#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ១២+១៣.ស្អែកឡើង ជុងហ្គុកនិងរ៉ូឆែលក៏មកដល់ព្រលានយន្តហោះឯកជនទាំងព្រលឹម ឡានទំនើបឈប់សំចតប្រមាណជា ២០០ ម៉ែត្រពីយន្តហោះផ្ទាល់ខ្លួន អ្នកទាំង២ ដើរជិតដល់យន្តហោះទៅហើយ ឡានខ្មៅក្រឹប ២-៣ គ្រឿងក៏សំចតស្ទាក់ពីមុខពួកគេ នាំមកដោយជនបិទមុខជាច្រើនចុះមក ភ្ជុងកាំភ្លើងដាក់ជុងហ្គុកគ្រប់គ្នា , ខាងអង្គរក្សរបស់ជុងហ្គុកក៏ភ្ជុងទៅពួកគេវិញដូចគ្នា។
« ហ្វឺស! »
« បាទ? » ឮជុងហ្គុកហៅភ្លាម ហ្វឺសក៏ស្ទុះមកសឹងតែបាក់ក ឃើញទឹកមុខរបស់ជុងហ្គុកហើយ គេព្រឺដល់គល់រោមតែម្តង...
« យកឆែលចូលឡានសិនទៅ! »
« បាទទាន! »
« ជុងហ្គុក... » ហ្វឺសរៀបនឹងទាញកាយតូចទៅក្នុងឡានវិញទៅហើយ តែនាងក៏បែរមកចាប់ដៃជុងហ្គុកជាប់ បង្ហាញទឹកមុខព្រួយបារម្ភទៅកាន់រាងក្រាស់។
« បងមិនអីទេ! » នាយកំលោះក្រសោបថ្ពាល់ទន់រលោងស្រាលៗ អោនទៅថើបមាត់រ៉ូឆែលប្រមាណជា ២ វិនាទី រួចក៏លើកកាសដែលនៅលើករបស់រ៉ូឆែល មកបំពាក់អោយនាង រួចក៏ផ្តល់សញ្ញាអោយហ្វឺសនាំនាងទៅក្នុងឡានវិញសិន។
« ពេលខ្លះយើងក៏ចង់ដឹងថាមេរបស់ពួកឯងជាអ្នកណា...តែថាមិនបាច់ដឹងក៏បានដែរ! » ជុងហ្គុកដកកាំភ្លើងពីចង្កេះ លើកមកក្រវីសម្លឹងទៅពួកជនបិទមុខទាំងនោះ វាមិនចម្លែកទេដែលគេមានសត្រូវតាមដាន តាមសម្លាប់គ្រប់ទិស ព្រោះថាម៉ាហ្វៀច្រើនណាស់ដែលច្រណែននឹងភាពជោគជ័យរបស់គ្រួសារអេនហ្វេសស្ទឺហើយចង់អោយគ្រួសារនាយរលាយបាត់ តែវាមិនងាយស្រួលទេ!ផាំង!
« អ្នកប្រុសតូចកុំមើល! » ឮស្នូរកាំភ្លើងឡើងភ្លាម រ៉ូឆែលដែលនៅក្នុងឡានក៏រហ័សងាកទៅរកប្រភពសម្លេង តែក៏បានហ្វឺសទាញអោយបែរចេញវិញ នាងដាក់កាសក៏នាងនៅឮថាវាគួរអោយខ្លាច គ្រាន់តែវាគ្រាន់បើជាងពេលដែលគ្មានកាស។
« រឿងនេះតែងតែកើតឡើងគ្រប់ពេលដែលគេចេញទៅក្រៅប្រទេសមែនទេ? » រ៉ូឆែលសួរទៅកាន់ហ្វឺស ក្នុងចិត្តក៏រៀងអាណិតជុងហ្គុកមិនស្ទើ គេត្រូវមកជួបរឿងបែបនេះ ជីវិតស្ថិតនៅលើការបង្ហូរឈាមគ្រប់ពេលបែបនេះ គេទើបតែបានសប្បាយពេលដែលជួបរ៉ូឆែលឡាត្រូវទេ?
« ចៅហ្វាយរបស់ខ្ញុំមិនដែលញញឹមទេ គាត់ពូកែលាក់អារម្មណ៍និងឈាមត្រជាក់ណាស់ ព្រោះគាត់មិនសូវទទួលបានភាពកក់ក្តៅពីគ្រួសារ គាត់ជាកូនទោល ហើយឪពុកម្តាយមានភារកិច្ចនៅក្រៅប្រទេសជាញឹកញាប់ គាត់ធំធាត់ឡើងដោយមានតែការគម្រាមកំហែងពីសំណាក់សត្រូវ ធំឡើងក្នុងសមរភូមិម៉ាហ្វៀ មានតែការបាញ់ប្រហារ ក្មេងផ្សេងប្រាកដជាមានកុមារភាពស្រស់ស្អាតណាស់ មានមិត្តភក្តិលេងជាមួយ លេងសប្បាយតែគាត់វិញ ត្រូវហាត់សមតាំងពីតូច ក្មេងដទៃគេកាន់របស់លេង តែគាត់កាន់កាំភ្លើង...ពេលខ្លះខ្ញុំក៏ចង់អរគុណអ្នកនាងតូចដែលបានកែប្រែគាត់ប្រើត្រឹមរយៈពេលខ្លី អរគុណដែលធ្វើអោយចៅហ្វាយខ្ញុំស្គាល់អ្វីដែលហៅថាភាពរីករាយខ្លះ » ស្តាប់ហ្វឺសរៀបរាប់មក នាងសឹងតែស្រក់ទឹកភ្នែក នាងស្អប់ជុងហ្គុក នាងមិនចង់នៅជាមួយជុងហ្គុក តែឮរឿងទាំងអស់នេះហើយទើបនាងដឹងថាជុងហ្គុកសមតែទទួលបានការយកចិត្តទុកដាក់ច្រើនជាងនេះទៀត។
« តោះរួចរាល់ហើយ! » និយាយចប់ភ្លាម ទ្វារឡានក៏បើកឡើង ជុងហ្គុកមិនហ៊ានបើកទ្វារធំទេព្រោះទស្សនីយភាពសភាពនៅខាងក្រោយគេមិនល្អប៉ុន្មានឡើយ។
« អូយយ ចាំបាច់បី? » ឃើញរ៉ូឆែលនៅសម្លឹងមុខគេធ្មឹងបែបនេះ ជុងហ្គុកក៏ចូលខ្លួនមកបីនាងតែម្តង ពួកគេដល់ម៉ោងត្រូវឡើងយន្តហោះហើយ។
« បិទភ្នែកទៅ! » នាយកំលោះបញ្ជាអោយរាងតូចបិទភ្នែកមុននឹងបីនាងចេញមកខាងក្រៅ , រ៉ូឆែលក៏លើកដៃទាំងសងខាងបិទភ្នែកតាមបញ្ជា ដែលជារឿងនាំអោយជុងហ្គុកញញឹមឡើង មនុស្សអីគួរអោយស្រលាញ់ដល់ថ្នាក់នេះ។
...« ស្នាមរបួសចាស់មិនទាន់ជាផង មកប្រឡាក់ឈាមទៀតហើយ! លោកបោះបង់ការងារនេះមិនបានទេហ៎? » នៅខាងលើយន្តហោះ រ៉ូឆែលក៏សួរដេញដោលជុងហ្គុក នាងលើកក្រដាសមកជូតមុខរាងក្រាស់ដែលមានតំណក់ឈាមខ្ទាតលើមុខ...គិតទៅយន្តហោះផ្ទាល់ខ្លួនស្រួលណាស់ ពួកគេស្វីតក្នុងបន្ទប់គេងមិនចាំបាច់ក្រែងចិត្តនរណា។
« បើបងបោះបង់បាន...បងនឹងបោះបង់ហើយ! អូនមិនបាច់បារម្ភទេ បងនឹងមិនអីទេអោយតែមានអូននៅក្បែរគ្រប់ពេលបែបនេះ » ជុងហ្គុកក្រសោបថ្ពាល់ទាំងសងខាងរបស់រាងស្តើង និយាយទៅកាន់នាងដោយស្នាមញញឹមស្រាលៗ ស្នេហារបស់ពួកគេនៅមិនទាន់ច្បាស់លាស់នៅឡើយព្រោះរ៉ូឆែលមិនទាន់ផ្តល់ចម្លើយពិតប្រាកដអោយគេ ប៉ុន្តែសម្រាប់ជុងហ្គុកវិញ គេរើសរ៉ូឆែលហើយ។
« កុំទៅចោលខ្ញុំ! » កាយតូចចូលខ្លួនអោបរាងក្រាស់ នាំអោយនាយកំលោះរៀងភាំងបន្តិចដែរព្រោះរ៉ូឆែលមិនដែលបែបនេះ អោបរាល់ដងទាល់តែចាប់បង្ខំ តែលើកនេះចូលមកអោបគេដោយឯកឯងបែបនេះគេរំភើបមិនស្ទើទេ។
« មិនហ៊ានទេព្រះនាងម្ចាស់! »
_____ប្រើរយៈពេលជាច្រើនម៉ោង ពួកគេក៏មកដល់ប្រទេសបារាំង , ឡានខ្មៅទំនើបចតពីមុខភូមិគ្រឹះដែលមានរចនាបថបែបបារាំង ដែលជាកម្មសិទ្ធរបស់គ្រួសារអេនហ្វេសស្ទឺផ្ទាល់ ឪពុកម្តាយរបស់ជុងហ្គុកឧស្សាហ៍មកទើបមានភូមិគ្រឹះមួយបែបនេះ។
« កូនជុង! អូយយ » ឃើញវត្តមានកូនប្រុសមក អ្នកស្រីហ្វេសស្ទឺក៏ស្រែកឡើង តែហ្វឺសក៏លើកដៃផ្តល់សញ្ញាអោយគាត់កុំស្រែកព្រោះរ៉ូឆែលកំពុងតែគេង ហើយជុងហ្គុកកំពុងតែបីនាងទើបគេនិយាយអ្វីមិនបាន។
« កូនប្រសារម៉ាក់ហេស? អួយ ស្អាតណាស់! »
« ចាំខ្ញុំចុះមកវិញ ខ្ញុំនិយាយពីកូនប្រសារម៉ាក់អោយស្តាប់! តែពេលនេះ baby របស់ខ្ញុំត្រូវការគេងណាម៉ាក់ »To be continued...
ឆែលស្ងាត់ៗជួបម៉ាក់ក្មេក អ្នកទាំងអស់គ្នា ស្ងាត់ៗគេបោក
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "