ភាគ ៨ + ភាគ ៩

2.5K 67 1
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ៨.

ផាំងៗៗ

មកដល់របងផ្ទះ សម្លេងកាំភ្លើងលាន់ខ្លាំងៗដែលឮចេញមកពីការហ្វឹកហាត់របស់អង្គរក្សនោះនាំអោយរ៉ូឆែលសឹងតែទន់ជង្គង់ដួលលើដី នាងអង្គុយចុះលើកដៃទាំងសងខាងខ្ទប់ត្រចៀក ខ្លួនក៏ញ័រទទ្រើក មើលទៅនាងដូចជាចាញ់នឹងសម្លេងកាំភ្លើងខ្លាំងណាស់។

« ឆែល! មិនអីទេមែនទេ? » ជុងហ្គុកឃើញស្ថានការណ៍មិនល្អគេក៏រហ័សផ្តល់សញ្ញាអោយអង្គរក្សរបស់គេ ទៅផ្អាកការបាញ់បោះនោះសិន គេគ្រារ៉ូឆែលចូលផ្ទះរបស់នាងមិនចូលផ្ទះរបស់គេទេ ព្រោះសម្លេងកាំភ្លើងមិនទាន់ស្រាកស្រាន្តនៅឡើយ។
« បន្ទប់នៅខាងលើមែនទេ? » ឮនាយកំលោះសួរបែបនេះ រ៉ូឆែលក៏បានត្រឹមងក់ក្បាលស្រាលៗ មិនទាន់មានកម្លាំងនិយាយអ្វីច្រើននៅឡើយ, ជុងហ្គុកក៏នាំនាងចូលទៅក្នុងបន្ទប់ ដាក់នាងអង្គុយលើគ្រែ រួចក៏យកកាសត្រចៀកមកបំពាក់អោយនាង អោយនាងបានស្ងប់បន្តិច។
« ចុះរាល់ដង ពេលឮបែបនេះមិនអីទេហ៎? សុំទោស » ឃើញរ៉ូឆែលរៀងស្ងប់ ជុងហ្គុកក៏សួរឡើង គេក៏មានអារម្មណ៍ខុសដែលមកតម្លង់នាងបែបនេះ តែវាជាការងាររបស់គេ អោយគេធ្វើបែបណាទៅ?
« ខ្ញុំដាក់កាសទាន់! ហើយនៅបន្ទប់ខ្ញុំមិនសូវឮសម្លេងពីខាងក្រៅមក ដូច្នេះមិនអីទេ »
« បើនាងមិនពេញចិត្ត ខ្ញុំអាចទៅនៅកន្លែងផ្សេងបាន... » មួយប្រយោគនេះជាប្រយោគដែលរ៉ូឆែលតែងតែចង់ឮចេញពីមាត់គេ! នាងតែងតែបន់អោយជុងហ្គុករើចេញពីទីនេះតែ ម៉េចក៏ស្តាប់ទៅលើកនេះដូចឈឺត្រង់ទ្រូងខាងឆ្វេងម្ល៉េះ?
« លោកនិយាយស្រួលម្ល៉េះ? ផ្ទះរបស់លោកមិនមែនតូចទេ ហើយក៏មិនមែនថោកដែរ កុំនិយាយស្រួលពេក ទៅបាត់មានអ្នកណារកអីអោយខ្ញុំញុាំទៅ? » បានឮត្រឹមមួយប្រយោគនេះ ជុងហ្គុកក៏ញញឹមស្រស់សម្លឹងទៅកាន់រ៉ូឆែលមិនដាក់ភ្នែក ហេតុអីក៏ប្រយោគនេះ រំលាយចិត្តគេអោយរលាយសឹងតែក្លាយជាទឹកបែបនេះ?
« បើយើងទៅនៅកន្លែងផ្សេង យើងច្បាស់ជាយកនាងទៅជាមួយដែរ! » ឮជុងហ្គុកស្រដីឡើងបែបនេះ រ៉ូឆែលក៏ងាកមកសម្លក់នាយភ្លែត ចង់យកនាងទៅបែបនេះ ត្រូវជាអីនឹងនាង?
« ចង់យកខ្ញុំទៅនឹង ត្រូវជាអីនឹងខ្ញុំ? » មួយប្រយោគនេះ នាំអោយទឹកមុខញញឹមញញែមរបស់ជុងហ្គុកមុននេះធ្លាក់ប្រែមកជាមុខស្មើ នាយកំលោះពេបមាត់តិចៗសម្លឹងទៅរ៉ូឆែល ជុងហ្គុកពេលនេះខុសពីជុងហ្គុកដែលនាងឃើញមុនដំបូងណាស់ ជុងហ្គុកដែលមុខមិនខ្ចីរាប់អ្នកណា មុខដែលពោរពេញទៅដោយភាពឃោរឃៅនោះពេលនេះលែងមានហើយ។
« អូននិយាយម្តងទៀតមើល! បងយំណាឆែល!» ជុងហ្គុកអោបដៃរ៉ូឆែលជាប់ គេពេបមាត់ដូចកូនក្មេង អន់ចិត្តណាស់ ខំស្រលាញ់នាង នាងមកនិយាយថាមិនដឹងជាអីនឹងគ្នាបែបនេះ គេយំអីឡូវហើយ។
« នែ លោកមកធ្វើចរិតអីបែបនេះ? លោកជាម៉ាហ្វៀមួយទាំងមូលណា ជេហ្វ! »
« ម៉ាហ្វៀជាមួយគេ តែទន់ភ្លន់ជាមួយអូន... »
...

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now