ភាគ ៣៩+៤០.

1.5K 43 1
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ៣៩+៤០.

« ដេននី ហ្វេសស្ទឺ? »
« បើដឹងហើយទៅចាប់នាងមក! » និយាយតែពិននេះ ហ្វឺសក៏ចេញទៅបាត់ ទុកអោយបន្ទប់មានតែវត្តមានគេជាថ្មី , គេសុខចិត្តមកអង្គុយចាំអោយរ៉ូឆែលដឹងខ្លួនឡើង អាលនឹងបានពន្យល់គ្រប់យ៉ាងប្រាប់នាងនោះអី។

« រ៉ូឆែលបើអូនដឹងការពិត អូនអាចទទួលយកបានទេ? » រាងក្រាស់អោនមុខចុះ ផ្ទឹមក្បាលនឹងគ្រែហាក់តប់ប្រមល់ផុតលេខហើយ គេចង់តែសម្លាប់ខ្លួនអោយបាត់ៗ អាលនឹងលែងបានគិតពីរឿងទាំងនេះទៀត វាពិតជារញ៉េរញ៉ៃហើយពិបាកនឹងដោះស្រាយខ្លាំងណាស់។
« មានរឿងអីមែនទេ? » សម្លេងខ្សោយៗស្រាលៗបន្លឺឡើង នាំអោយរាងសង្ហាងើបមុខឡើងវិញយ៉ាងរហ័ស សម្លឹងទៅកាយតូចដែលបើកភ្នែកសម្លឹងមកគេវិញដូចគ្នា ហាក់បានឮប្រយោគចុងក្រោយដែលជុងហ្គុកនិយាយមុននេះ ហើយនាងក៏ចាំស្តាប់ជាស្រេច។
« ធូរស្រាលខ្លះទេឆែល? » ជុងហ្គុកមិនឆ្លើយនឹងសំណួររបស់រ៉ូឆែលមុននេះ តែក៏បែរជាសួរពីសភាពរបស់នាងវិញ, គ្មានអ្វីសំខាន់ជាងសុខភាពរបស់នាងពេលនេះទេ នាងទន់ខ្សោយណាស់ទៅហើយ មិនចង់ធ្វើអោយនាងពិបាកជាងនេះទេ។
« ខ្ញុំសួរថាមានរឿងអី? » រ៉ូឆែលផ្ទួនសំណួរសួរឡើងជាថ្មី នាងមិនមានកម្លាំងច្រើនទេ នាងបានត្រឹមនិយាយ នាងកម្រើកមិនទាំងចង់រួចផង។
« ហូយយ លែងយើងអាហ្វឺស!! » មិនបានប៉ុន្មានផង សម្លេងឡូឡាក៏បន្លឺឡើង, ហ្វឺសបាននាំដេននីចូលមកដោយមើលទៅដេននីមិនចង់មកសោះ តែហេតុអីក៏ហ្វឺសរកនាងឃើញលឿនដល់ថ្នាក់នេះ?
« អ្នកនាងដេននីបានមកមើលលោកស្រីធំ! ទើបខ្ញុំរកគាត់ឃើញលឿនបែបនេះ » មិនអោយជុងហ្គុកសួរនាំទាន់ ហ្វឺសក៏រហ័សរៀបរាប់ជាមុន ព្រោះគេដឹងថាជុងហ្គុកក៏នឹងសួរបែបនេះស្រាប់ហើយ។
« កាលណាទើបលោកប្រាប់ខ្ញុំថារឿងវាបែបណា? » រ៉ូឆែលក៏សួរឡើងជាថ្មី ដោយមិនខ្វល់ខ្វាយនឹងវត្តមានរបស់ដេននីឡើយ , ស្រីម្នាក់នេះបំផ្លាញនាងណាស់ហើយ នាងមិនចង់ខ្វល់នឹងមនុស្សដូចដេននីនេះទៀតទេ។
« នាងក្មេងល្ងង់! ក្រែងយើងប្រាប់ហើយមិនអញ្ចឹង? ថាបងជុងហ្គុកសម្លាប់ម៉ាក់ប៉ារបស់នាង! ឯកសារមានពេញលេញហើយនាងនៅសួរអីទៀត? ល្មមផ្តាច់ពាក្យបានឬនៅ? » ឮដេននីនិយាយបែបនេះគ្មានអ្នកណាភ្ញាក់ផ្អើលឡើយ ព្រោះនាងសង្ស័យច្បាស់ពេកហើយថាដេននីជាអ្នកនាំរឿងអោយពួកគេបែកបាក់គ្នា។
« នាងធ្វើរឿងទាំងនេះដើម្បីនាងបានជុងហ្គុក? នាងធ្វើបានសម្រេចហើយ! ជុងហ្គុកជារបស់នាងហើយ! » រ៉ូឆែលពោលឡើងតាមកម្លាំងទាំងប៉ុន្មានដែលនាងមាន ទោះជានាងខឹងក៏នាងគ្មានសូម្បីកម្លាំងស្រែកតទល់នឹងដេននី...
« អ្នកណាថា? បងមិនទៅណាទេរ៉ូឆែល! » ជុងហ្គុកក៏ប្រកែកឡើងយ៉ាងដាច់អហង្ការ នេះគេនៅស្រលាញ់នៅនឹករលឹកពេញបេះដូង មករុញគេអោយអ្នកផ្សេងម៉េចនឹងកើតទៅ?
« បងនៅចង់នៅជាមួយនាងទៀត? បងសម្លាប់ម៉ាក់ប៉ារបស់នាងហើយបងមិនមានអារម្មណ៍ខុសខ្លះទេឬដែលនៅជាមួយនាងទាំងបងមានកំហុសលើគ្រួសារនាងបែបនេះ? » ដេននីនាងមិនចុះចាញ់ដាច់ខាត នាងចង់បានជុងហ្គុកនាងនឹងធ្វើគ្រប់យ៉ាងដើម្បីយកជុងហ្គុកនេះឯង ហើយមើលទៅនាងឈ្នះរ៉ូឆែលហើយ ប៉ុន្តែនាងមិនអាចយកឈ្នះចិត្តជុងហ្គុកបានសូម្បីបន្តិច។
« យើងមិនបានសម្លាប់ឪពុកម្តាយរបស់រ៉ូឆែលទេ!! » រាងក្រាស់បែរទៅនិយាយជាមួយដេននី ពោលមួយពាក្យៗច្បាស់ៗ រឿងជាច្រើននឹងលាតត្រដាងហើយវាពិតជាមិនដូចអ្វីដែលនាងគិតពិតមែន។
« បងមិនបានសម្លាប់? ហើយចុះកាម៉េរាដែលថតជាប់មុខបងច្បាស់ៗ បងកាន់កាំភ្លើងនៅនឹងដៃ-
« យើងទទួលកំហុសជំនួសរ៉ូឆែល! » រាងក្រាស់និយាយកាត់សម្តីរបស់ដេននី ហើយគ្រប់គ្នាក៏កាន់តែឆ្ងល់នឹងប្រយោគរបស់គេមួយកម្រិតទៀត, គេទទួលកំហុសជំនួសរ៉ូឆែល? មានន័យថាយ៉ាងម៉េចទៅ?
« លោកនិយាយស្អីនឹងជុងហ្គុក? » រ៉ូឆែលជ្រឹមចិញ្ចើមសម្លឹងទៅរាងក្រាស់ ដោយសញ្ញាសួរលោតពេញខួរក្បាល មានឈ្មោះនាងក្នុងប្រយោគរបស់គេនាំអោយចម្ងល់វាមានគុណនឹង ២។
« រ៉ូឆែលមានជំងឺប្រសៃប្រសាទតាំងពីកំណើត ហើយវាក៏កាន់តែធ្ងន់ធ្ងរទៅៗពេលដែលនាងលូតលាស់...នៅអាយុ ១៣ ឆ្នាំ ដែលជាពេល ៥ ឆ្នាំមុននេះ នាងបានបាញ់សម្លាប់ឪពុកម្តាយនាង ដោយនាងគ្មានចេតនាឡើយ ជំងឺឆ្កួតឡប់មួយនេះជាអ្នកធ្វើអោយនាងមិនដឹងអី ជ្រុលដៃបាញ់ពួកគាត់ដោយសារតែកំហឹងមិនដឹងខ្យល់មួយពេល... » មិននិយាយតែមាត់ រាងក្រាស់ក៏បើកទូរស័ព្ទបង្ហាញវីដេអូ ភស្តុតាងកាម៉េរាសុវត្ថិភាពនៅវិមានអេលវីសកាលពី ៥ ឆ្នាំមុន វីដេអូពេញដែលមិនមានការកាត់ពាក់កណ្តាល ដូចវីដេអូរបស់ដេននីដែលបង្ហាញមកកាន់រ៉ូឆែលឡើយ , ក្នុងវីដេអូនោះពិតជាបានបង្ហាញថារ៉ូឆែលបានបាញ់អ្នកទាំង ២ មែន...ហើយនាងក៏រត់ចេញទៅ ទើបជុងហ្គុកចូលមករើសកាំភ្លើងនោះឡើង ដោយមានលោកប្រុសហ្វេសស្ទឺ និងលោកស្រីហ្វេសស្ទឺបានឃើញហេតុការណ៍ផ្ទាល់ ដោយពេលនោះគ្រួសារទាំងពីរមានការជួបជុំគ្នា...
« ពួកយើងដឹងថារ៉ូឆែលមិនបានតាំងចិត្តក្នុងរឿងនេះ ទើបប៉ារបស់បង បញ្ជាអោយពេទ្យព្យាបាលជំងឺរបស់រ៉ូឆែលដោយការលុបការចងចាំរបស់រ៉ូឆែល ហើយពេលដែលព្យាបាលហើយនោះ រ៉ូឆែលក៏បាត់ស្រមោលឈឹង ហើយពួកយើងទើបតែជួបគ្នាប៉ុន្មានខែក្រោយនេះ... » ជុងហ្គុកលូកកាន់ដៃរបស់រ៉ូឆែលជាប់ ហាក់មិនចង់អោយនាងស្លន់ស្លោរនឹងរឿងនេះឡើយ ស្តាប់ទៅដូចជាមិនពិតទេដឹង? អ្នកណាទៅសម្លាប់ម៉ាក់ប៉ាខ្លួនឯងនោះ? តែស្តាប់សម្តីជុងហ្គុកមើលក៏យើងអាចជឿបាន ដោយពេទ្យក៏និយាយមុននេះថាជំងឺរបស់រ៉ូឆែលបានរើឡើងវិញ ដែលជំងឺនោះគឺជំងឺប្រសៃប្រសាទនឹងឯង ទើបនាងធ្វើអីមិនដឹងខ្លួន ដូចរឿងមួយរយៈនេះដែលនាងបានធ្វើនេះឯង។
« បងកុហក! បើរ៉ូឆែលធ្វើពិតមែន កាសែតប្រាកដជាចេញផ្សាយហើយ! បងជុងហ្គុក! ពួកយើងមិនមែនល្ងង់ទេ! » ដេននីនាងនៅតែមិនជឿ ទាំងដែលភស្តុតាងច្បាស់ៗនៅនឹងមុខទៅហើយ នាងគួរតែសួរថាហេតុអ្វីបានជាកាសែតមិនចុះផ្សាយទើបត្រូវ។
« ម៉ាក់ប៉ាបងក៏នៅក្នុងហេតុការណ៍នោះ! អាចសួរពួកគាត់បាន! ហើយកាសែតមិនចុះផ្សាយព្រោះលោកប៉ាបានអោយនាងបិទចោលរឿងក្តីនេះ បំណងការពាររ៉ូឆែល ប៉ាម៉ាក់ការពាររ៉ូឆែលព្រោះចង់ធ្វើរឿងនេះចាត់ទុកជាការសងគុណទៅលើគ្រួសារអេលវីសដែលបានជួយគ្រួសារបងជាច្រើនរឿង! ហើយបងក៏ចូលខ្លួនមកទទួលរឿងនេះជំនួសរ៉ូឆែល បញ្ចេញពត៍មានថាអ្នកសម្លាប់គ្រួសារអេលវីសគឺជាបង! ហើយក្រុមម៉ាហ្វៀផ្សេងៗក៏ខ្លាចបង ដោយថាបងពិតជាមានសមត្ថភាពអស្ចារ្យអាចសម្លាប់គ្រួសារម៉ាហ្វៀមានអំណាចមួយបាន...ទាំងដែលការពិតបងមិនបានធ្វើទេ! លោកពូអេលវីសប្រៀបដូចជាពូរបស់បង ហើយបងមិនដែលស្តាយក្រោយនឹងជួយរ៉ូឆែលទេ បងបានបំភ្លេចរឿងក្តីនេះហើយ តែអីឡូវចាត់ទុកថាជាលើកចុងក្រោយដែលយើងនិយាយពីវាចុះ! » គេកំលោះបន្លឺប្រយោគវែងអន្លាយ ដោយកាន់ដៃរ៉ូឆែលជាប់ ហើយគេក៏មិនដកភ្នែកចេញពីរ៉ូឆែលឡើយ ព្រោះគេភ័យព្រួយ គេបារម្ភនឹងសភាពស្ងប់ស្ងាត់របស់រ៉ូឆែលខ្លាំងណាស់ នាងស្ងាត់បែបនេះបញ្ជាក់ថានាងធ្វើចិត្តមិនបានឡើយ។
« សម្លាប់ខ្ញុំមក! បើលោកមិនអ្វីខ្ញុំនឹងធ្វើខ្លួនឯង! » រ៉ូឆែលលូកទាញកាំភ្លើងពីចង្កេះរបស់ជុងហ្គុក កេះកៃជាស្រេចហុចអោយគេកំលោះ ឃើញគេមិនទទួលនាងក៏លើកមកភ្ជុងខ្លួនឯង, ជុងហ្គុកញ័រមាត់មិនស្ទើ ភ្នែកក៏ច្រាលទឹកភ្នែកចេញមកជាថ្មី គេដឹងថាពេលដែលនិយាយហើយរ៉ូឆែលនឹងទទួលយកមិនបានទេ តែរឿងនេះគេក៏មិនអាចលាក់រ៉ូឆែលបានរហូតដែរ។
« អូនសម្លាញ់...ចិត្តត្រជាក់បានទេ? អូនគ្មានចេតនាទេ...រ៉ូឆែលស្តាប់បង! អូនអាចកែប្រែបាន បងអង្វរអូនណា! រ៉ូឆែលដាក់កាំភ្លើងចុះទៅបងសំពះអូន! » ជុងហ្គុកលើកដៃសំពះនាងពិតមែន! គេសម្រក់ទឹកភ្នែកលែងខ្មាសអ្នកណាហើយ រ៉ូឆែលនាងសឹងតែឆ្កួតទៅហើយមកឮបែបនេះទៀត អោយនាងទទួលយកបានដោយរបៀបណា? នាងសម្លាប់ម៉ាក់ប៉ារបស់នាងណា!!!
« ហឹកៗ ខ្ញុំមិនសមនឹងរស់នៅទេ! ហឹកៗ ខ្ញុំមិនចង់រស់ទេ!!! » ដៃតូចស្រឡូនត្រូវបានរាងក្រាស់ទាញអោយទម្លាក់កាំភ្លើងចុះស្រាលៗ , កាំភ្លើងបានដល់ដៃជុងហ្គុកវិញភ្លាម ទឹកភ្នែករ៉ូឆែលក៏ហូរចុះមកដូចបាក់ទំនប់, នាងស៊ូទ្រាំនឹងជីវិតលែងចង់បានហើយ នាងជាអ្នកខុសឬក៏មកពីជំងឺ? ទោះជាមកពីជំងឺក៏នាងនៅតែមានវិប្បដិសារីមួយជីវិតដែរ។

To be continued...

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now