𝙀𝙥𝙞𝙨𝙤𝙙𝙚 21

993 48 2
                                    

ពេលយប់ក៏បានចូលមកដល់ ក៏ជាពេលដែល Jungkook ត្រូវត្រឡប់មកធ្វើការនៅក្លឹបរបស់ Jimin វិញផងដែរ ។

" យើងមានការជាមួយអ្នកស្គាល់គ្នានៅឆ្ងាយពីទីនេះ ត្រូវជិះតាក់ស៊ីទៅ ប្រហែលជាយប់ជ្រៅទើបបានទៅផ្ទះវិញ ឯងចាំបើកទ្វារផ្ទះឲ្យយើងផង " Yoongi

« ទើបតែមកដល់សេអ៊ូលសោះ ទៅជួបអ្នកណាគេអញ្ចេះ? សង្ស័យតែស្រីស្នេហ៍ទេដឹង » Jungkook អានសាររបស់មិត្តរួចក៏លាន់មាត់ទាំងអស់សំណើចសឹមទុកទូរស័ព្ទក្នុងហោប៉ៅហើយឡើងម៉ូតូជិះសំដៅទៅក្លឹបតែម្ដង ។

- Moonlight Gay Club

« ឆាប់លើកយកទៅតុលេខ5ទៅ » Jiho ប្រាប់ព្រមទាំងលើកស្រាដាក់ថាសហុចឲ្យ Yoongi ទើបនាយធ្វើតាមទាំងអស់ក្នុងនាមជាបុគ្គលិកថ្មីដោយមាន Jimin អង្គុយចាំមើលថាអ្នកថ្មីនេះអាចប្រើការបានឬអត់ ។ គ្រាន់តែ Yoongi ដើរចេញផុតបាន Jungkook ក៏ចូលមកជ្រួសផ្លូវគ្នាល្មម ។

« សួស្ដីថៅកែ!! » Jungkook

« អូ៎ Jungkook មកធ្វើការវិញហើយហ្អេ៎ នេះជួយមិត្តភក្តិរកផ្ទះនៅបានហើយឬនៅ? » Jimin

« រកបានហើយថៅកែ ឥឡូវគេកំពុងរកការងារធ្វើវិញម្ដង » Jungkook ចេះតែរកលេសកុហកឲ្យតែបានៗសិន កុំឲ្យ Jimin សួរនាំច្រើនតែថាគេគិតខុសទៅវិញទេ ។

« អញ្ចេះទៅ បើគេទំនេរអាចមកធ្វើការនៅកន្លែងខ្ញុំក៏បាន បើលោកសង្ហារយ៉ាងនេះ មិត្តភក្តិលោកក៏ប្រហែលមិនចាញ់គ្នាដែរ យកមកគ្រាន់នឹងបានជួយហៅម៉ូយឲ្យខ្ញុំផង » Jimin បបួលទាំងញញឹម ព្រោះគេចូលចិត្តជួយអ្នកដទៃស្រាប់ ម្យ៉ាង Jungkook ក្លាយជាសង្សារមិត្តរបស់គេហើយ គួរតែជួយគ្នាបែបនេះឯង ។

« អឺ...អ៊ីចឹងចាំខ្ញុំសាកសួរគេមើលសិន តែមិនដឹងថាគេចង់មកឬអត់ទេ » Jungkook ឆ្លើយដោយស្ទាក់ស្ទើរមុននឹងលា Jimin ដើម្បីទៅប្ដូរឯកសណ្ឋាន ជាមួយខោខ្មៅ អាវខ្មៅដៃវែងមូរឡើងត្រឹមកែងដៃសង្ហារឥតខ្ចោះ តែប្ដូររួចហើយ មុនចូលធ្វើការក៏មិនភ្លេចតបសារសង្សារខ្លួនឯងសិនដែរ ។

" កំពុងងូតទឹកម្នាក់ឯងចឹងអផ្សុកដល់ហើយ ចង់បានបងនៅក្បែរកំដរអូនណាស់ " Taehyung ផ្ញើសារមកគេភ្ជាប់ជាមួយរូបថតភ្លៅស្រឡូនត្រាំក្នុងអាងពពុះសាប៊ូ បំណងញ៉ោះរាងសង្ហារច្បាស់ក្រឡែត ។

✰ បេះដូង & កាតព្វកិច្ច ꧂Donde viven las historias. Descúbrelo ahora