ភាគ ២៦+២៧.

1.3K 37 0
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក​ អេន​ហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ២៦+២៧.

ងាកមកអ្នកទាំងពីរខាងនេះវិញ , ជុងហ្គុកបាននាំរ៉ូឆែលមកសម្រាកលេងនៅក្បែរភ្នំ, គេមានផ្ទះលំហែនៅទីនេះ ហើយក៏មានបន្ទាយហាត់សមនៅក្រោយផងមិនខុសពីវីឡារបស់គេនៅជិតផ្ទះរ៉ូឆែលនោះទេ។

« មកនេះមក! » នាយកំលោះនាំកាយតូចមកទីធ្លាក្រោយដែលជាទីលានបាញ់កាំភ្លើងខាងនេះ, ជុងហ្គុកលើកកាសមកពាក់ត្រចៀករ៉ូឆែលបន្តិច មុននឹងបញ្ចូលគ្រាប់កាំភ្លើងអោយរ៉ូឆែល បំណងនេះគឺចង់បង្រៀនរ៉ូឆែលបាញ់កាំភ្លើងតាមបំណងរបស់នាងនឹងណា។
« អូនឈរអោយត្រង់! ដៃអោយនឹង » រាងក្រាស់ឈរពីក្រោយរ៉ូឆែល តម្រង់ដៃរ៉ូឆែលអោយចំគោលដៅ រួចខ្សឹបដាក់ត្រចៀកនាងអោយបាញ់ចេញទៅ។
« អូនបាញ់ត្រង់បែបនេះ មិនបាច់បងបង្រៀនទៀតទេ! បាញ់អីផ្សេងល្អទេ? » ត្រឹមមួយគ្រាប់ រ៉ូឆែលក៏បាញ់ចំគោលដៅមួយដែលអាចទទួលយកបាន, ជុងហ្គុកក៏ទាញនាងចូលទៅខាងក្នុងវិញ មិនដឹងមានគំនិតអីទៀតហើយទេ។
« បងនិយាយឡប់ៗ! បានហើយ អូនទៅគេង » និយាយតែពិននេះ កាយតូចក៏នាំខ្លួនឡើងទៅខាងលើ ទុកអោយជុងហ្គុកនៅឈរញញឹមតែឯង មិនយល់ពីគេម្នាក់នេះទេ​ ស្រលាញ់នាងដល់ងើបលែងរួចហើយ។
...

ប៉ុន្មានម៉ោងក្រោយ ពួកគេក៏លង់លក់ទាំងពីរនាក់ តែថារ៉ូឆែលនាងបានភ្ញាក់វិញទៅហើយ , ទូរស័ព្ទក៏លោតសារចេញមក ដៃតូចទាញវាយកមកមើល សារមកពីមនុស្សមិនស្គាល់មុខ លេខទូរស័ព្ទប្លែកទៀតផង។

« ហាស? » កាយតូចស្រាប់តែងើបឆ្ងក់ឡើង សម្លឹងទៅក្នុងទូរស័ព្ទនិងសម្លឹងឆ្លាស់ទៅកាយសង្ហាដែលគេងលង់លក់ក្បែរនាង, ដៃតូចស្រឡូនចាប់ផ្តើមញ័រទទ្រើក ក្រវីក្បាលញាប់ៗបញ្ជាក់ថានាងមិនជឿនឹងអ្វីដែលនាងបានឃើញឡើយ។
« បងជុងហ្គុកម៉េចនឹងអាចធ្វើបែបនេះទៅ? »
( បើជុងហ្គុកមិនធ្វើបែបនេះ គិតថាជុងហ្គុកបានអំណាចនិងត្រូវបានមនុស្សគ្រប់គ្នាខ្លាចដល់សព្វថ្ងៃហេស?) សារលោតមកហាក់បញ្ចុះបញ្ចូលរ៉ូឆែលអោយជឿនឹងរឿងនេះគុណនឹង ២, ឯកសារដែលបញ្ជាក់ពីរឿងក្តីឃាតកម្មកាលពី ៥ ឆ្នាំមុន ភស្តុតាងដែលបញ្ជាក់ថា ជុងហ្គុក អេនហ្វេសស្ទឺ សម្លាប់ឪពុកម្តាយរបស់នាងនោះកំពុងនៅក្នុងដៃនាង តែសំណួរដែលនាងសួរខ្លួនឯងពេលនេះគឺថា ជឿឬមិនជឿ? គួរសួរជុងហ្គុកទេ? តែឃាតករឯណាទៅអះអាងថាខ្លួនជាឃាតករទៅ? ជុងហ្គុកមិនមែនទើបតែសម្លាប់មនុស្សម្នាក់ឯណា?
" បងដូចជាធ្លាប់ឮឈ្មោះមួយនេះ! " ប្រយោគមួយនេះស្រាប់តែលេចឡើងក្នុងខួរក្បាលរបស់កាយតូចខាងនេះ រឿងគ្រប់យ៉ាងដែលកើតឡើងហាក់ដូចជាអោយតម្រុយថានេះជាការពិត! គ្រួសារហ្វេសស្ទឺ ពិតជាទាក់ទងនឹងការស្លាប់របស់ឪពុកម្តាយនាងប្រាកដណាស់!
( ឯងមិនឆ្ងល់ទេហេស? ថាឪពុកម្តាយឯងស្លាប់ទាំងមូល ឯងមិនដឹងរឿងអីសោះ ហើយរឿងក្តីនេះបាត់ឈឹងលែងមានអ្នកជីកកកាយ បាត់ស្រមោលហាក់ដូចជាមានអ្នកកប់ចោល មនុស្សធម្មតាឯណាអាចបិទរឿងក្តីមួយងាយៗយ៉ាងនេះនោះ? ហើយគ្រួសារអេលវីសកាលនោះក៏ល្បីល្បាញណាស់ដែរ ឯងគិតថាមនុស្សធម្មតាអាចបិទរឿងក្តីមនុស្សមានអំណាចងាយយ៉ាងនេះហេស? ច្បាស់ណាស់ថាប្រាកដជាអ្នកមានអំណាច បិទអ្នកមានអំណាច! អីឡូវគ្រួសារហ្វេសស្ទឺលែងមានគូប្រជែងហើយ...ឯងមិនគិតទេឬ? ) សារវែងអន្លាយលោតឡើងជាបន្តបន្ទាប់ នាំអោយរ៉ូឆែលត្រូវក្តាប់ទូរស័ព្ទសឹងតែប្រេះបែកជាពីរ , ភ្នែកស្រទន់ប្រែជាក្រហមច្រាលមានតំណក់ទឹកភ្នែកដក់ជាប់ពេញភ្នែក សម្លឹងទៅនាយសង្ហាដែលគេងមិនដឹងអីនោះ ដោយអារម្មណ៍ឆេះឈួលមិនចេះតិច រឿងគ្រប់យ៉ាងប្រទាក់គ្នាគួរអោយជឿដល់ថ្នាក់នេះ នាងប្រាកដជាជឿហើយ! ឬក៏ត្រូវមកធ្វើល្ងង់នៅជាមួយមនុស្សដែលសម្លាប់គ្រួសារខ្លួនបែបនេះហេស?
( សម្រាប់អ្នកណាមិនដឹងទេ! តែសម្រាប់គ្រួសារម៉ាហ្វៀ នាងមានឈាមជ័រជាម៉ាហ្វៀដែរនាងច្បាស់ជាដឹងហើយត្រូវទេ? ឈាមត្រូវសងដោយឈាម គ្មានពាក្យថាលើកលែងទេ! គិតទៅ រ៉ូឆែលឡា អេលវីស! ) សារចុងក្រោយលោតមកតែពិននេះ លេខមួយនោះក៏បិទមិនអោយរ៉ូឆែលអាចតបបាន បានត្រឹមអោយនាងមើលសារទាំងនោះ, កាយតូចទម្លាក់ទូរស័ព្ទលើតុមុននឹងនាំខ្លួនចេញទៅ ដោយកំហឹងច្រាលពេញខ្លួន! នាងខឹង នាងខកចិត្ត នាងទុកចិត្តមនុស្សខុសទៀតហើយមែនទេ? ហេតុអីក៏គ្មានរឿងល្អនៅខាងនាងសូម្បីម្តងបែបនេះ? នាងស្រលាញ់ជុងហ្គុក! តែនាងមិនអាចមកទ្រាំនៅជាមួយឃាតករដែលសម្លាប់ឪពុកម្តាយនាងទេ! ក្តីស្រលាញ់វាមិនស្មើកំហឹងដែលនាងបានគុំទុកជាយូរឡើយ។
« ឈាមសងដោយឈាម! » កាយតូចចេញពីផ្ទះលំហែ ដោយមានកាំភ្លើងមួយដើមដែលនាងបានជុងហ្គុកបង្ហាត់បាញ់មុននេះ, ទឹកមុខគួរអោយស្រលាញ់សាបរលាបអស់ បន្សល់ត្រឹមទឹកមុខពោរពេញដោយកំហឹង វាគួរអោយអស់សំណើចត្រង់ នៅសុខៗក៏មាននរណាមិនដឹង ផ្ញើរឿងទាំងអស់នេះអោយនាង ហើយនាងក៏ជឿ , មិនអោយជឿយ៉ាងម៉េចបើមុខជុងហ្គុកបង្ហាញច្បាស់ៗក្នុងកាម៉េរាសុវត្ថិភាពដែលចាប់បាននៅក្នុងវិមានអេលវីស ៥ ឆ្នាំមុន! រកមុខអ្នកផ្ញើមកពេលក្រោយក៏បាន ពេលនេះនាងត្រូវធ្វើការងារដែលនាងប៉ងធ្វើជាយូរមកនោះ!
___

« ពិធីចុះអេតាសុីវិលសប្តាហ៍ក្រោយនេះប្រាកដជាស្រស់ស្អាតជាទីបំផុតហើយ! ឯងជួយរើសយើងទៅមើល! ចិញ្ចៀនមួយណាសមនឹងឆែល? » សម្លេងរាងចំណាស់ស្រទន់ៗ ចាក់ទ្រូងអ្នកដែលដើរចូលមកនេះអោយនាងច្រាលទឹកភ្នែកចេញមកដោយមិនអាចហាមបាន តែការគិតមួយទៀតក៏ជ្រាបចូលក្នុងខួរក្បាលនាង បញ្ជាអោយនាងត្រូវប្តូរអារម្មណ៍ល្អៗនេះវិញ។

ផាំង!

To be continued...

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now