#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ២៤....
« មួយសប្តាហ៍...មួយសប្តាហ៍ព្រះអើយយ-
« នេះអ្នកប្រុស! ជីវប្រវត្តិរបស់ រ៉ូឆែលឡា អេលវីស » ចិត្តដែលកំពុងអន្ទះសារ អន្ទះអន្ទែងនោះក៏ត្រូវបានផ្អាក ដោយសារមានវត្តមានមនុស្សជំនិតនាំយកឯកសារមួយច្បាប់មក, កាយតូចច្រលឹងរហ័សទាញវាមកបើកមើល, ក្រសែភ្នែកត្រួតពិនិត្យមើលមិនសូម្បីតែព្រិចភ្នែកបន្តិច។
« ឃាតកម្មនៅ ៥ ឆ្នាំមុន? ឈប់សិន...គ្រួសារអេលវីស? នងក្មេងនេះជាកូនរបស់ ហេនរី អេលវីស??? ហេនរីជាម៉ាហ្វៀដ៏មានអំណាចមួយនាជំនាន់នោះ បើតាមសៀវភៅដែលគេបានកត់ត្រា...ហើយយើងក៏ដឹងច្បាស់ណាស់ថាអ្នកណាជាអ្នកសម្លាប់គ្រួសារនោះ » ទឹកមុខភ្ញាក់ផ្អើល បូករួមនឹងត្រេកអរនៅអ្វីដែលនាងរកបាន នាំអោយនាងសឹងតែក្លាយជាមនុស្សឆ្កួតមួយពេល វាចៃដន្យដល់ថ្នាក់នេះឬព្រហ្មលិខិតចារមកបែបនេះ? គ្រួសារអេនហ្វេសស្ទឺ និង គ្រួសារអេលវីស មានទំនាក់ទំនងតាំងពីដើមមក ពិតជានិស្ស័យពិតមែន តែថាទំនាក់ទំនងនោះជាទំនាក់ទំនងល្អឬអាក្រក់?
« ហូយយយ រ៉ូឆែលអើយយ បើនាងដឹង នាងឈឺចិត្តយ៉ាងម៉េចទៅណ៎? ហឹស ចុះអេតាសុីវិល? វាគ្មានថ្ងៃកើតឡើងទេវើយ » ដេននីកាន់ឯកសារនោះញញឹមយ៉ាងសមចិត្ត រឿងដែលកើតឡើងនាងដឹងគ្រប់យ៉ាងព្រោះនាងក៏ជាសមាជិកគ្រួសារហ្វេសស្ទឺ រឿងមួយនេះវាល្បីល្បាញគួរសមនៅជំនាន់នោះ នាងត្រូវការភស្តុតាងព្រាះថាបើនាងនិយាយ គ្មានអ្នកណានឹងជឿនាងឡើយ។
...« អួយ អ្នកនាងតូច...មកដល់ផ្ទះបាយបែបនេះ អ្នកនាងតូចត្រូវការអ្វីមែនទេ? » រាងចំណាស់ដែលកំពុងតែឈរធ្វើម្ហូបនោះ ងាកមកវិញក៏ភ្ញាក់ព្រើតកាលបើបានឃើញវត្តមានរ៉ូឆែលឈរនៅមុខទូរទឹកកកមុខស្មើធេងគ្មានជាតិនោះ។
« មកយកទឹកក្រូចអោយជុងហ្គុក! »
« ហេតុអីមិនប្រាប់ម៉ែដោះហាសកូន? »
« ខ្ញុំមិនទុកចិត្តនរណាទាំងអស់! បើខ្ញុំចាប់បានអ្វីមួយមិនប្រក្រតីដែលអ្នកធ្វើការនៅទីនេះប្រព្រឹត្តទៀត ចាំមើលថាខ្ញុំធ្វើអីទៅដឹងហើយ » កាយតូចទាញដបទឹកក្រូចរួចក៏ដើរឡើងទៅខាងលើវិញបាត់ ពាក្យសម្តីទាំងនេះហាក់ទម្លាក់ចំកណ្តាលមុខម៉ែដោះដែលទទួលបញ្ជាអេដេនហើយធ្វើរឿងមិនល្អលើចៅហ្វាយខ្លួនមុននេះ!
..« អូនធ្វើមុខអីបែបនេះ? » ឃើញរ៉ូឆែលត្រឡប់មកវិញដោយមុខមិនរីកសោះ កាយសង្ហាក៏ជ្រឹមចិញ្ចើមទាញកាយតូចមកអោប ក៏ឆ្ងល់ហេតុអីនាងធ្វើមុខបែបនេះ។
« ចាប់ពីថ្ងៃនេះទៅ បងឈប់ញុាំរបស់ដែលម៉ែដោះនិងអ្នកបម្រើធ្វើអោយឮទេ? ចាំអូនធ្វើអោយ! បើពួកនាងដាក់ថ្នាំបងទៀតទៅធ្វើយ៉ាងម៉េច? » រ៉ូឆែលអោបដៃ មិនសុខចិត្ត, រាងក្រាស់ក៏សើចឡើងតិចៗ គេមិនសូវខ្វល់ទេនេះព្រោះរឿងតូចតាចបែបនេះមិនដឹងខ្វល់ធ្វើអី ពេលនេះមានរ៉ូឆែលមកខ្វល់ជំនួសក៏ល្អហើយ។
« អូនប្រច័ណ្ឌហួងហែងបែបនេះ cute ណាស់! »
« នែ! គិតថាលេងសើចហេស? អូនចង់ហាត់បាញ់កាំភ្លើង អាលនឹងបានបាញ់ខ្លួនឯងអោយស្លាប់ពេលដែលបងពូកែញ៉ោះអូនបែបនេះ! » មើលពាក្យរបស់នាងចុះ និយាយមកខ្នាញ់ចង់តែខាំអោយចេញឈាម និយាយអីមិនចេះគិតវែងឆ្ងាយសោះ។
« រៀនបាញ់កាំភ្លើង ទុកបាញ់បងទើបបងព្រមបង្រៀន! បើបងស្លាប់ ស្លាប់ដោយសារអូនបាញ់ក៏គ្រាន់បើជាងស្លាប់ដោយសារគេបាញ់ដែរ! »
//" រកអោយឃើញភស្តុតាងដែលបញ្ជាក់ថាបងជុងហ្គុកពិតជាបានសម្លាប់ ហេនរី ហ្វេសស្ទឺ និង ម៉ារៀរ៍ ហ្វេសស្ទឺ អោយបានណា! យើងពឹងលើឯង! "
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "