#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ៦.« ធ្វើសង្សារលោកមួយសប្តាហ៍? តែមួយសប្តាហ៍ទេហេស? » បានឮប្រយោគមុននេះ រ៉ូឆែលក៏សួរឡើងទោះជាអស់កម្លាំងក៏នៅអាចស្តាប់បានច្បាស់ ថាគេម្នាក់នេះមិននិយាយលេង។
« អឹម! បើពួកយើងបន្តបានគឺបន្ត បើបន្តមិនបានយើងបែកគ្នា! » គិតទៅគេម្នាក់នេះនិយាយមិនគិតពិតមែន! ស្តាប់ទៅដូចជានាយនេះយករ៉ូឆែលមកលេងសើចអញ្ចឹងតែថា...រក Sugar Daddy ឯណាបានងាយៗនោះ?
« ឆឹស! ក៏បាន! ខ្ញុំមិនចាញ់លោកទេ តែអីឡូវសុំដេកសិន! » និយាយតែពិននេះ កាយតូចក៏បិទភ្នែកគេងពិតមែន នាងបើកភ្នែកលែងរួចហើយ ជុងហ្គុកលេងនាងមិនតិចនោះទេឈឺទាំងប្រាណ អស់ទាំងកម្លាំងទៀត។
« អូខេគេងទៅ baby! ងើបមកចាំទៅដើរលេងជាមួយបង » និយាយតែពិននេះ នាយសង្ហាក៏អោនថើបថ្ងាសរ៉ូឆែលបន្តិចមុននឹងងើបចេញទៅដោយស្នាមញញឹមមិនរលុបពីផ្ទៃមុខ!
...« ហៃយ៉ា...កូនម៉ាក់ដូចមិនដែលញញឹមសប្បាយចិត្តជាងពេលនេះទេនៀក មានរឿងអីពិសេសហេស? » ចុះមកដល់ខាងក្រោម អ្នកជាម្តាយក៏សួរឡើងដោយញញឹមមិនខុសពីជុងហ្គុក, គាត់មិនសូវជាបាននៅជាមួយកូនប្រុស ហើយក៏មិនសូវបានឃើញជុងហ្គុកញញឹម ជុងហ្គុកជាមនុស្សឈាមត្រជាក់មិនសូវបង្ហាញភាពរីករាយ មកឃើញបែបនេះគាត់ក៏សប្បាយចិត្តដូចគ្នា។
« ខ្ញុំក៏មិនដែលលង់នឹងនរណាម្នាក់ដូចជាក្មេងម្នាក់នេះដែរ! ខ្ញុំក៏មិនយល់ថាខ្ញុំកើតអីដែរម៉ាក់! » និយាយដល់ក្មេងម្នាក់នេះ នឹកឃើញដល់រ៉ូឆែលម្តងៗគេញញឹមសឹងតែហែកមាត់ គិតៗទៅត្រឹមតែជាអ្នកជិតខាងសោះក៏ពិសេសដល់ថ្នាក់នេះហើយ? រ៉ូឆែលយកបេះដូងរបស់គេបានងាយម្ល៉េះ?
« ហៃយ៉ា និស្ស័យទេដឹង? ណ្ហើយ ម៉ាក់ឈប់ចេះដឹងរឿងជីវិតកូនហើយ! ម៉ាក់ទើបនឹងរួចការងារ ម៉ាក់ឡើងទៅបារាំងតាមប៉ាកូនហើយ! ថែខ្លួន! មើលថែកូនប្រសារម៉ាក់អោយបានល្អផង មកវិញម៉ាក់នឹងមើលនាងម្តង! » និយាយតែពិននេះ រាងចំណាស់ក៏អូសវ៉ាលីចេញទៅ ទុកអោយកាយសង្ហានៅឈរញញឹមមិនឈប់ គិតទៅគេពិតជាមាននិស្ស័យនឹងរ៉ូឆែលពិតមែន ទាំងឪពុកទាំងម្តាយរបស់គេសុទ្ធតែពេញចិត្តនឹងរ៉ូឆែល។
...រសៀលបន្តិចរ៉ូឆែលក៏ងើបពីដំណេក, បើកភ្នែកឡើងមកក៏ឃើញកាយអាក្រាតពាក់កណ្តាលរបស់អ្នកខាងនោះបាត់ហើយ។
« ហូយយ ធ្វើអីនឹង? លោះព្រលឹងមនុស្សអស់ហើយ! »
« ធ្វើអី? នេះជាបន្ទប់របស់អ្នកណា? គេចង់ធ្វើអីស្រេចតែគេ! ចង់គេដើរស្រាតពេញបន្ទប់ទៀតក៏គ្មានបញ្ហាដែរ! យើងជាភ្ញៀវយើងកុំចេះ! » ឃើញទេ? សួរតែមួយម៉ាត់សោះ ជុងហ្គុកក៏តបមកប្រាំរយម៉ាត់ បែបនេះរ៉ូឆែលខឹងមិនខុសពិតមែន។
« ភ្ញៀវហេស? អូខេ! អញ្ចឹងភ្ញៀវម្នាក់នេះក៏ដល់ពេលទៅវិញដែរ! » ថាហើយមិនចាំយូរ រ៉ូឆែលក៏ងើបប្រុងរត់ទៅបើកទ្វារពិតមែតែរាងក្រាស់ក៏សើចឡើងចាប់ដៃនាងជាប់មិនអោយនាងទៅណា។
« បងនិយាយលេងទេ! បងដូរខោអាវនាំអូនដើរលេង... »
« បងអូនស្អី? ជ្រេញណាស់ អ៊ាក់ចង់ក្អួត! »
« ចង់ក្អួត? ចាញ់កូនទេដឹង? នេះទើបតែបានម្តងសោះមានកូនហើយ! Wow បងខ្លាំងពិតមែន! »
« នែ!!! »To be continued...
ញុមស្អប់មែនតាស😔 ឆែលដៀលអត់ខុស😭
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "