𝙀𝙥𝙞𝙨𝙤𝙙𝙚 4

992 86 2
                                    

« តាមសប្បាយចុះណា៎ ចង់បានអីអាចកម្ម៉ង់ទៀតបាន » Jimin និយាយកំដរភ្ញៀវប្រចាំរបស់គេលេងៗមុននឹងដើរត្រឡប់មករកមិត្តគេដែលមិនធ្វើអី គិតតែពីកាន់ទូរស័ព្ទថតពង្រីកមើលបុគ្គលិកក្រឡុកស្រាថ្មីម្នាក់នោះរហូត ។

« យើងថា Jungkook សង្ហារពេកឡើងធ្វើឲ្យឯងឆ្កួតចិត្តហើយ Tae » គេអង្គុយចុះដៀមដាមឲ្យរាងតូចទុកទូរស័ព្ទចុះទាញស្រាមកក្រេបវិញ ។

« ក៏គេសង្ហារពិតមែននោះអី នែ៎មិនដឹងថាគេមានសង្សារហើយឬនៅទេន៎ »

« ឈប់ៗTae!! យើងសួរដូចឆោត ឯងចាប់អារម្មណ៍គេលេងៗ ឬចង់បានមែនទែនហ្នឹង? » Jimin

« ឯងថាទៅមើល៍ » Taehyung ញញឹមចុងមាត់ងាកក្រសែរភ្នែកបាញ់ទៅរករាងក្រាស់ទៀតទាំងដែលនាយឈរបែរខ្នងព្យាយាមរកមើលក្រែងលោតម្រុយគេបង្ហាញខ្លួនតែម៉ោងជិត10យប់ទៅហើយនៅមិនទាន់ឃើញទៀត ប្រហែលជាថ្ងៃចាប់ផ្ដើមមិនទាន់បានការណ៍អ្វីនោះទេ ។

ឥឡូវនេះម៉ោងជិត12យប់ហើយតែក្នុងក្លឹបនៅតែមានមនុស្សចេញចូលមិនដាច់ដូចសព្វដង រីឯប្រុសៗសាច់ដុំបន្ទាប់ពីរាំហើយពួកគេខ្លះក៏ផឹកកំដរភ្ញៀវបានលុយធីប ខ្លះទៀតក៏ត្រូវភ្ញៀវនាំទៅក្រៅ ដែលសកម្មភាពបែបនេះវាក្លាយជារឿងធម្មតាទៅហើយ ក្លឹបមួយណាក៏ធ្វើចឹងដែរ សូម្បីតែពួកប៉ូលិសដូច Jungkook ក៏លែងខ្វល់ គេខ្វល់តែរឿងណាអាចប៉ះពាល់ខ្លាំងដូចជាគ្រឿងញៀន ឬអាវុធខុសច្បាប់អីប៉ុណ្ណោះ ។

« នេះថៅកែ » Jungkookលើកស្រាពណ៌ផ្ទៃមេឃស្រស់ពីរកែវដាក់នៅចំពោះមុខ Jimin និង Taehyung ព្រោះគេចង់សាកភ្លក្សស្នាដៃបុគ្គលិកថ្មីសិនថាស្អែកនេះអាចធ្វើការបន្តឬអត់ ។

« នេះចេះធ្វើ Blue Margarita ហើយហ្អេ៎? »

« បាទ Jiho បង្រៀនខ្ញុំមុននេះប៉ុន្តែខ្ញុំប្រហែលដាក់ tequila រៀងលើសបន្តិចហើយ » Jungkook

« មិនអីទេមើលទៅទំនងដល់ហើយ ដូចអ្នកធ្វើចឹង » Taehyung និយាយមុនលឿនជាង Jimin ទៅទៀតធ្វើឲ្យរាងក្រាស់ញញឹមធម្មតាៗតែបេះដូងរាងតូចលោតឌុកដាក់ៗតែម្ដង ។

« អ្ហេម!! អ៊ីចឹងខ្ញុំសាកមើលសិន » Jimin គ្រហេមរួចលើកវាមកក្រេបឯរាងតូចក៏ដូចគ្នាតែការពិតគេមិនសូវពូកែផឹកប៉ុន្មានទេ ជាពិសេស tequila នេះទៀត កាន់តែច្រើនកាន់តែក្ដៅមុខមាត់ឡើងក្រហមអស់ ។

✰ បេះដូង & កាតព្វកិច្ច ꧂Where stories live. Discover now