែកគ្នា?
« បានហើយមិនបាច់ខ្វល់ច្រើនទេ! ផ្ញើឯកសារនេះអោយ រ៉ូឆែលទៅ! រឿងវាល្មមចប់ត្រឹមនេះហើយ! »

To be continued...

អង្គុយអុចធូបកុំអោយផ្ញើបានសិន😔

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now