ភាគ ២០

1.6K 42 1
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ២០.

ម៉ោងប្រមាណជា ១១ យប់ ពួកគេក៏បានត្រឡប់មកផ្ទះ ដោយរឿងថ្ងៃនេះប្រថុយមិនស្ទើ តែជុងហ្គុកក៏គ្រប់គ្រងបានហើយរ៉ូឆែលក៏គ្មានគ្រោះថ្នាក់អ្វីដែរ។

« បងហត់ខ្លាំងឬ? » មកដល់បន្ទប់ភ្លាម ជុងហ្គុកក៏ទម្លាក់ខ្លួនលើគ្រែហាក់ដូចជាហត់នឿយខ្លាំងណាស់, រាងក្រាស់មិននិយាយតែក៏ងក់ក្បាលជាការឆ្លើយតបនាំអោយរាងតូចញញឹមឡើងហាក់មានគម្រោងអ្វីទៀតហើយ។
« ហេតុអីអូនញញឹមបែបនេះ? » នាយកំលោះសម្លឹងមុខតូចច្រមិចហើយក៏កើតក្តីងឿងឆ្ងល់ ម៉េចក៏សុខៗរ៉ូឆែលញញឹមចម្លែកៗដូចមានគំនិតអ្វីមួយបែបនេះ។
« ថ្ងៃនេះបងពូកែណាស់! សង្ហាញាក់តែម្តង! » កាយតូចស្រាប់តែឡើងទៅសង្រ្គប់ជុងហ្គុក លើកដៃទាំងសងខាងក្រសោបថ្ពាល់នាយសង្ហា ប្រុងនឹងអោបថើបមាត់របស់គេតែបែរជាងើបវិញ ទាំងដែលគេខំត្រៀមជាស្រេច ត្រៀមនឹងទទួលកាដូពីនាងហើយ។
« នែ អូនលេងសើចជាមួយបងម្ល៉េះ? »
« អូនងូតទឹកហើយ! បងមិនក្តៅស្អុះទេហេស? ហូយយ បងប្រឡាក់ឈាមផងអីផង មិនគិតទៅងូតទឹកទេឬ? » រ៉ូឆែលជ្រើសប្តូរប្រធានបទ និយាយរឿងផ្សេងវិញ ,ជុងហ្គុកថើបនាងរាល់ថ្ងៃហើយមិនបាច់ថើបខ្លះក៏បាន ថើបមិនចេះធុញទេឬ?
« មិនគិតសងជំនឿចិត្តបងខ្លះទេហ៎? បងខំអោបអូនផង បាញ់ពួកនោះផង... » ជុងហ្គុកពេបមាត់និយាយទៅកាន់រាងស្តើងខាងនោះ នាំអោយរ៉ូឆែលត្រូវបែរមកញញឹមដាក់គេជាថ្មី...បើជ្រុលជាធ្វើបាបហើយ ធ្វើបាបម្តងទៀតក៏មិនអីដែរ។
« អូហូ ដេតឌីចង់បានកាដូហ៎? » រ៉ូឆែលដោះអាវក្រៅចេញមួយជាន់នៅអាវស្បៃស្តើងមហាសែនស្តើង នាំអោយឃើញកាយស្រស់ស្អាតរបស់នាង ជុងហ្គុកសឹងតែឈាមច្រមុះ មនុស្សស្អីស្អាតដល់ថ្នាក់នេះ។
« បើអូនមិនអូខេទេ កុំមកដុតបង! អត់មានមកផ្តល់ក្តីសង្ឃឹមអោយបងទេឆែល! ដល់បងទ្រាំមិនបាន បងលេងទាល់តែសន្លប់ អាងអីស្អែកងើបមកក៏ខឹងបង ៣-៤ ថ្ងៃជាប់គ្នា...ហូយយយ សុំ 2-3 ទឹកដោយការស្ម័គ្រចិត្តមក! » ជុងហ្គុកទាញកាយតូចមកអង្គុយពីលើចង្កេះរបស់គេ...ទទូចអង្វរករ៉ូឆែល បើមិនអោយរ៉ូឆែលព្រមដោយសន្តិវិធីទេ គេអាចនឹងបានបង្អែមពិតមែនតែត្រូវលួងរ៉ូឆែល ២-៣ ថ្ងៃ ហើយក៏ដឹងច្បាស់ណាស់ថារ៉ូឆែលមិនមែនស្រួលលួងទេ។
« កុំនិយាយច្រើនពេក! » រ៉ូឆែលលូកដៃប្រលេះលេវអាវនាយកំលោះចេញអស់ ប្រើដៃទាំងសងខាងស្ទាបអង្អែលកាយសង្ហា ដុតអារម្មណ៍ជុងហ្គុកស្រស់ៗ តែមើលទឹកមុខរបស់នាង ក៏ដឹងដល់គំនិតរបស់នាងទៅហើយថានាងធ្វើលេង។
« កុំមកលេងបែបនេះ បងមានខ្នោះណាឆែល! ចង់ជាប់ខ្នោះឬក៏ចង់ជាប់ច្រវាក់? »
« ចង់ជាប់ក្នុងបេះដូងបង...

To be continued...

មុនដំបូងថារកដាក់វគ្គពិសេស តែដូរចិត្តវិញ😔

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now