#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ១០....
« ឆែល! ទៅបារាំងជាមួយបង ៣ ថ្ងៃបានទេ? » រយៈពេល ១០ នាទីកន្លងផុតទៅហើយ ជុងហ្គុកក៏មិនទាន់នឹងលាលែងពីការអោបរឹតរ៉ូឆែលនៅឡើយ គនៅអង្គុយអោបរ៉ូឆែលជាប់ ឯរាងតូចខាងនោះអស់និយាយហើយនាងក៏ប្រញាប់ធ្វើការងារអោយគ្រូទើបនាងសុខចិត្តទ្រាំអង្គុយធ្វើការសិន រួចរាល់សឹមចាត់ការជុងហ្គុកបន្តទៀត។
« ទៅធ្វើអី? ទៅ ៣ ថ្ងៃហត់ណាស់លោកមិនគិតទេហេស? » ទោះជារវល់យ៉ាងណាក៏នាងមិនមែនជាមនុស្សដែលចូលចិត្តមិនឆ្លើយតបនឹងអ្នកដទៃ ស្អប់យ៉ាងណាខឹងយ៉ាងណាក៏នៅតែឆ្លើយតបដែរ។
« ប៉ាម៉ាក់បងមានឯកសារដែលភ្លេចនៅទីនេះ ហើយបងត្រូវយកអោយពួកគាត់ដោយផ្ទាល់ដៃ ផ្ញើតាមទូរស័ព្ទអាចមានអ្នក hack បាន ឯកសារសំខានមិនទុកចិត្តនរណាម្នាក់ឡើយ...ទៅជាមួយបងបានទេ? ទៅតែ ៣ ថ្ងៃព្រោះអូនត្រូវមករៀនវិញ! » ស្តាប់នាយនិយាយក៏ដឹងថានាយគិតគូពីរ៉ូឆែលកម្រិតណា...តែថានាយស្នើចំពេលល្អណាស់នាយមានដឹងទេ?
« ការងារដែលខ្ញុំកំពុងធ្វើនេះ ជាការប្រលងតាមអនឡាញចុងក្រោយបញ្ចប់ឆ្នាំទី ១ នេះ...ហើយខ្ញុំបានសម្រាករយៈពេល ១ ខែពេញមុននឹងចូលឆ្នាំទី ២! តែច្បាស់ណាស់ថាខ្ញុំទៅជាមួយលោកមិនបានទេ ព្រោះខ្ញុំត្រូវខំធ្វើការរយៈពេលមួយខែនេះ ដើម្បីយកប្រាក់មកបង់ឆ្នាំទី ២! ទានជ្រាប? » ស្តាប់នាងនិយាយ ជុងហ្គុកក៏ពិបាកចិត្តជំនួសតែម្តង មកឮពាក្យធ្វើការគេមិនចង់ឭទេ គេមិនចង់អោយរ៉ូឆែលហត់ឡើយ។
« ទៅជាមួយបងទៅ! ទៅ ៣ ថ្ងៃហត់ អញ្ចឹងយើងទៅមួយសប្តាហ៍ឬក៏ ២ សប្ដាហ៍ទៅ! ឆ្នាំទី ២ បងបង់សាលាអោយ! កុំបដិសេធអីសុំអង្វរ ហឹកៗ អូនបដិសេធបងច្រើនរឿងហើយ កុំបដិសេធរឿងនេះមួយទៅបានទេ? » ជុងហ្គុកកបន្លឺប្រយោគវែងអន្លាយ បន្លឺទាំងធ្វើសម្លេងយំ នាំអោយរ៉ូឆែលខ្នាញ់មិនស្ទើចង់តែចាប់នាយម្នាក់នេះហែកអោយស្លាប់។
« ក៏បាន! តែសូមមេត្តាលែងខ្ញុំសិន! » ឮបែបនេះ ជុងហ្គុករហ័សលែងកាយតូចភ្លាម នាយញញឹមស្រស់សម្លឹងមករាងតូច មិនដឹងម៉ាហ្វៀប្រភេទអីទេ...ផាំង ផាំង!
សម្លេងកាំភ្លើងស្រាប់តែឮឡើងមួយរំពេច នាំអោយជុងហ្គុករហ័សស្ទុះមកខ្ទប់ត្រចៀករ៉ូឆែល...គេទាញកាសត្រចៀកមកដាក់អោយរ៉ូឆែលយ៉ាងរហ័ស មុននឹងងាកសម្លឹងទៅផ្ទះរបស់គេតាមបង្អួចផ្ទះរ៉ូឆែល មើលក៏ឃើញថាមានអ្នកអុកឡុក។
« ធ្វើការងារចប់ប្រញាប់គេងណា! ស្អែកជួបគ្នា » ជុងហ្គុកអោនមកនិយាយជិតត្រចៀករ៉ូឆែលអោយនាងបានឮច្បាស់ព្រោះមានកាសជាប់ត្រចៀក...តាមពិតទៅគេមិនទាន់ចង់ចេញពីរ៉ូឆែលទេ តែនេះគេត្រូវចាត់ការរឿងនេះសិន។
« លោក...ប្រយ័ត្នមានគ្រោះថ្នាក់ណា! ខ្ញុំទៅដែរបានទេ? » រ៉ូឆែលចាប់ដៃនាយកំលោះជាប់ ចិត្តមិនសូវជាចង់អោយជុងហ្គុកទៅប៉ុន្មានទេ នាងស្រាប់តែខ្លាចថាជុងហ្គុកនឹងមានគ្រោះថ្នាក់។
« បងមិនអីទេ បងជួបរឿងបែបនេះច្រើនហើយ! បើអូនចង់ទៅគេងជាមួយបង អូនចាំបន្តិចសិនណា! បងនឹងមកយកអូនវិញ តែពេលដែលបងចេញទៅ អូនត្រូវបិទភ្នែក! »
« ហេតុអី? »
« មិនចង់អោយអូនឃើញបងត្រូវបង្ហូរឈាមមនុស្ស!បងចង់អោយអូនឃើញតែផ្នែកល្អរបស់បង...ស្តាប់បានទេ? ខំរៀន! បងមកវិញអីឡូវហើយ! »To be continued...
យ៉ាងម៉េចដែរ? ច្រណែនស្នេហាគេអត់?🤩
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "