𝙀𝙥𝙞𝙨𝙤𝙙𝙚 1

3.5K 143 5
                                    

- Moonlight Gay Club

   ប្រាកដណាស់ណាស់ថាទីនេះជាក្លឹបរាំសប្បាយដូចគេទូទៅ គ្រាន់តែពិសេសត្រង់គេហៅវាថាជាក្លឹបសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ឬហៅជាភាសាអង់គ្លេសថាហ្គេយ៍ (Gay) នោះឯង សំខាន់មានភ្ញៀវចូលពេញៗរាល់ថ្ងៃចាប់ពីម៉ោង8យប់ឡើងទៅដឹងតែមានមនុស្សប្រុសតែងខ្លួនស្អាតៗ អ្នកខ្លះក៏មើលទៅដូចប្រុសពេញលក្ខណៈតែពេលចូលទៅដល់ខាងក្នុងទើបដឹងថាយ៉ាងម៉េចខ្លះ ។

< ង៉ឺត!! > រថយន្តម៉ាក BMW មួយគ្រឿងបើកមកឈប់នៅខាងមុខក្លឹបនេះមុននឹងម្ចាស់វាដើរចុះមក គ្រាន់តែឈានជើងបានមួយចំហៀង អ្នកយាមនិងបុគ្គលិកទាំងអស់ស្គាល់គេបានភ្លាមថាជាអ្នកណា ។

« សួស្ដីអ្នកប្រុស » អ្នកយាមដើរមករាក់ទាក់គេមុននឹងមនុស្សប្រុសរាងតូចច្រឡឹង ស្លៀកខោស្បែកពណ៌ខ្មៅរឹបឃើញជើងស្រឡូន រីឯអាវស្បែកពណ៌ខ្មៅដូចគ្នាឈរពេញជំហរមុននឹងដោះវែនតាខ្មៅចេញពីរង្វង់ភ្នែកស្រស់ស្អាតគួរឲ្យគយគន់ គេនេះហើយជាអ្នកឧស្សាហ៍មកទីនេះជាប្រចាំឬអាចនិយាយបានថាម៉ូយស្មោះស្ម័គ្រតែម្ដង តើជាអ្នកណាបានទៀតទៅក្រៅតែ Kim Taehyung នោះ ។

« សួស្ដី ជួយយកឡានខ្ញុំទៅទុកផង » រាងតូចនិយាយបែបចរិតខ្មើតៗមុននឹងហុចសោរឡានឲ្យព្រមទាំងលុយធីបផងដែរ បន្ទាប់មកក៏ឈានជើងដើរចូលទៅខាងក្នុង ជាធម្មតាហើយដែលសម្រស់គេទាក់ទាញឲ្យពួកប្រុសៗហ្គេយ៍ទាំងអស់តាមមើលគេសឹងគ្រិច ក តែម្ដង ។

« អេ៎អូនសម្លាញ់ ទៅផឹកជាមួយបងទេ? » គេដើរមិនទាន់ផុតមនុស្សរាំរញ៉េរញ៉ៃផងក៏ស្រាប់តែមានប្រុសម្នាក់មាឌធំខ្ពស់ដើរមកបបួលញ៉ែញ៉ងធ្វើឲ្យ Taehyung ឈប់ឆ្ងក់សម្លឹងមើលគេពីក្បាលដល់ចុងជើង គ្មានឃើញកន្លែងណាគួរឲ្យទាក់ទាញចិត្តអីសូម្បីតែតិច ។

« សុំទោសណា៎ មិនមែន Type ខ្ញុំទេជួយថយឲ្យឆ្ងាយទៅ » រាងតូចបក់ដៃដេញដោយមិនក្រែងចិត្តព្រោះគេត្រង់ៗបែបនេះតាំងពីដើមហើយ ។

« តែថាមិនត្រូវ បើអូនផឹកជាមួយបងមួយកែវពីរកែវ ហើយអាចនឹងស្គាល់បងកាន់តែច្បាស់នោះអីសាកមើលសិនទៅ » ប្រុសនោះនិយាយផងលើកដៃកាន់ស្មាររាងតូចផងស្មានគេទន់ចិត្តតែសុំទោសផង Taehyung មិនមែនងាយស្រួលចឹងទេ ។

✰ បេះដូង & កាតព្វកិច្ច ꧂Where stories live. Discover now