ភាគ ៣៥+៣៦.

1.4K 42 8
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ៣៥+៣៦.

រ៉ូឆែលបានត្រឡប់មកដល់ផ្ទះលំហែរបស់ជុងហ្គុកវិញ ដោយមានហ្វឺសជាអ្នកជូនមកដោយផ្ទាល់ទោះជានាងចង់មកតែឯងក៏ហ្វឺសមិនព្រម បានត្រឹមប្រាប់រ៉ូឆែលថានេះជាបញ្ជា។

« កើតអីឬអត់នឹង? » ដើរចូលមកក្នុង ក៏ប្រទះនឹងវត្តមានជីមីន នាយកំលោះសួរមកកាន់រ៉ូឆែលព្រោះមើលទៅរ៉ូឆែលដូចពិបាកនឹងមើលខ្លាំងណាស់ មុខនាងស្លក់ គួរអោយអាណិត មើលក៏ដឹងថានាងហត់ខ្លាំងមែនទែនតែម្តង តែថានេះជីមីននៅទីនេះជាប្រចាំឬក៏យ៉ាងម៉េចនឹង?
« ខ្ញុំកើតអី? » រ៉ូឆែលសួរតបទៅវិញទាំងមិនយល់សម្តីរបស់រាងក្រាស់ម្នាក់នេះ, នាងមិនដឹងថាខ្លួនឯងកើតអី នាងមិនទាំងដឹងថានាងរស់ដើម្បីអីផង នាងចង់តែស្លាប់អោយបាត់ តែពេលនេះសូម្បីតែសិទ្ធិដើម្បីស្លាប់នាងគ្មានផង។
« រ៉ូឆែល...មានរឿងអីប្រាប់បងបាន! ជុងហ្គុកមិនមែនបែបនេះគ្រប់ពេលទេ! ហើយបងជឿថារឿងដែលឯងបានធ្វើ ឯងធ្វើដោយមានហេតុផល! » ជីមីនទាញរាងតូចមកអោបជាការលួងលោម ព្រោះមើលទៅរ៉ូឆែលនាងធ្លាក់ដល់បាតតែម្តង នាងខ្វះភាពកក់ក្តៅតាំងពីដើមឡើយមកហើយ ថាមកជួបជុងហ្គុកជីវិតនាងអាចនឹង ប្រសើរ តែត្រឹមមួយពព្រិចភ្នែកជីវិតនាងក៏ដុនដាបជាងមុនទៅទៀត។
« ហឹកៗ ខ្ញុំមិនចង់រស់ទេ!! » កាយតូចដែលនៅក្នុងរង្វង់ដៃរាងក្រាស់ខាងនោះក៏យំខ្សឹកខ្សួលក្រោមទ្រូងដ៏កក់ក្តៅរបស់ជីមីន, នាងឈឺចាប់នឹងរឿងគ្រប់យ៉ាង នាងថានាងស្អប់ជុងហ្គុក តែឃើញជុងហ្គុកនិងជូលីណាមុននេះនាងឈឺស្ទើស្លាប់ទៅហើយ។

ព្រូស!!!
នៅសុខៗកាយតូចបែរជាត្រូវនរណាម្នាក់មិនដឹង មកទាញនាងចេញពីជីមីនមួយទំហឹងដល់ថ្នាក់នាងត្រូវដួលព្រូសលើដី , រ៉ូឆែលនៅស្ងៀមសម្លឹងមើលទឹកមុខដែលពោរពេញទៅដោយកំហឹង ក្រសែភ្នែកប្រច័ណ្ឌហួងហែងក្នុងភ្នែករបស់អ្នកខាងនោះ នាងមិនមានសូម្បីកម្លាំងងើបខ្លួនឡើងពីដី...

« ជុងហ្គុកវាមិនដូចអ្វីដែលឯងគិតទេ! »
« យើងសុំចិត្ត! កុំប៉ះក្មេងចង្រៃនេះអី! ទៅចាំយើងនៅវិមានទៅ! » ជុងហ្គុកស្រដីទៅកាន់ជីមីនដោយអារម្មណ៍ពុះកញ្រ្ជោលពេញខ្លួន ឃើញជីមីនអោបរឹតរ៉ូឆែលមុននេះ គេធ្វើមិនបានសូម្បីបន្តិច។
« ឯងបន្ធូរដៃជាមួយនាងខ្លះមិនបានទេ? »
« ទៅអោយឆាប់ឡើង! » មិនត្រឹមតែមិនស្តាប់សម្តីរបស់ជីមីនទេ , ជុងហ្គុកថែមទាំងដេញជីមីនជាងមុនទៅទៀត គេខាងនោះមិនដឹងបន្តនៅបែបណាក៏បង្ខំចិត្តចេញទៅ ទាំងដែលគេនៅចង់ជួយរ៉ូឆែលតែមើលទៅជុងហ្គុកមិនអនុញ្ញាតងាយៗទេ។
« ងើបមកនេះ! បាត់យើងមួយភ្លែតនាងចង់យកទាំងមិត្តរបស់យើងទៀតហ៎? » ជុងហ្គុកចូលទៅទាញកាយតូចច្រងាប់ច្រងិល ទាញរ៉ូឆែលឡើងទៅខាងលើ មិនដឹងគេមានគំនិតចង់ធ្វើអីលើរ៉ូឆែលទៀតហើយទេ នៅពេទ្យមុននេះ ចិត្តទន់នឹងនាងសោះ។
« ហិហិ ខ្ញុំគួរខាំអណ្តាតខ្លួនឯងអោយស្លាប់ទេ? » ចូលមកដល់ red room រ៉ូឆែលក៏ត្រូវរាងក្រាស់ដាក់អង្គុយលើកៅអី , នាងឃើញបន្ទប់នេះនាងស្អប់! នាងខ្លាចតែនាងយំមិនចេញ បញ្ចេញបានត្រឹមសម្លេងសើចដូចមនុស្សរោគចិត្ត ផ្លូវចិត្តនាងពិបាកនឹងទទួលយកស្រាប់ហើយ អីឡូវក៏មកមានអ្នកធ្វើអោយនាងកាន់តែដុនដាបទៅទៀត។
« លោកជាលឿនដល់ថ្នាក់នេះហ៎? » សម្លឹងរាងក្រាស់ទើបចាប់អារម្មណ៍ថាមុននេះគេនៅពេទ្យទេ តែក៏មកតាមរ៉ូឆែលលឿនដល់ថ្នាក់នេះ គេឆាប់ជារបួសណាស់ណ៎។
« យើងឈឺដៃមិនឈឺដល់ឃើញនាងមកអោយដៃមិត្តរបស់យើងបែបនេះទេ រ៉ូឆែល តណ្ហារបស់នាងមិនចេះឆ្អែតឆ្អន់ទេឬ? » មិននិយាយតែមាត់ ដៃនាយកំលោះក៏ដាក់គ្រាប់កាំភ្លើង មិនដឹងក្នុងបំណងអីទៀតហើយទេ ជុងហ្គុកម្នាក់នេះពិតជាធ្វើអីមិនអោយមានអ្នកទាញដឹងពីបំណងរបស់គេមុនមែន។
« លោកឆ្កួតហើយ...លោកឆ្កួតជាងខ្ញុំទៅទៀត » រ៉ូឆែលញញឹមស្រាលៗសម្លឹងមុខរាងក្រាស់ដែលពោរពេញទៅដោយកំហឹង ពេលខ្លះនាងក៏ឆ្ងល់ថាជុងហ្គុកធ្វើបែបណាទើបគេអាចប្តូររបាំងមុខពីម៉ាហ្វៀមកជាជុងហ្គុករបស់នាងពីមុន ហើយក៏ប្តូរពីជុងហ្គុកដ៏សែនល្អនោះមកជាម៉ាហ្វៀកំណាចដូចបិសាចបែបនេះបានដោយរបៀបណា?

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now