ភាគ ២២

1.7K 38 0
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ២២.

« នែ ឈប់បានហើយ! ខ្ញុំទៅលែងរួចហើយណា » កាយតូចក្រាបននៀលលើឥដ្ឋ ដោយមានរាងក្រាស់ដើរតាមនែបនិត្យនាងមិនឈប់សោះ...
« មួយទឹកចុងក្រោយលើឥដ្ឋតែម្តងទៅអូន! នែ នៅអោយស្ងៀមកុំវារទៅណាមើល! »
...

ព្រឹកថ្ងៃថ្មី បើកភ្នែកមកឡើងមក រាងសង្ហាក៏សើចនឹងសភាពរបស់រ៉ូឆែលដែលអង្គុយសម្លក់គេយ៉ាងស្ងៀមស្ងាត់ , មួយតួខ្លួនរបស់រ៉ូឆែលមានស្នាមជាំគ្រប់កន្លែង នាយចង្រៃម្នាក់នេះខាំនាងមិនចន្លោះកន្លែងណាឡើយ មាត់ក៏មានស្នាមប្រេះមិនដឹងឈឺប៉ុណ្ណាទេ ហើយច្បាស់ណាស់ថានាងក៏មិនមែនចង់អង្គុយសម្លក់ជុងហ្គុកមិនកម្រើកទៅណាបែបនេះដែរ នាងប្រាកដជាឈឺស្ពឹកដល់លែងហ៊ានកម្រើកច្បាស់ណាស់។

« ហេតុអីសម្លឹងមុខបងបែបនេះ? »
« ខ្ញុំស្បថណា ខ្ញុំលែងអោយលោកឯងប៉ះខ្ញុំទៀតហើយ! ខ្ពើមសម្តីណាស់ សុទ្ធតែថ្នម! តែម្តងៗដូចធ្វើទារុណកម្ម! ស្អប់ណាស់!! » រ៉ូឆែលកម្រើកបានតែមាត់ ជេរប្រទិចជុងហ្គុក តែពាក្យសម្តីរបស់នាងជុងហ្គុកមិនដែលឈឺឡើយ។
« តែយប់មិញថ្ងូរដែរសោ- » និយាយជិតនឹងចប់ទៅហើយ នាយកំលោះក៏ត្រូវរ៉ូឆែលទះមួយដៃ បានទទួលមួយកំផ្លៀងទាំងព្រឹកបែបនេះ ជីវិតគេស្រស់ស្រាយណាស់។
« ឆ្កួត ឡប់សតិ រោគចិត្ត! » និយាយតែពិននេះ កាយតូចក៏ទាញភួយមករុំខ្លួនរួចក៏រត់ចុះពីលើគ្រែដោយមិនបានគិត អាចនិយាយថានាងភ្លេចខ្លួនក៏ថាបាន។
« អូយយយ »
« ខំខ្លាំងសម្បើមណាស់! » ឃើញរ៉ូឆែលដួលព្រូសដើរមិនរួចបែបនេះ រាងក្រាស់ក៏ដើរតួជាមិត្តប្រុសល្អលើកបីនាងជាស្រេច ទោះជាទឹកមុខនាង ចង់ចាប់គេហែកយ៉ាងណាក៏ដោយ។
...

« ម៉ោះ កូនម៉ាក់ មកញុំាបាយមក! ហើយហេតុអីក៏ឆែលដើរមិនត្រង់ផ្លូវទៀតហើយ? ជុងហ្គុក!!! ឯងមិនអាណិតប្អូនខ្លះទេ? » ឃើញតែសភាពកូនៗដើរមក ម៉ាក់របស់ជុងហ្គុកក៏អាចមើលធ្លុះទៅហើយ រាល់ថ្ងៃនេះអាណិតតែរ៉ូឆែលទេ មកនៅក្រោមចង្កូមម៉ាហ្វៀ ប្រកែកមិនដែលឈ្នះឡើយ។
« មិនមែនជាកំហុសខ្ញុំទេ កូនប្រសារម៉ាក់គួរអោយខ្នាញ់ពេក! »
___

« មីងឮខ្ញុំនិយាយទេ? ថ្នាំខ្ញុំបានអោយមីងហើយ! យប់នេះខ្ញុំនឹងទៅរកគាត់ម្តងទៀត សង្ឃឹមថាគាត់បានផឹកកាហ្វេនោះ! បើបរាជ័យម្តងទៀត មីងនឹងដឹងថាខ្ញុំធ្វើអីលើមីងបានហើយ! » សម្លេងស្រែកខ្លាំងៗបន្លឺចេញពីអូហ្វីសនៃបន្ទាយប៉ូលីស, កាយតូចម្នាក់ទៀតឈរស្តាប់ដោយគិតលើរឿងមួយនេះ ថានារីដែលនៅក្នុងអូហ្វីសម្នាក់នេះមានបំណងអាក្រក់លើនរណាទៀតហើយ...
« នាងធ្វើស្អីនៅទីនេះសេន? » បើកទ្វារមក ដេននីក៏សម្លុតសួរមកកាន់អ្នកដែលឈរមុខបន្ទប់របស់នាងខាងនេះ, ដេននីជាអ្នកគ្រប់គ្រងនៅក្រុមប៉ូលីសនេះ ការងារនេះគ្រួសារហ្វេសស្ទឺជាអ្នកអោយមកនាងផ្ទាល់។
« សេនប្រុងយកឯកសារមកអោយនាង តែនាងភ្លេចយកមក! នេះឯកសារផ្ទុកមុខជនសង្ស័យនៃរឿងថ្មីនេះ! » ថេយ៉ុងដើរមកពីក្រោយសេនឈី ហុចឯកសារមួយមកអោយដេននីមុននឹងអូសរាងតូចខាងនោះចេញទៅវិញ , នៅជាមួយដេននីគ្មានសុវត្ថិភាពទេ។
« នែ! បងអាចជូនខ្ញុំទៅផ្ទះបងជុងហ្គុកមួយភ្លែតបានទេ? »
« នាងបានស្តាប់ឮអីទៀតហើយហេស? » មើលតែទឹកមុខរបស់សេនឈីក៏ពិបាកនឹងបរិយាយ ឬក៏ចង់អោយនាងទុកអោយដេននីលេងតាមចិត្ត?
« ជូនខ្ញុំទៅបន្តិចទៅបើមិនចង់អោយប្អូនថ្លៃបងទឹកភ្នែក! »
« យើងមានប្អូនថ្លៃតាំងពីពេលណា?? »
« សង្សារបងជុងហ្គុក!!!! ហឺយយ បងថេយ៍ល្ងង់មែនតែម្តង! ឆ្ងល់ចេះតែធ្វើ Captain បានដែរ! មកអោយលឿនមក! »

To be continued...

គុំដេននីមួយ

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now