#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ ១៨+១៩.///
« យប់នេះអូនត្រូវចូលរួមកម្មវិធីមួយជាមួយបង...ប៉ុន្តែ រឿងមិនល្អនឹងកើតឡើង! អោយតែមានវត្តមានបងទៅទីណាក៏មានគេចាំបាញ់ប្រហារដែរ អូនអាចទទួលបងជាបងបានទេរ៉ូឆែល? អូនអាចទទួលជុងហ្គុកពេលដែលពាក់របាំងមុខម៉ាហ្វៀទេ? បងមិនមានអ្វីការពារមិនអោយអូនមើលឃើញដូចកាលនៅព្រលានយន្តហោះទេ ដូច្នេះសន្យាជាមួយបង កុំតក់ស្លុត កាន់ដៃបងអោយជាប់ណា! » រសៀលបន្តិច ជុងហ្គុកក៏រៀបរាប់ប្រយោគវែងអន្លាយទាំងនេះទៅកាន់រ៉ូឆែល, រ៉ូឆែលមិនដែលខ្លាចម៉ាហ្វៀទេ តែនាងខ្លាចសម្លេងកាំភ្លើងទៅវិញតើស។
« អូននឹងនៅក្បែរបង! បើបងកើតអីអូននឹងឈឺជាមួយបងដែរ » ប្រយោគគួរអោយស្រលាញ់បន្លឺចេញពីមាត់តូចច្រមិចនាំអោយកាយសង្ហាញញឹមស្រស់ នាំរ៉ូឆែលចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាម។
...« នែ! មើលអីមើលម្ល៉េះ? មើលខ្ញុំមិនចេះហត់ទេឬ? » អង្គុយក្នុងឡាន ចេញដំណើរបានពាក់កណ្តាលផ្លូវទៅហើយ ជុងហ្គុកមិនព្រមដកភ្នែកចេញពីរ៉ូឆែលសោះ គេសម្លឹងរ៉ូឆែលតាំងពីនៅផ្ទះមកម្ល៉េះ។
« អូនស្អាត អូន cute បងចង់លេបអូនចូលក្នុងពោះ! » មើលក៏ដឹងថាគេម្នាក់នេះលង់នឹងរ៉ូឆែលសឹងតែងើបលែងរួចទៅហើយ បើមកញញឹមសម្លឹងមុខកូនស្រីគេមិនឈប់បែបនេះ។
« បងក៏សង្ហាដែរដេតឌី! » និយាយតែពិននេះ រ៉ូឆែលក៏ខិតចេញពីរាងក្រាស់ បែរមុខទៅមើលទេសភាពខាងក្រៅបាត់ នាំអោយជុងហ្គុកគាំងធ្មឹង គាំងនឹងពាក្យមុននេះណាស់។
« និយាយម្តងទៀតទៅមើល! ឆែល! និយាយម្តងទៀតភ្លាម! » ជុងហ្គុកងើបខ្លួន ឡើងទៅសង្រ្គប់ពីលើរ៉ូឆែលមិនខ្វល់ថាក្នុងឡានអីទេ បើគេមិនខ្វល់គួរណាតែអាណិតតៃកុងផង...
« អត់ទេ! ហូយយ នៅអោយស្ងៀមមើល! បងមិនខ្មាសបងហ្វឺសទេហ៎? »
« ហ្វឺសវាខ្វះជាតិស្ករ! បងជួយវាអោយលើសជាតិស្ករវិញហើយតើស! ងាកមកនេះបងសុំថើបមួយមើល! អ្នកណាអោយអូនស្អាតដល់ថ្នាក់នេះហាស? » ជុងហ្គុកនៅតែចាប់ក្រញិច ចាប់ថើបរ៉ូឆែលដូចកូនក្មេង ប្រឡែងគ្នាពេញឡាន មើលមកគេមិនសមជាម៉ាហ្វៀសោះ។
...
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "