𝙀𝙥𝙞𝙨𝙤𝙙𝙚 2

1.2K 82 0
                                    

   ពេលយប់ស្ងាត់ មនុស្សទូទាំងភូមិគ្រឹះចូលគេងអស់ហើយនៅឡើយតែរាងតូចកំពុងរើប្រអប់ដែលគេបានទុកនៅក្រោមគ្រែដើម្បីរករបស់ខ្លះ មុននឹងប្រទះចំប្រអប់ពណ៌ស្វាយមួយដែលគេបានរុំផ្លាស្ទិចយ៉ាងស្អាតទៀតផង ។

« ឃើញហើយ » Taehyung ញញឹមត្រេកអរមុននឹងលើកយកវាមកដាក់លើពូកសឹមទាញកូនកាំបិតមកវះផ្លាស្ទិចចេញព្រមទាំងអង្អែលប្រអប់នោះថ្នមៗហាក់បីជាទ្រព្យសម្បត្តិមានតម្លៃខ្លាំងណាស់ ។ បន្ទាប់ពីនោះគេក៏បើកគម្របវាចេញបង្ហាញឲ្យឃើញរបស់ តាមពិតវាជាសំបកស្ករគ្រាប់ទទេជាច្រើនប៉ុណ្ណោះ ប៉ុន្តែគ្មានអ្នកណាដឹងឡើយថាវាមានតម្លៃប៉ុណ្ណាសម្រាប់បេះដូងរបស់គេ...

" 17 ឆ្នាំមុន "

- សាលារៀន

« Taehyung ឆាប់ចូលទៅតាមអ្នកគ្រូទៅណា៎កូន » អ្នកម៉ាក់និងលោកប៉ារបស់រាងតូចនិយាយទៅកាន់គេពេលគេអាយុ5ឆ្នាំហើយក៏ត្រូវបញ្ជូនឲ្យចូលរៀននៅសាលាមួយដែលមានតែមនុស្សប្រុសប៉ុណ្ណោះ រីឯស្តង់ដារនៅជំនាន់នោះក៏ចាត់ទុកថាសាលានេះជាប់លំដាប់ល្អមួយដែរដែលមានតែអ្នកមានលុយច្រើនប៉ុណ្ណោះទើបអាចបញ្ជូនកូនមកបាន ។

« Taehyung អត់ចង់រៀនទេម៉ាក់ៗ Taehyung ចង់ទៅផ្ទះវិញ » ក្មេងតូចស្រែកយំចាប់ជើងម៉ាក់ខ្លួនយ៉ាងគួរឲ្យអាណិត ព្រោះតែសាលានេះមួយខែទើបឲ្យសិស្សទៅលេងផ្ទះម្ដងតាមវិន័យតឹងរ៉ឹង ។

« កុំធ្វើចឹងអី Taehyung ទៅរៀនល្អណាស់បានជួប មិត្តភក្តិច្រើនហើយសប្បាយទៀត ចាំដាច់ខែប៉ាម៉ាក់មកទទួលកូនទៅលេងផ្ទះណា៎ » លោកKim ជាប៉ាបន្ថែមទៀត ទោះបីអាណិតពេលឃើញកូនយំចឹងតែមកពីស្រឡាញ់ចង់ឲ្យគេរៀនស្គាល់វិន័យប៉ុណ្ណោះ ទៅថ្ងៃមុខនឹងក្លាយជាមនុស្សល្អម្នាក់មិនឲ្យដើរតាមផ្លូវរបស់គាត់កំពុងដើរនេះជាដាច់ខាត ។

« អត់ទេប៉ាៗ Taehyung ចង់ទៅផ្ទះហ្ហឺ...ប៉ាៗ ម៉ាក់ៗ » ឃើញគេយំខ្លាំងពេក ពួកគាត់ខ្លាចទប់ចិត្តមិនបាននាំទៅវិញក៏ឲ្យអ្នកគ្រូពីរបីនាក់ចាប់គេនាំចូលទៅក្នុងសាលាទាំងរាងតូចយំខ្លាំងៗឡើងក្រហមមុខមាត់អស់ទៅហើយ ។

   ល្ងាចឡើងក្មេងតូចដែលយំដល់គេងលក់នោះក៏ភ្ញាក់ឡើងវិញមើលទៅជុំវិញខ្លួនមិនមែនជាផ្ទះខ្លួនឯង គេក៏ចាប់ផ្ដើមខ្លាចដើរចេញមកក្រៅភ្លាម ។

✰ បេះដូង & កាតព្វកិច្ច ꧂Donde viven las historias. Descúbrelo ahora