ភាគ ៤១+៤២.

1.6K 38 1
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ៤១+៤២.

ផាំង!

សម្លេងកាំភ្លើងបន្លឺឡើង វាមិនមែនជាការបាញ់ចេញពីកាំភ្លើងដេននី តែវាក៏បាញ់ចេញពីកាំភ្លើងមួយទៀតដែលតម្រង់ចេញពីខាងទ្វារមក នាំអោយកាយតូចច្រលឹងដួលនៅលើដីព្រូស តែមើលទៅការបាញ់នោះមិននាំអោយនាងមានគ្រោះថ្នាក់អីខ្លាំងនោះឡើយ។

« ប៉ា... » ជុងហ្គុកបន្លឺសព្វនាមប៉ាឡើង ក៏ហាក់ដូចជាបង្ហាញយ៉ាងច្បាស់ថាអ្នកដែលបាញ់នោះគឺជាលោកម្ចាស់ហ្វេសស្ទឺនឹងឯង, ហើយកាលដែលគាត់បាញ់នេះគឺក្នុងន័យការពារជុងហ្គុកនិងរ៉ូឆែល មិនមែនបាញ់បំណងសម្លាប់ដេននីទេ។
« ហ្វឺស បញ្ជូននាងទៅអោយពេទ្យទៅ! » លោកម្ចាស់និយាយតែពិននេះ គាត់ក៏ចូលខ្លួនមករកកូនទាំង ២ ជុងហ្គុកក៏មិនទាន់នឹងប្រលែងរ៉ូឆែលចេញព្រោះមើលទៅរ៉ូឆែលនៅភ័យនៅឡើយ។
« កូនលែងអីហើយណា កុំភ័យអី  » លោកម្ចាស់ចូលមកអង្អែលក្បាលរ៉ូឆែលស្រាលៗ រាងក្រាស់ក៏ប្រលែងរ៉ូឆែលយឺតៗដូចគ្នា , គ្រួសារហ្វេសស្ទឺស្រលាញ់រ៉ូឆែលណាស់ ដូចដែលដឹងហើយលោកម្ចាស់ជាមិត្តជិតស្និទ្ធនឹងឪពុកម្តាយរបស់នាង បែបនេះហើយគាត់ក៏ស្រលាញ់នាងដូចជាកូនយ៉ាងអញ្ចឹង។
« កូនកុំបារម្ភអី បងជុងហ្គុកនឹងនៅក្បែរកូនរហូតណា ពួកយើងនឹងមើលថែកូន ហេនរី និង ម៉ារៀរ៍ ប្រាកដជាមានមោទនភាពលើកូនណាស់ណា » លោកម្ចាស់ព្យាយាមនិយាយអោយរ៉ូឆែលនាងមានអារម្មណ៍ល្អឡើងវិញ ហើយក៏ឃើញថាបានផលគួរសម រ៉ូឆែលមិនសូវជាភ័យខ្លាំងដូចមុនទេ។
« កូនប្រុស... » មិនបានប៉ុន្មានហ្វឺសក៏រុញរទេះលោកស្រីហ្វេសស្ទឺចូលមក, បានឃើញវត្តមានម្តាយរបស់ជុងហ្គុកហើយ រ៉ូឆែលចាប់ផ្តើមតឹងចិត្តជាថ្មី នាងមានអារម្មណ៍ខុស រឹតតែមានអារម្មណ៍ខុសពេលដែលឃើញថាគាត់ញញឹមដាក់នាងយ៉ាងស្រស់បែបនេះ។
« អ្នកមីង ខ្ញុំសុំទោស ហឹកៗ ខ្ញុំសុំទោស!! » រាងតូចលើកដៃសំពះសុំការអភ័យទោសពីរាងចំណាស់ខាងនោះទាំងទឹកភ្នែកហូររហាម ទាញភាពអាណិតអាសូរកាន់តែខ្លាំងពីសំណាក់មនុស្សចាស់ទាំងពីរ។
« កូន...ម៉ាក់មិនបានខឹងនឹងកូនទេ ម៉ាក់នឹងគ្មានថ្ងៃខឹងកូនដាច់ខាតណា » ឃើញនាងយំដល់ថ្នាក់នេះ លោកស្រីក៏ងើបពីរទេះយឺតៗ ចូលខ្លួនមកអោបញហាក់ផ្តល់ភាពកក់ក្តៅដល់នាងក្នុងនាមជាម្តាយ ព្រោះនាងមិនបានទទួលអារម្មណ៍បែបនេះយូរណាស់ហើយ។
« ខ្ញុំសុំទោសៗៗ ខ្ញុំខុសហើយអ្នកមីង អោយខ្ញុំសុំទោស » រ៉ូឆែលនៅតែពោលពាក្យសុំទោស ទាញទឹកភ្នែកលោកស្រីហ្វេសស្ទឺអោយស្រក់ចុះមកដែរ ឃើញនាងបែបនេះគាត់ក៏អាចស្ទាបស្ទង់សឹងពីចិត្តរបស់នាង ថានាងមានសម្ពាធបែបណាខ្លះហើយ នាងទទួលរងអំពើឈឺចាប់ច្រើនពេកហើយ នាងសមតែទទួលបានភាពរីករាយជាងនេះ។
« ងើបមុខឡើង ហើយពួកយើងចាប់ផ្តើមជាថ្មីជាមួយគ្នាណា! កូនត្រូវធ្វើចិត្តអោយសប្បាយៗព្រោះម៉ាក់មិនចង់អោយកូនប្រសារម៉ាក់ ជួបនឹងជំងឺកាចសាហាវនោះនៅថ្ងៃអនាគតទៀតទេ » លោកស្រីហ្វេសស្ទឺក្រសោបមុខរ៉ូឆែលឡើង ជូតទឹកភ្នែកនាងយ៉ាងស្អាត ហើយក៏អង្អែលក្បាលនាងថ្នមៗពោរពេញដោយក្តីស្រលាញ់ , កាយតូចក៏ងក់ក្បាលស្រាលៗព្រមនឹងសម្តីគាត់គ្រប់យ៉ាង ព្រោះនាងធ្វើខុសលើគាត់ម្តងហើយ នាងគួរតែស្តាប់តាមគាត់ខ្លះ។
« បើកូនយល់ព្រមហើយ ពេលនេះកូនត្រូវនៅសម្រាកអោយស្រួលបួលសិន ពួកយើងនឹងចាំកូននៅផ្ទះណា » ប្រយោគរបស់គាត់នាំអោយរ៉ូឆែលងក់ក្បាល, ហើយលោកម្ចាស់ក៏រុញរទេះលោកស្រីចេញទៅវិញ អោយជុងហ្គុកជាអ្នកបង្ហើយការងារនេះជាមួយរ៉ូឆែលចុះ។
« ធូរចិត្តខ្លះឬនៅព្រះនាង? បងគ្រាន់តែចង់និយាយថាសុំទោស! បងសុំទោសនៅទង្វើអាក្រក់ដែលបងធ្វើដាក់អូន ហើយវាគ្មានតទៀតជាដាច់ខាត! បងនឹងធ្វើជាជុងហ្គុករបស់អូនពីមុនវិញ ហើយជុងហ្គុកម្នាក់ទៀតសម្រាប់អូនគឺស្លាប់បាត់ហើយ! » នាយកំលោះទាញរ៉ូឆែលមកអោបជាថ្មី ពោលពាក្យទាំងនេះទៅកាន់នាងហាក់ជាការសុំទោសចំពោះទារុណកម្មជាច្រើនដែលធ្វើអោយរ៉ូឆែលសឹងតែឆ្កួតមួយពេលនោះ។
« ស្មានថាបងឈប់ស្រលាញ់ហើយ... » រាងតូចពេបមាត់ដាក់ជុងហ្គុក បង្ហាញរឹកពារគួរអោយខ្នាញ់ដូចដើម នាងតែងតែបែបនេះ តើអោយជុងហ្គុកដកចិត្តឈប់ស្រលាញ់នាងម៉េចនឹងរួចទៅ?
« បងស្រលាញ់អូន! បងគ្មានថ្ងៃឈប់ស្រលាញ់អូនដាច់ខាត! ទោះជាពេលបងស្លាប់ក៏បងយកអូនទៅនៅឋានក្រោមជាមួយបងដែរ! » រាងក្រាស់ចាប់ក្រញិចថ្ពាល់ទន់រលោងគួរអោយខ្នាញ់ ហើយក៏អោនថើបរ៉ូឆែលខ្សឺតៗតាមចិត្តខ្នាញ់នឹងស្រលាញ់នាងពេញបេះដូងនោះ។
...

« បងហ្វឺស! ចៅហ្វាយទី ២ របស់បងកើតអី? ឃើញគាត់ដំបូងគាត់មើលទៅជាប្រុសព្រាន ហើយក៏ច្រលឺមសម្បើមណាស់ ម៉េចក៏អីឡូវមកឃើញស្រងូតស្រងាត់បែបនេះវិញ? » កាយតូចមុខមាត់ស្អាតបាត ដើរមកសួរហ្វឺសកាលបើបានឃើញពីសភាពរាងសង្ហាម្នាក់នោះ ដែលមានរឹកពារខុសពីពេលដែលនាងឃើញដំបូងដាច់! ប្រុសព្រានម្នាក់នោះចេញពីខ្លួនគេបាត់ទេដឹង?
« ចៅហ្វាយនេះច្រលឺម ព្រានវិញហើយ? ខ្ញុំនិយាយអោយដឹងចុះ! លោកប្រុសជីមីននេះ គាត់ចោលចរិតព្រានរបស់គាត់ ៣-៤ ឆ្នាំហើយ! គាត់ព្រានមែនពីមុនតែគាត់ក៏ជួបនឹងមនុស្សម្នាក់ដែលកែប្រែគាត់បាន តែអីឡូវនាងម្នាក់នោះលែងនៅទៀត តាំងពីពេលនោះមកគាត់ស្ងប់ស្ងាត់ហើយដូចលោកប្រុសជុងហ្គុកអញ្ចឹង! មិនសូវញញឹមមុខស្មើធេងគ្មានជាតិ ថ្ងៃដែលគាត់ព្រានដាក់អ្នកនាងតូចនោះគាត់ស្រវឹងទេដឹង? » ស្តាប់ហ្វឺសនិយាយ ខាសស៊ីក៏យល់ហើយក៏ងក់ក្បាលគិតថាជីមីនពិតជាស្រវឹងនៅថ្ងៃនោះមែន ព្រោះមើលទៅជីមីនសមជាមនុស្សដែលស្ងប់ស្ងាត់ឈាមត្រជាក់ជាង។
« គាត់កាចដែរទេ? » សំណួររបស់ខាសស៊ីនាំអោយហ្វឺសញញឹមឡើង ជីមីនកាចទេ? បើស្គាល់គេម្នាក់នេះច្បាស់ទើបដឹងថាអ្នកដែលបាននៅជាមួយគេគឺសំណាងណាស់ គេមិនមែនព្រាននារីដូចគ្រប់គ្នាឃើញឡើយ។
« អ្នកនាងសាកចិត្តគាត់ខ្លួនឯងទៅដឹងហើយថាគាត់កាចឬមិនកាច! » ហ្វឺសស្រដីឡើងបែបនេះ ខាសស៊ីក៏រហ័សក្រវីក្បាលបញ្ជាក់ថានាងធ្វើមិនបានឡើយ នេះជួបជីមីនដំបូងនាងក៏ឈ្លោះជាមួយជីមីនហើយទាំងដែលនាងជាមនុស្សស្លូតផុតលេខហើយ មកអោយសាកចិត្តជីមីនអីពេលនេះនាងធ្វើមិនបានទេ។
« អត់ទេ! ខ្ញុំទៅវិញហើយ! » និយាយតែពិននេះ ខាសស៊ីក៏នាំខ្លួនដើរចេញទៅ តែប្រយោគរបស់ហ្វឺសក៏នាំអោយនាងបង្អាក់ដំណើរមួយភ្លែតហាក់បានឮហើយអារម្មណ៍ច្របូកច្របល់ក៏កើតមានឡើង។
« សប្តាហ៍ក្រោយលោកប្រុសជីមីនទៅកូរ៉េមួយរយៈ ប្រហែលជា ២-៣ ខែទើបគាត់ត្រឡប់មកបារាំងនេះវិញ » ប្រយោគនេះនាំអោយខាសស៊ីត្រូវបែរមកវិញ ហាក់ស្ទាក់ស្ទើរក្នុងចិត្តមិនដឹងគួរយកចិត្តទុកដាក់នឹងរឿងនេះឬក៏អត់ទេ ឮប្រយោគនេះអារម្មណ៍នាងដូចចម្លែកយ៉ាងម៉េចក៏មិនដឹង។
« ខ្ញុំមិនខ្វល់ទេ! » និយាយតែពិននេះ នាងក៏ដើរចេញទៅបាត់ ហេតុអីក៏បន្លឺពាក្យនេះហើយ ចិត្តចម្លែកម្ល៉េះ? និយាយខុសពីមាត់ច្បាស់ណាស់។

To be continued...

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now