« អ្ហឹម... » បំពង់កតូចគ្រហឹមតិចៗពេលត្រូវពន្លឺព្រះអាទិត្យចាំងចំត្របកភ្នែកធ្វើឲ្យគេត្រូវភ្ញាក់ពីដំណេកទាល់តែបាន ។
« នៅឯណាអញ្ចេះ? » រាងតូច Taehyung លាន់មាត់តិចៗក្រោយក្រឡេកមើលឃើញបន្ទប់ប្លែកមុននឹងនឹកឃើញរឿងរ៉ាវកាលពីយប់មិញតែអ្វីដែលគេចងចាំជាងគេគឺពេលដែលផ្ទៃមុខរបស់ខ្លួននៅក្បែរនឹង Jungkook កៀកបំផុត មុខមាត់សង្ហាររបស់នាយនៅជាប់ភ្នែកគេនៅឡើយទេ ។
< ក្រាក > ទ្វារបន្ទប់បើកឡើងស្របពេលរាងសង្ហារដើរចូលមក ជាអ្នកដែលរាងតូចកំពុងគិតដល់នោះហើយ ។
« Tae ភ្ញាក់ហើយហ្អេ៎? យប់មិញនេះពួកយើងស្រវឹង បងក៏នាំមកគេងនៅទីនេះសិនទៅ » Jungkook រៀបរាប់ប្រាប់ ទោះបីគេចាំរឿងដែលពួកគេថើបគ្នាយប់មិញក៏ដោយតែក៏ធ្វើពុតជាភ្លេច មិនរំលឹកល្អជាង ព្រោះគិតថាបើប្រាប់ទៅ Taehyung អាចខ្មាសគេក៏ថាបាន ។
« សូមទោសផងណា៎ ប្រហែលខ្ញុំរំខានបងពេកហើយ » រាងតូចរំកិលខិតមកចុងគ្រែដែលរាងក្រាស់ឈរនៅទីនោះ ។
« មិនរំខានអីទេ បងគួរតែអរគុណTaeទើបត្រូវព្រោះខានមានអ្នកផឹកដាច់យប់ជាមួយគ្នាយូរហើយ បានប្អូន ប្រុសដូច Tae កំដរចឹងល្អណាស់ ហើយនេះព្រឹកហើយ បងថា Tae គួរតែឆាប់ទៅផ្ទះល្អជាងតោះ » Jungkook និយាយផងញញឹមផងមុន នឹងដើរទៅចាំនៅខាងក្រៅ តែមានដឹងទេថា Taehyung ឡើងស្រឡាំងកាំងពេលនាយហៅគេថាប្អូនប្រុស?
« ប្អូនប្រុសឆ្កួតឡប់ស្អីថើបគ្នាកណ្ដាលវាលចឹងនោះ? Jungkook ឆ្កួត!! » រាងតូចដើរបណ្ដើររអ៊ូបណ្ដើរចូលទៅក្នុងភូមិគ្រឹះក្រោយចុះពីតាក់ស៊ីព្រោះ Jungkook ថាមានការប្រញាប់មិនបានជូនគេមក អន់ចិត្តស្ដូកតែម្ដង។ Taehyung ដើរចូលដល់ខាងក្នុង ក៏បានជួបលោកKim កំពុងអង្គុយលេងហ្គីតាល្មម ។
« អា៎វTae!! នេះបាត់មួយយប់ទៅដល់ណាខ្លះកូន?» លឺគាត់សួរទើបរាងតូចដើរដូចគ្មានកម្លាំងមកអង្គុយលើសាឡុងមួយទៀត ។
« មកពីរកកូនប្រសារឲ្យប៉ាទេដឹង? »
« មែនហ្អេ៎? ហើយនេះបានផលឬអត់កូនសំណព្វមាសឳពុក? » លោកKim គ្រាន់តែលឺថាកូនប្រសារក៏រំភើបងើបមកអង្គុយជិតកូនទោលរបស់គាត់ភ្លាម ។
VOCÊ ESTÁ LENDO
✰ បេះដូង & កាតព្វកិច្ច ꧂
Romanceមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...