នៅតាមដងទន្លេហានក្នុងពេលវេលាម៉ោង11យប់ហើយតែនៅមានសភាពអ៊ូអរធម្មតាព្រោះមនុស្សម្នានាំគ្នាមកអង្គុយលេងយកខ្យល់បរិសុទ្ធនៅទីនេះ ខ្លះក៏នៅនិយាយគ្នាលេងរំសាយអារម្មណ៍ប្រៀបដូច Taehyung យ៉ាងចឹងដែរ ។
« ញ៉ំាទៅ » Jungkook ហុចទឹកផ្លែឈើឲ្យដែលគេទើបទិញពីម៉ាតនៅក្បែរនេះទើបរាងតូចទទួលយក មុននឹងនាយអង្គុយចុះទន្ទឹមក្បែរនឹងខ្លួន ។
« ធ្លាប់តែឃើញ Tae ជាកូនអ្នកមាន ទាំងស្អាត ទាំងមានលុយអាចចូលក្លឹបរាល់ថ្ងៃ ហើយនេះប្រាប់ថាខូចចិត្តរឿងអីទៅ? » នាយចាប់ផ្ដើមសួរឡើងធ្វើឲ្យ Taehyung បានត្រឹមញញឹមតិចៗ ។
« បងមើលមកខ្ញុំជាមនុស្សបែបនោះពិតមែនហ្អេ៎? »
« ឬក៏មិនពិត? ថ្ងៃមុនបងជូន Tae ទៅផ្ទះ ហើយផ្ទះធំខ្លាំងណាស់ បងថា Tae មានប៉ាម៉ាក់មិនមែនជាអ្នកធម្មតាទេត្រូវឬអត់? » រាងក្រាស់និយាយដោយមិនបានគិតច្រើនទេតែ Taehyung វិញលឺតែបែបនេះ ទឹកមុខក៏ប្រែជាក្រៀមក្រោះវិញមួយរំពេច ។
« Jungkook ធ្លាប់គិតទេ? មនុស្សយើងម្នាក់ៗមានជីវិតមិនដូចគ្នាទេ អ្នកខ្លះគ្រួសារមានលុយហ៉ឺហារមែនតែគ្មានសុភមង្គល ខ្លះវិញជីវភាពធម្មតាសាមញ្ញៗតែមានក្ដីសុខធ្វើឲ្យអ្នកខ្លះលួចច្រណែនទៅវិញ » ប្រយោគដែលស្ដាប់ទៅធម្មតាៗរបស់រាងតូចដែលកំពុងសម្លឹងមើលទៅទន្លេហានដែលធំល្វឹងល្វើយដូចជីវភាពគ្រួសារគេ តែព្រោះធំខ្លាំងពេកនេះហើយ ដែលធ្វើឲ្យជីវិតគេឯការប្រៀបដូចនឹងទន្លេនេះយ៉ាងចឹង ។
« រួចចុះបង? » គេងាកមកសួររាងក្រាស់ធ្វើឲ្យ Jungkook ភ្ញាក់ព្រើតចង្អុលខ្លួនឯង ។
« បង? »
« ខ្ញុំមើលទៅបងក៏សង្ហារ រូបរាងមាំទាំ សុខភាពក៏ល្អ គ្រួសារបងក៏ប្រហែលជាមិនទាល់អីប៉ុន្មានដែរ ចាំបាច់មកធ្វើការជាអ្នកក្រឡុកស្រានៅក្លឹបធ្វើអី? ហត់ក៏ហត់ ហើយពិបាកជួបជាមួយពួកភ្ញៀវរោគចិត្តខ្លះទៀតផង » Taehyung និយាយដល់ត្រឹមនេះ រាងក្រាស់ក៏ញញឹមមិនសូវសមហាក់បីមានរឿងលាក់នៅក្នុងចិត្តដូចគ្នា ។
« ក៏ដូច Tae និយាយនោះអី!! ជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ បងវិញក៏ចឹង បើប្រាប់ទៅក៏ប្រហែល Tae មិនយល់ដែរ »
![](https://img.wattpad.com/cover/344804685-288-k498186.jpg)
ESTÁS LEYENDO
✰ បេះដូង & កាតព្វកិច្ច ꧂
Romanceមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...