Jungkook ដើរចូលក្នុងផ្ទះទាំងទឹកមុខមិនសូវល្អ ជួនជាបានឃើញ Yoongi មិត្តគេកំពុងអង្គុយផឹកស្រាល្មមក៏អង្គុយចុះក្បែរតែម្ដង ។
« អង្គុយផឹកចឹងមិនទៅធ្វើការទេហ្អេ៎? » សំណួរនេះធ្វើឲ្យ Yoongi លឺហើយគ្រវីក្បាលដូចស្រាំងទិចទាំងកំពុងស្រវឹងស្រាប់ ។
« ទៅធ្វើអីបើទៅក៏ដូចតែមិនទៅហ្នឹង »
« ឯងមានរឿងអី និយាយប្រាប់យើងបានទេ? »
« រឿងតិចតួចគ្មានអីទេ ចុះឯងម៉េចមិនទៅធ្វើការដែរ? » Yoongi សួរទើប Jungkook ដកដង្ហើមធំបន្តិច ។
« យើងទើបតែទៅកម្មវិធីប៉ារបស់ Taehyung » បានលឺចឹង Yoongi ក៏ញញឹមបែបស្ញប់ស្ញែងមិត្តខ្លួនឯងណាស់ ។
« ប្រហែលសប្បាយខ្លាំងហើយមើលទៅ ហ៊ើយ!! យើងថាណា៎ ជីវិតឯងល្អជាងយើងឆ្ងាយណាស់ Jungkook!! បានធ្វើជាប៉ូលិសនៅសេអ៊ូល បានសង្សារទាំងមានទាំងស្អាតដូច Taehyung នៅជិតបានបំបែកក្ដីឡើងឋានៈទៀត យើងបានតែគិតចង់ដូចឯងតែប្រហែលជាទៅមិនរួចទេ » ថ្វីត្បិតនាយកំពុងច្រណែនជីវិត Jungkook តែមានតែគេខ្លួនឯង
ប៉ុណ្ណោះដែលដឹងច្បាស់ថារឿងអស់នោះមិនមែនជាការពិត គ្រប់យ៉ាងវាគ្រាន់តែជាអ្វីដែលអ្នកក្រៅមើលឃើញប៉ុណ្ណោះ ។- ព្រឹកថ្ងៃថ្មី
Jungkook ត្រូវភ្ញាក់ពីដេកទាំងព្រលឹមព្រោះមេស្នងការប៉ូលិសរបស់គេខលមកដាស់ឲ្យទៅជួបភ្លាមៗតែម្ដង ។
« អេ៎ឯងទៅណាទាំងព្រឹកហ្នឹង? » Yoongi សួរឡើងទាំងកំពុងដេកលើរនាបក្នុងបន្ទប់ទទួលភ្ញៀវ ស្រាប់តែរាងក្រាស់ដើរតិបតុបដាស់គេឲ្យក្រោកដែរ ។
« លោកស្នងការហៅយើងឲ្យទៅជួបបន្ទាន់ ប្រហែលជាមានការសំខាន់ហើយ » នាយឆ្លើយទាំងកំពុងបែរខ្នងពាក់ស្បែកជើងឃ្លុបរបស់ខ្លួន ។
« Jungkook!! »
« យ៉ាងម៉េច? » រាងក្រាស់ឆ្លើយតបនឹងការហៅរបស់ Yoongi ។
« យើងដឹងថាឯងកំពុងពិបាកសម្រេចចិត្តតែយើងចង់ឲ្យឯងគិតឲ្យបានច្បាស់មុននឹងធ្វើ កុំឲ្យស្ដាយក្រោយទៅថ្ងៃក្រោយឲ្យសោះព្រោះភារកិច្ចរបស់ឯងធំណាស់ » សម្ដីរបស់គេធ្វើឲ្យ Jungkook ស្ដាប់ចប់ហើយងាកមកមើលមុខគេភ្លាម ដោយសារយប់មិញជជែកគ្នាផងផឹកស្រាផងដល់ថ្នាក់ស្រវឹងនិយាយអ្វីដែលគេបានដឹងចេញមកអស់ឲ្យ Yoongi ស្ដាប់នោះឯង គេក៏ដឹងហើយយល់ពីអត្ថន័យប្រយោគអស់នោះដែរ ពិតណាស់ថាភារកិច្ចកំពុងក្លាយជាអម្រែកដែល នាយស្ពាយស្ទើរតែបាក់ស្មារទាំងគូទៅហើយ មានអ្នកណាអាចជួយគេបានក្រៅពីនាយខ្លួនឯងដែរទេ?
![](https://img.wattpad.com/cover/344804685-288-k498186.jpg)
YOU ARE READING
✰ បេះដូង & កាតព្វកិច្ច ꧂
Romanceមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...