#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ៣០+៣១.« នាងបាញ់ម៉ាក់! នាងហ៊ានបាញ់ម៉ាក់របស់ខ្ញុំ! បើនាងក្លាហានដល់ថ្នាក់នេះ គ្រាន់តែឈឺសាច់តិចតួចនាងប្រាកដជាមិនខ្លាចទេ! » និយាយតែពិននេះ នាយសង្ហាក៏នាំខ្លួនចេញទៅដោយកំហឹងនៅជ្រាបពេញខ្លួនគេដដែល ពេលខ្លះក៏គិតថាការងារជាម៉ាហ្វៀនេះសមនឹងជុងហ្គុកបំផុតហើយ ព្រោះមើលទៅគេពេលនេះទៅ! សមនឹងអោយគ្រប់គ្នាខ្លាចរអារទេ?
...« ខ្ញុំបានធ្វើអី? ខ្ញុំឈឺក្បាលណាស់ ហឹកៗ ខ្ញុំសុំទោសអ្នកមីង!! ហឹក ខ្ញុំសុំទោស » ងាកមកកាន់អ្នកខាងនេះវិញ មើលសភាពនាងក៏មិនមែនធម្មតាដែរ នាងយំសឹងតែលិចខ្លួនទៅហើយ នាងធ្វើរឿងនោះហើយនាងក៏ស្តាយក្រោយ ដឹងស្រាប់ហើយថាធ្វើរឿងនេះនាងនឹងវេទនាមិនខាន តែចុងក្រោយក៏អោយអារម្មណ៍ខឹង គុំនំនោះគ្របដណ្តប់លើខ្លួនបានដដែល...លោកស្រីហ្វេសស្ទឺ ស្លាប់ឬរស់នាងមិនដឹងឡើយ ដឹងត្រឹមថាបើសិនជាគាត់ស្លាប់ នាងប្រាកដជាមានវិប្បដិសារីមួយជីវិតតែម្តង។
« តែកូនអ្នកមីងក៏សម្លាប់ឪពុកម្តាយខ្ញុំដែរ!!! » កាយតូចស្រែកខ្លាំងៗទៅវាលសមុទ្រល្វឹងល្វើយ នាងឈរតែឯង ឈឺចាប់តែឯងដូចមនុស្សឆ្កួត នាងអាចនឹងគួរអោយអាណិតតែនេះជាកំហុសរបស់នាងត្រូវទេ? នេះជាកំហុសចេតនា បើសិនជាកំហុសអចេតនាក៏នាងអាចនឹងមិនអី តែនេះនាងមានចេតនាសុទ្ធសាធតែម្តង។ក្រឹកៗ
សម្លេងកេះកៃកាំភ្លើងបន្លឺឡើង , រ៉ូឆែលឈរទ្រឹងមិនសូម្បីងាកទៅរកប្រភពសម្លេង នាងលើកដៃជូតទឹកភ្នែក ដកដង្ហើមធំហាក់អស់អ្វីពីខ្លួនតែម្តងសួរថានាងរត់បានទេ? ប្រាកដជាអត់ហើយ បើជីវិតនាងចប់ត្រឹមនេះហើយក៏បណ្តោយអោយចប់ទៅ នាងធ្វើអីក៏មិនបានដដែលនឹង។
« សុំទោសណាអ្នកនាងតូច » ហ្វឺសទាញខ្នោះដៃមកដាក់នឹងដៃតូចទាំងសងខាង , រ៉ូឆែលញញឹមស្រាលៗ ស្នាមញញឹមដែលបង្ហាញថានាងសឹងតែលែងមានអារម្មណ៍ក្នុងខ្លួន អារម្មណ៍និងចិត្តរបស់នាងស្លាប់អស់ហើយនៅសល់ត្រឹមសម្បកកាយដែលទន់ខ្សោយមួយនេះ។
« ខ្ញុំមិនមែនជាអ្នកនាងរបស់ពួកលោកទៀតទេ! » និយាយតែពិននេះ កាយតូចក៏ទន់ជង្គង់ដួលទៅលើដី, នាងខ្សោយ នាងអស់កម្លាំង នាងមិនបានញាំុអីតាំងពីព្រឹកមក បើសិនជាជុងហ្គុកមិនក្លាយជាសាតានត្រឹមមួយពព្រិចភ្នែក គេប្រាកដជាឃើញរ៉ូឆែលបែបនេះមិនបានទេ...
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "