ភាគ ៣

2.5K 84 0
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ៣.

ផាំងៗៗ

សម្លេងកាំភ្លើងលាន់ឮកងរំពងពេញត្រចៀក, កាយតូចដែលកំពុងតែគេងលក់ស្កប់ស្កល់នេះក៏ត្រូវភ្ញាក់ដោយភាពក្តៅក្រហាយ កំពុងតែដេកលក់ស្រួលផងមកថ្លង់បែបនេះអ្នកណាមិនខឹង។

« ជីវិតខ្ញុំចង្រៃផុតលេខហើយ! ម៉ាហ្វៀក្បាលវាស្អី មកហាត់បាញ់កាំភ្លើងទាំងព្រឹកបែបនេះ? ធុញណាស់ វើយ » រ៉ូឆែលស្រែកខ្លាំងៗនៅក្នុងបន្ទប់រហ័សទាញកាសត្រចៀកមកពាក់ព្រោះនាងចាញ់សម្លេងកាំភ្លើង នាងខ្លាចសម្លេងកាំភ្លើងតាំងពីតូចមកហើយ ពេលនាងឮនាងនឹងញ័រប្រាណ ហាក់ដូចសម្លេងកាំភ្លើងនេះជាការចងចាំដ៏អាក្រក់របស់នាងអញ្ចឹង, រ៉ូឆែលឡាសម្លឹងទៅក្រោយផ្ទះដែលអាចមើលឃើញទីលានក្រោយផ្ទះយ៉ាងធំល្វឹងល្វើយរបស់វីឡាជាប់ផ្ទះនាង , ហើយក៏កាន់តែក្តៅក្រហាយពេលដែលឃើញរាងសង្ហាខាងនោះឈរបាញ់តម្លង់នាងយ៉ាងព្រងើយ។
« លេងមែនទែនខ្លះទើបបាន! » ថាហើយជើងស្រឡូនក៏ឈានចុះពីបន្ទប់ ឆ្ពោះចេញពីផ្ទះទៅរកវីឡាដែលនៅក្បែរនោះ , ខាងវីឡាគេបើកទ្វារអោយឬមិនអោយមានតែសាក!
...
ក្រឺងៗ

ដៃតូចស្រឡូនចុចកណ្តឹងបានតែ ២ ដងទ្វារធំក៏បើកឡើង ហាក់ដូចជាចាំវត្តមានរបស់នាងជាស្រេច...

« មានការអ្វីដែរអូនស្អាត? » បើកទ្វារមកភ្លាម អ្នកជាអង្គរក្សក៏សួរឡើង នាំអោយរ៉ូឆែលសម្លក់ សឹងតែហែកពួកនោះជាពីរទៅហើយ មកញ៉ែញ៉ង់ប៉ះក្មេងឆ្នាស់ម្នាក់នេះពិបាកបន្តិចហើយ។
« ខ្ញុំចង់និយាយជាមួយចៅហ្វាយរបស់ពួកលោក! ព្រោះមើលទៅប្រាប់ពួកលោកដូចជាអត់បានការទេ! » សម្តីកាចឆ្នាស់នាំអោយពួកគេខ្នាញ់មិនស្ទើ មនុស្សអីដៀលបានលះៗល្អម្ល៉េះ។
« ក៏បាន! តែបើចេញមកវិញមានតែសាកសពខ្ញុំមិនធានាទេបាទ! » និយាយតែពិននេះ ពួកគេក៏នាំផ្លូវរ៉ូឆែលទៅរកទីធ្លាខាងក្រោយ, ទៅរកវត្តមានកាយសង្ហាដែលជាគោលចម្បងដែលនាំនាងឈានជើងចូលមកទីនេះ។
« មករកកូនប្រុសគេដល់ក្នុងផ្ទះបែបនេះ លង់ស្នេហ៍ខ្ញុំហេស? » ឮតែសម្រឹបជើងមិនទាន់ទាំងងាកមកផង នាយកំលោះក៏ស្រដីឡើងបាត់ទៅហើយ, ជុងហ្គុកដកកាសត្រចៀកចេញ ទម្លាក់កាំភ្លើងចុះ បែរមកសម្លឹងកាយតូចដែលសម្លក់នាយមិនឈប់នេះ។
« លោកអត់មាយាទម្ល៉េះ? » ឃ្លាពិឃាតនាំអោយនាយសង្ហាញញឹមឡើងភ្លាម, មិនដឹងយ៉ាងម៉េចទេអោយតែពេលនាងជេរនិងដៀលគេ គេតែងតែចង់សើច ហើយក៏មានអារម្មណ៍ថាកាន់តែចូលចិត្តនាង។
« លោកបាញ់ពេលថ្ងៃមិនបានទេហេស? ខ្ញុំថ្លង់! មនុស្សត្រូវការដេក! » មិនចាំយូររ៉ូឆែលក៏ស្រដីនៅអ្វីដែលនាងចង់និយាយ, មិននិយាយលេងទេតែវាពិតជាថ្លង់ពិតមែន ហើយនាងមិនត្រូវជាមួយសម្លេងកាំភ្លើងទៀត។
« ផ្គាប់ចិត្តខ្ញុំបន្តិចមក ខ្ញុំនឹងធ្វើតាមសម្តីនាង! ឈប់រំខាននាងទៀតហើយ! » ប្រយោគចេញពីមាត់ជុងហ្គុក នាំអោយនាងចាប់អារម្មណ៍គួរសម , តើគេចង់បានអី? បើគ្រាន់តែឈប់រំខានមនុស្សសោះក៏ចង់បានប្រយោជន៍ដែរ...
« ចង់បានស្អី? »
« ដេកជាមួយខ្ញុំមួយយប់មក! » បានឮហើយរ៉ូឆែលក៏បិទភ្នែកព្យាយាមសម្រួលអារម្មណ៍, នាងមិនភ្ញាក់ផ្អើលដែលបានឮបែបនេះទេ ព្រោះសន្តានម៉ាហ្វៀគឺបែបនេះគ្មានអ្វីដែលគួរភ្ញាក់ផ្អើលឡើយ។
« អោយលុយទេ? តែថាអត់ទេ! ដូរចិត្តហើយ! គ្មានអារម្មណ៍ជាមួយលោក! » និយាយតែពិននេះ កាយតូចក៏បែរខ្នងបម្រុងនឹងចេញទៅវិញ តែអង្គរក្សរបស់ជុងហ្គុក 4-5 នាក់ក៏មកឈរពាំងនាងនាំអោយនាងត្រូវប្រើភ្នែកពិឃាតសម្លក់ពួកនោះតែក៏មើលទៅមិនបានអ្វីដែរ។
« អឹមម » មុខតូចច្រមិចត្រូវកូនកន្សែងមួយគ្របបំបិទពីលើ, នេះលេងផ្លូវកាត់មកលេងប្រើកន្សែងបំបិទមាត់ផងហេស? បានត្រឹមតែប៉ុន្មានវិនាទីរ៉ូឆែលក៏ទន់ខ្លួនដល់ដី មើលក៏ដឹងថាកន្សែងមានថ្នាំ។
« មនុស្សពិបាកនឹងយក មានតែប្រើផ្លូវកាត់! បើខ្ញុំចង់បានខ្ញុំត្រូវតែយកអោយបានបែបនេះឯង! »
« ព្រះអើយ ជុងហ្គុក! កូនលេងបែបនេះហេស? ប៉ាអាណិតក្មេង...តែណ្ហើយ នាងគួរអោយស្រលាញ់តើស! បើបន្ទន់ចិត្តនាងបានប្រាប់ប៉ាផង! ប៉ាចង់បានកូនប្រសារ ចង់បានចៅពរ! តែអីឡូវប៉ាទៅបារាំងហើយ! ជួបគ្នា ២-៣ ខែក្រោយ! » រ៉ូឆែលសន្លប់ចំពេលដែលលោកហ្វេសស្ទឺឪពុករបស់ជុងហ្គុកចេញមក, មើលតាមសម្តីគាត់ គាត់ដូចជាចូលចិត្តរ៉ូឆែល! ប្រហែលជាបានស្តាប់ការសន្ទនាមុននេះអស់ហើយទេដឹង?
« សុខសប្បាយតាមផ្លូវណាប៉ា! »

To be continued...

មិនទាន់បានអីផង រ៉ូឆែលមានខ្សែឪក្មេកបាត់😔 តែថាភាគក្រោយដូចភាគពិសេស😔

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now