- ព្រឹកថ្ងៃថ្មី
« អរគុណលោកណាស់ អ៊ីចឹងសម្រេចថាយប់នេះលោកយល់ព្រមមកជួបគ្នានៅក្លឹបរបស់ខ្ញុំណា៎ ByeBye » Jimin និយាយទូរស័ព្ទជាមួយដៃគូរកស៊ីថ្មីបណ្ដើរបើកឡានបណ្ដើរទាំងញញឹមតាមបែបរួសរាយរបស់ខ្លួន មិនយូរប៉ុន្មានក៏មកដល់ក្លឹបខ្លួនឯងល្មម ហើយនេះក៏មិនមែនជារឿងចម្លែកដែរដែលគេមកមើលកន្លែងរបស់ខ្លួនទាំងព្រឹកព្រោះជាអ្វីដែលគេស្រឡាញ់ស្រាប់ទៅហើយ ។ បន្ទាប់ពីចតឡានរួច រាងតូចស្រឡូនស្រឡៅស្ថិតក្នុងខោខូវប៊យជើងរលុងក៏ដើរប្រុងនឹងចូលទៅខាងក្នុងក៏ស្រាប់តែប្រទះភ្នែកជាមួយនឹងនរណាមិនដឹងទេដេកនៅលើបង់ក្បែរនោះដោយមានកាសែតបាំងមុខទៀតផង ។
« អ្នកណាគេអញ្ចេះ? » Jimin រអ៊ូង៉ូវៗព្រោះមិន ដែលឃើញអ្នកណាមកដេកបែបនេះទេទើបរហ័សដើរទៅរក ចៃដន្យក៏ឃើញចានស្នោរមួយក្បែរបង់ ម្នាក់នោះក៏នឹកស្មានថាប្រហែលជាអ្នកសុំទានតែម្ដង។
« សង្ស័យតែវង្វេងមកពីណារកផ្ទះមិនឃើញទេដឹង? គួរតែជួយខ្លះហើយទើបបាន » ថាហើយ Jimin ក៏លូកដៃចូលកាបូបដកលុយប៉ុន្មានសន្លឹកដាក់ចូលទៅក្នុងចានស្នោរនោះរួចគិតថាដើរចូលក្លឹបវិញ តែអ្នកណាទៅដឹងថាដៃម្ខាងរបស់គេម្នាក់នោះស្រាប់តែធ្លាក់ចុះមក ដូចមនុស្សសុខៗខ្យល់គរស្លាប់ចឹង ធ្វើឲ្យ Jimin ឃើញហើយមិនភ័យមិនបានទេ ។
« វីវរហើយ តិចលោស្លាប់បាត់ទេដឹង? លោក!! លោក!! នៅដកដង្ហើមឬអត់ហ្នឹង? » Jimin ខំទះដៃគេតិចៗសួរផងអីផងខ្លាចស្លាប់ពិតមែន ពេលនោះក៏ស្រាប់តែ...
« អ្ហាយ៎សាកសព!!! »
< Jungkook's home >
ក្រោយភ្ញាក់ពីដំណេក រាងក្រាស់ក៏ទាញទូរស័ព្ទមើលឃើញថាមាន missed call ជាច្រើនមកពី Yoongi ប្រាកដណាស់ថាខំខលមកគេពេញមួយយប់ព្រោះរកផ្លូវមកផ្ទះនាយវិញមិនឃើញ តែឲ្យគេដឹងបានយ៉ាងម៉េចបើរវល់តែមានក្ដីសុខជាមួយសំណព្វចិត្តសាច់ក្រអូបរបស់គេទៅហើយនោះ ។
« អ្ហឹម? » Jungkook គ្រហឹមតិចៗពេលដឹងដល់រាងតូចកំពុងអោបគេពីខាងក្រោយបន្ទាប់ពីងូតទឹករួច សាច់ទន់រលោងគ្មានរោមមួយសរសៃ ទាំងត្រជាក់ ទាំងក្រអូប ធ្វើឲ្យនាយចងចាំបានគ្រប់យ៉ាងនៃរូបគេ ហាក់បីបញ្ជាក់ថានាយបានក្លាយជាម្ចាស់នៃរាងកាយល្អឥតខ្ចោះមួយនេះរួចទៅហើយ គ្មានអ្នកណាដែលអាចមកជំនួសតំណែងមួយនេះរបស់គេបានឡើយ ។
ŞİMDİ OKUDUĞUN
✰ បេះដូង & កាតព្វកិច្ច ꧂
Romantizmមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...