ភាគ ១៤

1.8K 49 0
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ១៤.

យករ៉ូឆែលមកដាក់បន្ទប់ដោយស្ងៀមស្ងាត់រួច ជុងហ្គុកក៏មិនទាន់នឹងចេញទៅវិញនៅឡើយ គេនៅឈរអោបដៃសម្លឹងមុខតូចច្រមិចនោះដោយស្នាមញញឹម កាន់តែមើលកាន់តែមិនអាចដកចិត្តរួច គេលង់នឹងរ៉ូឆែលដូចរ៉ូឆែលដាក់ស្នេហ៍គេរាប់ឆ្នាំអញ្ចឹង។

« គេងអោយឆ្អែតទៅ អាលយប់នេះប្រយុទ្ធជាមួយបង! » នាយកំលោះអោនទៅថើបថ្ងាសរ៉ូឆែលបន្តិច មុននឹងនាំខ្លួនចុះទៅខាងក្រោមវិញ តាមសន្យាជាមួយម៉ាក់របស់គេ។
...

« អីយ៉ា ញញឹមស្រស់បែបនេះ កូនប្រុសម៉ាក់ស្រលាញ់នាងខ្លាំងហើយណ៎? » ឃើញជុងហ្គុកចុះមកដោយស្នាមញញឹមស្រស់ ប្លែកពីគ្រប់ពេល ព្រោះថាគេម្នាក់នេះមិនចេះញញឹមសោះឡើយ មានតែភាពឃោរឃៅជាប់ខ្លួន ស្រមោលខ្មៅងងឹតតាមជាប់គ្រប់ពេល មកឃើញថាគេដូចមនុស្សម្នាខ្លះបែបនេះ ភ្ញាក់ផ្អើលណាស់។
« ម៉ាក់ក៏អញ្ចឹងដែរ! មិនទាន់ស្គាល់នាងច្បាស់ផងម៉ាក់ពេញចិត្តនាងហើយហ៎? ម៉ាក់មិនខ្លាចនាងធ្វើបាបកូនប្រុសម៉ាក់ទេឬ? »
« ម៉ាក់នឹងពេញចិត្តអោយតែម្នាក់នោះធ្វើអោយកូនសប្បាយចិត្ត តែថាមើលទៅនាងដូចមិនអាចធ្វើបាបកូនបានទេ មានតែកូនជាអ្នកធ្វើបាបនាងវិញ! » ឮបែបនេះហើយជុងហ្គុកក៏មិនដឹងត្រូវនិយាយបែបណាតែម្តង ដូចដែលយើងដឹងហើយថាអ្នកណាជាអ្នករងគ្រោះមួយរយៈនេះ...
« ជុងហ្គុក...» មិនបានប៉ុន្មានសម្លេងស្រាលៗក៏បន្លឺឡើង , អ្នកទាំងពីរក៏ងាកទៅរកប្រភពសម្លេងដែលនៅខាងក្រោយនោះ។
« ឆែល! » ជុងហ្គុករហ័សដើរទៅរកកាយតូចដែលឈរសម្លឹងគេពីជណ្តើរមក...ជើងតូចឈានចុះយឺតៗ ដោយសារតែមានកូនចិត្តភ័យតិចតួចនឹងវត្តមានរាងចំណាស់ដែលកំពុងសម្លឹងមកកាន់នាងនោះ។
« នេះម៉ាក់របស់បង! »
« ជម្រាបសួរអ្នកមីង! » រ៉ូឆែលញញឹមស្រទន់ៗគោរពរាក់ទាក់ម៉ាក់របស់ជុងហ្គុក នាំអោយគាត់កាន់តែមានចិត្តចូលចិត្តនាង ទោះជាមិនទាន់និយាយអ្វីជាមួយគ្នាច្រើនក៏ដោយ។
« កូនស្រីឈ្មោះអីដែរ? »
« រ៉ូឆែល... រ៉ូឆែលឡា! »
« អូខេ កូនឆែលអង្គុយញុំាបាយមក! យប់បន្តិចទើបប៉ាកូនមក! »
« ម៉ាក់! ម៉ាក់ចង់បានចៅស្រីឬក៏ចៅប្រុស? »

ព្រូស!

សំណួរនេះបន្លឺចេញពីមាត់ជុងហ្គុកភ្លាម រ៉ូឆែលដែលកំពុងតែញុាំទឹកខាងនោះ ឈ្លក់ទឹកមិនស្ទើ នាងទម្លាក់ដៃចុះ ប៉ះស្លាបព្រា សម ជ្រុះអស់...តែរឿងនេះហើយដែលធ្វើអោយអ្នកខាងនោះញញឹមឡើង។

« ហេតុអីកូនសួរត្រង់ៗបែបនេះ? ឈ្លក់ប្អូនស្លាប់ហើយ តែថា...ម៉ាក់ចង់បានទាំង ២... » បញ្ចប់សំណួរនេះ ជុងហ្គុកនិងអ្នកស្រីហ្វេសស្ទឺក៏មើលរ៉ូឆែលព្រមគ្នា នាំអោយនាងគាំងធ្មឹង គាំងវាចាកម្រើកអណ្តាតមិនចង់រួច។
« ហេតុអី...ម៉េចក៏មើលមុខខ្ញុំ? » ទម្រាំតែនិយាយចេញ នាងសឹងតែប្រេះទ្រូងស្លាប់ ហេតុអីក៏មកលេងសើចនឹងជីវិតនាងដល់ថ្នាក់នេះ? ជុងហ្គុកមានចេតនាធ្វើបាបនាងខ្លាំងណាស់។
« ហូយយ កុំធ្វើបាបកូនប្រសារម៉ាក់ពេក! ម៉ោះ ឆាប់ញុាំទៅអាលនឹងនាំប្អូនទៅគេង! ពួកកូនធ្វើដំណើរឆ្ងាយណាស់ណា » និយាយចប់ ពួកគេក៏នាំគ្នាញុាំ តែពេលខ្លះរឿងមិនចប់ត្រឹមនឹងទេ!
« ខ្ញុំអាចសួរអ្នកមីងបន្តិចបានទេ? អ្នកមីងមានរូបបងជុងនៅទីនេះទេ? » រ៉ូឆែលសួរឡើង តែថាពាក្យខ្លះធ្វើអោយជុងហ្គុកឈ្លក់មិនស្ទើ នេះនាងចេះហៅគេថាបងដែរ?
« មានច្រើនណាស់! ចាំញុាំបាយរួចម៉ាក់យកអោយកូនមើលណា! »
« រ៉ូឆែលឡា!!! » ជុងហ្គុកស្រាប់តែសង្កត់ឈ្មោះរ៉ូឆែលធ្ងន់ៗ រឿងមិនមែនកើតឡើងដោយឯកឯងដោយគ្មានអ្នកប្រតិដ្ឋទេត្រូវទេ? ច្បាស់ណាស់! រ៉ូឆែលបានប្រើដៃបង្អូសលើភ្លៅជុងហ្គុក ហើយក៏ឆ្លៀតដល់តំបន់ហាមឃាត់ខ្លះដែរ ទើបរាងក្រាស់ប្រតិកម្មរហ័សបែបនេះ រ៉ូឆែលជ្រើសផ្លូវនេះមកសងសឹក ជុងហ្គុកប្រាកដជាចាញ់ច្បាស់ណាស់។
« ចាស៎! ខ្ញុំញុាំរួចរាល់ហើយ! អ្នកមីងក៏រួចដែរ នៅតែបងជុងហ្គុកទេ...
« ម៉ាក់ខ្ញុំនាំឆែលទៅងូតទឹកសិន ធ្វើដំណើរច្រើនម៉ោងហើយមិនបានងូតទឹកទេ...ម៉ាក់រករូបសិនចុះណា! » និយាយតែពិននេះ រាងក្រាស់ក៏ទាញរ៉ូឆែលទៅតែម្តង...លើកនេះមិនរួចខ្លួនច្បាស់ណាស់!
« នែ! ហ្វឺស! មើលទៅដូចមិនស្រួលទេ...ទៅទិញថ្នាំអោយអ្នកនាងតូចរបស់ឯងអោយហើយមក! »

To be continued...

អាណិតឆែលដែរតែថា...សាប់ផត zguk ដាក់អោយសន្លប់ទៅ bro😔👉👈

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now