< ង៉ឺត > ទីបំផុតរថយន្តពណ៌ខ្មៅរាងធំល្មមក៏បានមកឈប់នៅពីមុខការិយាល័យនៃក្រុមហ៊ុនរបស់លោក ម្ចាស់ដែលជាប៉ារបស់ Taehyung នោះឯងមុននឹងពួកគេនាំគ្នាចុះមកដោយរាងតូចស្លៀកពាក់សាមញ្ញៗជាមួយនឹងស្បែកជើងប៉ាតាដែលគេមិនសូវប្រើប៉ុន្មានទេ ទើបតែប្រើពេលព្យាយាមកែប្រែដើម្បី Jungkook ប៉ុណ្ណោះ ។
« លោកម្ចាស់!! » Yunsik ជាជំនិតដើរមករាក់ទាក់គាត់ឯរាងតូចក៏ញញឹមតិចៗដាក់គេដែរមុននឹងលោកKim ងក់ក្បាលហើយនាំកូនប្រុសដើរចូលទៅមើលការងារសំខាន់ខ្លះៗនៅទីនេះ ល្មមនឹងថ្ងៃក្រោយអាចគ្រប់គ្រងជំនួសគាត់បាន ។
« សួស្ដីអ្នកទាំងអស់គ្នា សុំទោសផងដែលមកដល់យឺតពេលបន្តិច » រាងចំណាស់និយាយឡើងស្របពេលចូលដល់ក្នុងបន្ទប់ប្រជុំដែលមានកូនចៅថ្នាក់ក្រោមកំពុងអង្គុយចាំស្រាប់ក៏នាំគ្នាក្រោកឈររាក់ទាក់តាមឋានៈផងដែរ ។
« បានលោកផ្ដល់កិត្តិយសហៅគ្រប់គ្នាមកប្រជុំបែប នេះក៏ពិសេសណាស់ទៅហើយ » បុរសចំណាស់ម្នាក់និយាយឡើងខណៈដែលឆ្ងល់នឹងវត្តមានរាងតូច Taehyung កំពុងឈរក្បែរលោកប៉ាស្រាប់ ។
« នេះជាកូនប្រុសរបស់ខ្ញុំតែម្នាក់ Taehyung គ្រប់គ្នាច្បាស់ជាស្គាល់ហើយទើបថ្ងៃនេះខ្ញុំនាំគេមកដើម្បីស្ដាប់ការប្រជុំរបស់ពួកយើង ព្រោះថ្ងៃក្រោយទៅពេលដែលខ្ញុំចូលនិវដ្តន៍ Taehyung នឹងឡើងគ្រប់គ្រងក្រុមហ៊ុនជំនួសខ្ញុំហើយ សង្ឃឹមថាគ្រប់គ្នាជួយ មើលថែគេផងណា៎ » លោកKim ណែនាំរាងតូចដោយមានមោទនភាពតាមរយៈស្នាមញញឹមមួយនោះទាំងដែលការពិត គាត់បានដឹងច្បាស់ណាស់ថាគ្រប់គ្នានៅទីនេះមិនបានយល់ស្របនូវការសម្រេចចិត្តរបស់គាត់នោះឡើយ ម្នាក់ៗសុទ្ធតែមានមហិច្ឆតាចង់កាន់ដំណែងរបស់គាត់ទាំងអស់ទើបគាត់ត្រូវទប់ស្កាត់ជាមុននោះអី ។
« ពូចូលរួមត្រេកអរទុកមុនផងណា៎ក្មួយប្រុស » លោក Pyeong ដែលមានវ័យចំណាស់ជាងគេដើរ មកអបអររាងតូចទាំងស្នាមញញឹម ទាំងដែលការពិតគឺគាត់នេះហើយដែលជំទាស់ខ្លាំងជាងគេ ចង់បានដំណែងប៉ារបស់ Taehyung ឯរាងចំណាស់ក៏បានដឹងរួចហើយដែរ ។
« អ៊ីចឹងចាប់ផ្ដើមប្រជុំតែម្ដងទៅ » លោកKim អោបស្មាររាងតូច កុំឲ្យលោក Pyeong ប៉ះបានសឹម Yunsik ទាញកៅអីមួយមកឲ្យ Taehyung អង្គុយក្បែរលោកប៉ាដើម្បីចូលរួមការប្រជុំតែម្ដង ។
ESTÁS LEYENDO
✰ បេះដូង & កាតព្វកិច្ច ꧂
Romanceមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...