𝙀𝙥𝙞𝙨𝙤𝙙𝙚 7

934 65 2
                                    

   ពេលយប់ចូលមកដល់ក៏ជាពេលដែលក្លឹបទាំងពេញក្រុងសេអ៊ូលបើកដូចគ្នាមិនខុសអីពីក្លឹបរបស់ Jimin ទេ ។

« អេ៎នៅឈរធ្វើអីហ្នឹង? » Jimin ដើរមកសួររាងតូចដែលឈរនៅមាត់ទ្វារចាំមើលនរណាម្នាក់ ។

« Jungkook នោះអី ថ្មើនេះហើយនៅមិនទាន់មកធ្វើការទៀត នែ៎តិចគេមានគ្រោះថ្នាក់អីទៅ? » Taehyung បញ្ចេញទឹកមុខដូចជាបារម្ភណាស់ ។

« ហ៊ើយយើងសុំទៅចុះណា៎ គេមិនមែនកូនក្មេងដែលចាំឯងការពារគេនោះទេ ហើយនេះយើងជាថៅកែគេមិនទាន់បាននិយាយអីមួយម៉ាត់ផង ម៉ោះទៅអង្គុយវិញទៅ » Jimin ថាហើយក៏ចាប់ដៃគេទៅតុស្រាវិញចៃដន្យសម្លេងចេចចាចធ្វើឲ្យពួកគេបែរមកវិញក៏បានឃើញពួកប្រុសៗខ្លួនតូចដូច Taehyung ស្លៀកខោអាវពណ៌ឆើតៗកំពុងចាប់ដៃចាប់ជើង Jungkook តែម្ដង ។

« ហីយ៉ាប្រុសស្អាត!! ទើបមកដល់ទីនេះលើកដំបូងមែនទេនៀក អួ៎យសង្ហារដល់ហើយ » ពួកគេសរសើរផងបន្លំស្ទាបដើមដៃសាច់ដុំរបស់នាយផងដែល Taehyung បានឃើញហើយមួរម៉ៅណាស់ប្រុងទៅជេរអ្នកទាំងអស់នោះកុំឲ្យប៉ះរាងក្រាស់ទៀតតែបាន Jimin ចាប់ដៃឃាត់ទាន់ ។

« សូមទោស ខ្ញុំជាអ្នកក្រឡុកស្រាទេ » Jungkook ព្យាយាមរើខ្លួនចេញបានពីពួកគេមុននឹងដើរមករកអ្នកទាំងពីរ ។

« សូមទោសផងថៅកែ ជួនជាខ្ញុំមានរឿងខ្លះត្រូវដោះស្រាយបានជាមកយឺតបែបនេះ »

« មិនអីទេណា៎ ហើយនេះលោកមានរឿងអី? ធំឬអត់? បើត្រូវការ ខ្ញុំអាចជួយបានណា៎ » Taehyung ចេញមុខមុនថែមទាំងមកអោបដៃនាយធ្វើដូចសង្សារឌឺពួកប្រុសៗមុននេះឲ្យឃើញហើយនាំគ្នាឃ្នើសចិត្តដើរចេញគ្រប់គ្នា ។

« ក៏រឿងធម្មតាៗទេ » Jungkook ញញឹមតបវិញ ។

« បើមកហើយឆាប់ចូលធ្វើការចុះ ជិតដល់ម៉ោងភ្ញៀវសម្រុកមកហើយ » Jimin ប្រាប់បែបនោះទើបនាយដើរទៅកន្លែងធ្វើការឯរាងតូចក៏ទៅតាមគេដដែល ។

« Jungkook ប្រាកដហើយហ្អ៎ថាអត់មានរឿងធំ? បើមានមែនក៏ប្រាប់បានណា៎ ខ្ញុំអាចជួយបាន » គេសួរទាំងបារម្ភពិតមែនធ្វើឲ្យរាងក្រាស់បានត្រឹមតែញញឹមតបវិញ ព្រោះម្សិលមិញបានឃើញភូមិគ្រឹះគេក៏អាចដឹងថាមិនមែនមនុស្សធម្មតាហើយ គ្រាន់តែថារឿងរបស់នាយមិនទាក់ទងជាមួយគេប៉ុណ្ណោះ ។

✰ បេះដូង & កាតព្វកិច្ច ꧂Where stories live. Discover now