𝙀𝙥𝙞𝙨𝙤𝙙𝙚 11

862 66 1
                                    

« លេបថ្នាំខុសទេដឹងបានស្លៀកបែបហ្នឹង? » Jimin មិនចាំយូរ ពេលរាងតូចដើរមកដល់ក៏សួរភ្លាមទាំងឆ្ងល់ពេញទ្រូង ។

« គ្មានទេ តែយើងតែងខ្លួនចឹងយ៉ាងម៉េចដែរ? » Taehyung បង្វិលខ្លួនមួយជុំឲ្យគេមើល ។

« មានអី ដូចកូនក្មេងថ្នាក់បឋមចឹង » Jimin សើចតិចៗព្រោះមិនដែលឃើញរាងតូចធ្វើខ្លួនអីបែបនេះឯ Taehyung ស្មានគេចំអកឲ្យខ្លួនក៏ធ្វើឆើយសំដៅទៅរក Jungkook ដែលកំពុងភ្លឹកមើលខ្លួនវិញ ។

« Jungkook!! បងមើលមើល៍ ខ្ញុំតែងខ្លួនស្លៀកពាក់បែបនេះគួរឲ្យស្រឡាញ់ទេ? » រាងតូចប្រើបាតដៃក្រសោបថ្ពាល់ខ្លួនឯងធ្វើបែបឃ្យូតៗ កាន់តែធ្វើឲ្យរាងក្រាស់យល់ថាគួរឲ្យស្រឡាញ់រឹតតែខ្លាំងឡើងភ្លឹកចំហរមាត់ កុំតែបាន Jiho មកប៉ះខ្នងទើបភ្ញាក់ស្មារតី ។

« អ៎...ក៏ស្អាតដែរ » Jungkook ឆ្លើយទាំងញញឹមតិចៗរួចក៏ដើរទៅបន្ទប់ទឹកបាត់ឲ្យរាងតូចជ្រួញចិញ្ចើមឆ្ងល់ត្រង់នេះ ។

« ម៉េចក៏ចឹង ឬមួយយើងធ្វើខុសកន្លែងណា? » Taehyung ក៏ទាញកញ្ចក់ក្នុងកាបូបមកឆ្លុះមើលខ្លួន ឯងឃើញថាកែប្រែច្រើនលែងឆើតឆាយទៀតហើយ តែក៏ឆ្ងល់ណា៎ ម៉េចក៏រាងក្រាស់ឃើញគេហើយធ្វើផ្អើលៗបែបហ្នឹង ដូចឃើញខ្មោចចឹង ។

< ឌុកដាក់ៗៗ > Jungkook ចូលក្នុងបន្ទប់ទឹករួចលើកដៃស្ទាបបេះដូងដែលលោតញាប់រន្ថាន់ខុសប្រក្រតី គ្រាន់តែឃើញរាងតូចផ្លាស់ប្ដូរខ្លួនឯងសោះ ។

« ឈប់សិន!! នេះហេតុអីត្រូវមកលង់ស្នេហ៍មនុស្សប្រុសដូចគ្នាទៅវិញចំមែនហើយ Jeon Jungkook!! » នាយបន្ទោសខ្លួនឯងព្រោះដោយសារតែក្មេងប្រុសម្នាក់បែរជាភ្លេចគោលដៅនាំឲ្យខ្លួនឯងមកបន្លំខ្លួនក្នុង ទីនេះទៅវិញ ឆ្កួតពិតមែន ។ ងាកមកខាងក្រៅ Taehyung កំពុងអង្គុយចាំរាងក្រាស់ចេញមកវិញយ៉ាងអន្ទះសារ ក្រែងលោធ្វើមិនត្រូវចិត្តនាយត្រង់ណានឹងអាលគេកែតម្រូវ ។

« នែ៎ធ្វើស្អី? » រាងតូចសួរឡើងពេល Jimin ស្រាប់តែបង្វិលកៅអីគេមកក្រោយហើយលើកដៃស្ទាបថ្ងាសគេ ។

« ក្បាលអត់មានក្ដៅផង ម៉េចខួរឯងគិតអីប្លែកៗម្ល៉េះ? នៅសុខៗក៏ស្លៀកពាក់ដូចក្មេងសិស្សសាលាចូលក្លឹបនៀក ឬមួយត្រូវអ៊ំប្រុសបង្ខំឲ្យយកប្ដីរហូតដល់ឆ្កួតហើយ? » Jimin

✰ បេះដូង & កាតព្វកិច្ច ꧂Tempat cerita menjadi hidup. Temukan sekarang