𝙀𝙥𝙞𝙨𝙤𝙙𝙚 18

995 54 0
                                    

« ញ៉ំាទឹកដោះគោក្ដៅៗសិនទៅ » បាតដៃក្រាស់ហុចកែវទឹកដោះគោឲ្យរាងតូចជាគូស្នេហ៍អង្គុយធ្វើមុខស្អុយៗសឹមអង្គុយចុះក្បែរគ្នានៅក្នុងផ្ទះដ៏តូចរបស់ខ្លួនទើប Taehyung ទាញវាមកផ្លុំហើយផឹកបានបន្តិចក៏ដាក់ចុះវិញឯ Jungkook បានឃើញគេបែបនេះ នាយក៏បារម្ភណាស់ដែរក៏លូកទៅចាប់ដៃស្រឡូនមកកាន់អង្អែលថ្នមៗ ។

« ប្រាប់បងបានហើយឬនៅថាកើតអីហ្ហឹម? » បាននាយចាប់ផ្ដើមសួរមុនដូច្នេះ រាងតូចក៏ខិតខ្លួនមកអង្គុយឲ្យចំទល់មុខនាយតែម្ដង ។

« បងមើលមកអូនដូចជាកូនក្មេងពេកដែរទេ? » គេបើកភ្នែកធំៗចោទសួរនាយឲ្យ Jungkook ញញឹមតិចៗលើកដៃក្រសោបមុខតូច ។

« ដូចតើស អូនក៏គួរឲ្យស្រឡាញ់នោះអី » យ៉ាងណាមិញ Taehyung ស្ដាប់ហើយក៏ចងចិញ្ចើមដូចមិនពេញចិត្តចម្លើយគេ ។

« មិនមែនទេ អូនចង់សួរថាបងមើលមកអូនរាល់ថ្ងៃគិតតែដើរលេងមិនធ្វើអីឲ្យមានប្រយោជន៍ដូចមនុស្សធំដទៃទៀតឬក៏អត់? »

« ម៉េចក៏សួរបែបនេះ ឬមួយអ្នកណាថាអីឲ្យអូន? » Jungkook យល់ចិត្តភ្លាមៗព្រោះធម្មតារាងតូចមិនសួរសំណួរបែបនេះទេ Taehyung វិញក៏រៀងទម្លាក់ទឹកមុខបន្តិចបែបហត់នឿយ ។

« គ្រាន់តែសុខៗអូនយល់ថាខ្លួនឯងអត់មានប្រយោជន៍សោះ ជួយការងារអីលោកប៉ាមិនបាន បងដឹងទេ? ថ្ងៃនេះគាត់ណែនាំអូនឲ្យកូនចៅគាត់ស្គាល់ហើយថាចង់ឲ្យអូនគ្រប់គ្រងក្រុមហ៊ុនជំនួសគាត់ទៀតផងតែថាអូនដូចជាគ្មានចេះអីសូម្បីបន្តិច បើចឹងឲ្យធ្វើការងារធំដូចលោកប៉ាយ៉ាងម៉េចកើតទៅ? គិតម្ដងៗចង់តែស្ត្រេសឲ្យឆ្កួតទេ » រាងតូចលើកដៃចាប់សក់ក្បាលខ្លួនឯងបំណងបន្ទោសខ្លួនឯងព្រោះកន្លងមកគិតតែពីដើរលេងសប្បាយ ទាល់តែដល់ដំណាក់កាលបែបនេះទើបដឹងថាខ្លួនឯងបានចំណាយពេលចោលអត់ប្រយោជន៍ច្រើនណាស់ ។ កាលបើបែបនេះ Jungkook ក៏ចាប់ដៃគេមកកាន់ កុំឲ្យធ្វើបាបខ្លួនឯងទៀត ។

« កុំគិតចឹងអី Tae...មនុស្សយើងម្នាក់ៗសុទ្ធតែមាន ភាពពូកែរបស់ខ្លួនឯងទាំងអស់គ្រាន់តែប្រហែលអូនមិនទាន់ត្រៀមខ្លួនប៉ុណ្ណោះ បើចឹងធ្វើបែបនេះល្អទេ? អូនសុំប៉ាអូនរៀនពីការងារតិចតួចសិនទៅហើយកុំដាក់សម្ពាធឲ្យខ្លួនឯងអី បងដឹងថាប៉ាអូនស្រឡាញ់អូន គាត់ចង់ឃើញអូនរឹងមាំដោយខ្លួនឯង មិនយូរទេអូនច្បាស់ជាធ្វើបាន ជឿជាក់លើប៉ាអូនហើយក៏ជឿជាក់ លើខ្លួនឯង យល់ដែរទេ? » នាយលួងលោមដោយភាពទន់ភ្លន់និងស្នាមញញឹម គេយល់អារម្មណ៍មួយនេះដែលពិបាកសម្រេចចិត្តលើជីវិតខ្លួនឯងនៅពេលដែលធំពេញវ័យ ប្រាកដណាស់ថាគ្រប់គ្នាសុទ្ធតែស្មុគស្មាញបែបនេះតែដំណោះស្រាយល្អ គឺមានតែការគិតវិជ្ជមាន មួយៗ និងកុំដាក់សម្ពាធឲ្យខ្លួនឯង ។

✰ បេះដូង & កាតព្វកិច្ច ꧂Where stories live. Discover now