ភាគ ៣២

1.2K 45 3
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ៣២.

...

ងាកមកកាន់ខាងក្រោមនេះវិញ, វត្តមានកាយតូចម្នាក់ទៀតក៏ដើរចូលមកដោយគ្មានអ្នកហាមឃាត់ព្រោះមើលទៅនាងដូចជាមានខ្សែជុងហ្គុកច្បាស់ណាស់។

« នាងជាអ្នកណាម៉េចក៏មកទីនេះបាន? សង្សារថ្មីរបស់ជុងហ្គុកហេស? » រាងសង្ហាដែលមកលេងនៅទីនេះមិនខុសពីខាសសុីក៏សួរទៅកាន់ខាសសុី គេទើបតែដើរចេញពីផ្ទះបាយមកហើយក៏មើលទៅមិនដែលឃើញវត្តមានក្មេងម្នាក់នេះឡើយ តែនាយចង្រៃម្នាក់នេះមិនមែនសួរធម្មតាទេ គេចេញមកក៏លើកកាំភ្លើងភ្ជុងខាសសុី តាមពិតទៅគេមិនខុសទេព្រោះទីនេះមិនបានអនុញ្ញាតអោយមនុស្សណាប្លែកមុខចូលមកឡើយ ណាមួយគេស្រវឹងផង។
« ខ្ញុំជាក្មួយពូជុងហ្គុក! ហើយលោកឯងជាអ្នកណាម៉េចក៏មកទីនេះបាន? កុំមកភ្ជុងខ្ញុំ! ខ្ញុំខ្លាច » រាងតូចរុញកាំភ្លើងដែលភ្ជុងនាងនោះចេញ, ជីមីនក៏ដាក់កាំភ្លើងចុះ មកសម្លឹងកាយតូចពីក្បាលដល់ចុងជើង សង្កេតពីសភាពរបស់ខាសសុីយ៉ាងស្ងប់ស្ងាត់។
« ស្អីនេះ? ជុងហ្គុកមានក្មួយតាំងពីពេលណា? តែក្មេងនេះ cute គួរសម! អូន! មកតាមពូមក! » ចប់ការសង្កេតរបស់គេ នាយកំលោះក៏ញញឹមឡើងរួចក៏ទាញដៃខាសសុីទៅតែម្តង។

ផូស!
ដើរបានទើបតែពីរជំហាន ជីមីនក៏ត្រូវនរណាមិនដឹងមកវាយគេពីក្រោយមួយដៃ , នេះក្មួយជុងហ្គុកទាំងមូលមកចង់អូសទៅងាយៗយ៉ាងម៉េច?
« អាចង្រៃ! ក្មួយយើងទើបតែគ្រប់អាយុ អូយយ ឯងឈប់ព្រានមួយភ្លែតបានទេ? ! មើលម្តងទៀត! នេះជាក្មួយយើង! » ជុងហ្គុកទាញខាសសុីមកក្រោយគេ រួចក៏បង្ហាញអោយច្បាស់ថាក្មេងមុខស្អាតម្នាក់នេះជាក្មួយរបស់គេណា។
« អើ ក្មួយឯងស្អាត...តែឯងអត់មានបងប្អូនទេ ដូច្នេះមិនមែនក្មួយបង្កើតផង យើងសុំហើយ! » មិននិយាយតែមាត់ តែជីមីនក៏ឆ្លៀតចូលទៅទាញដៃខាសសុីពីជុងហ្គុកទៀត នេះគេម្នាក់នេះអាងតែខ្លួនជាមិត្តជិតស្និទ្ធ ហ៊ានមែនទែនតែម្តង។
« អត់ទេ! ឯងធ្វើបាបក្មួយយើងអោយក្មួយយើងឈឺចាប់ យំពេញផ្ទះអីឡូវហើយ! »
« ហូយយ បើចង់ប្រកែកគ្នាលែងដៃខ្ញុំសិនទៅ! ទាំង ២ នឹង! មកកាន់ដៃខ្ញុំទាំង ២ នាក់បែបនេះដាច់ខ្យល់អីឡូវហើយ! ខ្ញុំមកយកសោរបន្ទប់ខ្ញុំ! លោកតាថាសោរបន្ទប់នៅវិមានទាំងអស់នៅក្នុងបន្ទប់របស់បងនៅផ្ទះលំហែ! » និយាយតែពិននេះ ខាសសុីក៏ឡើងទៅបន្ទប់របស់ជុងហ្គុក មិនចម្លែកទេ ព្រោះខាសសុីស្និទ្ធនឹងគ្រួសារគេណាស់ ការដែលខាសសុីឡើងទៅបន្ទប់គេនោះមិនមែនជាបញ្ហាឡើយ។
« នែ! យើងសុំក្មួយឯងមក! សន្យាថាមិនធ្វើអោយនាងយំទេ! អើយយ ជុងហ្គុកយើងនិយាយមែនណា នាង cute ណាស់ » ខាសសុីឡើងទៅខាងលើបាត់ បៃប៊លក៏នៅតែបន្តរំអុកជុងហ្គុកទៀត នេះទើបហៅថា love at first sight ឃើញភ្លាមចាប់អារម្មណ៍ភ្លែតតែម្តង។
« ដេកគិតសិន! »
...

« ពូជុងហ្គុកបើក red room ហើយ? » ជិតបន្ទប់របស់ជុងហ្គុកជាបន្ទប់ក្រហម ខាសសុីដើរកាត់ក៏ឃើញភ្លើងតែនាងមិនបានចូលទេ ព្រោះនាងគ្មានកិច្ចក្នុងនោះ។
« អួយ » បើកទ្វារបន្ទប់ជុងហ្គុកភ្លាម កាយតូចក៏ភ្ញាក់ព្រើតដោយសារតែមានវត្តមានអ្នកម្ខាងទៀតនៅអង្គុយលើកៅអីដោយមានខ្សែរុំខ្លួនជាប់ គ្រាន់តែថារបួសរបស់នាងបានលាងសម្អាតអស់ហើយ។
« រ៉ូឆែល? ឯងជាសង្សាររបស់ពូជុងហ្គុកត្រូវទេ? ឃើញពូជុងហ្គុកផុសរូបឯងក្នុងអាយជីច្រើនណាស់ » ឮពាក្យរបស់ខាសសុីតែពិននេះ រ៉ូឆែលស្ងាត់ជ្រាបតែម្តង, នាងកំពុងព្យាយាមកាត់ចិត្ត ហេតុអីក៏មកអោយនាងនឹកឃើញពីអនុស្សាវរីយ៍ទាំងនោះទៀត?
« បើនាងជួយខ្ញុំមិនបាននាងចេញទៅវិញទៅ! »

To be continued...

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now