𝙀𝙥𝙞𝙨𝙤𝙙𝙚 20

886 46 1
                                    

- ផ្សារទំនើប

« Tae ពួកយើងមកទីនេះធ្វើអី? » Jungkook ចោទសំណួរឡើងក្រោយពេលរាងតូចឲ្យគេជិះម៉ូតូឌុបខ្លួនមកដល់ផ្សារទំនើបធំមួយកន្លែងដែលមិន មែនមនុស្សធម្មតាសាមញ្ញអាចចូលបាននោះទេ ។

« មកផ្សារប្រាកដជាមកទិញរបស់ហើយ ឆាប់មកតាមអូនមកលឿនឡើង! » Taehyung និយាយហើយក៏អូសដៃគេឲ្យដើរតាមខ្លួនឡើងតាមជណ្ដើរ យន្តរហូតទៅដល់ជាន់ខាងលើបង្អស់ មានសុទ្ធតែហាងធំៗនិងប្រេនដ៍នេមល្បីៗទាំងអស់ តែភ្លាមៗរាងតូចក៏ឈប់ដំណើរហើយងាកមកមើលគូសង្សារពីក្បាលដល់ចុងជើងតែម្ដង ។

« ដឹងហើយថាបងសង្ហារតែមើលបែបនេះ បងក៏ចេះអៀនដែរ » Jungkook និយាយលេងទាំងដែលរាងតូចជ្រឹមភ្នែកពិនិត្យគេជាងអីទៅទៀត ។

« អូនថារូបរាងបងសមជាមួយ Dior គ្រាន់បើតែបើ Gucci កាន់តែសមជាងទៅទៀត បងគិតចឹងទេ? » បានលឺគេសួរចឹង រាងក្រាស់ក៏ជ្រួញចិញ្ចើមឆ្ងល់ ។

« ហីយ៉ាឈប់គិតទៅ ចាំអូនរើសឲ្យវិញ » ថាហើយ រាងតូចក៏អូសនាយចូលទៅក្នុងហាងរបស់ Calvin Klein ទៅវិញ ។

« សួស្ដីលោក ត្រូវការអ្វីដែរថ្ងៃនេះ? » បុគ្គលិកហាងស្រីសួរឡើងក្នុងលក្ខណៈចាំមុខ Taehyung ព្រោះគេជាម៉ូយប្រចាំស្រាប់ទៅហើយ ។

« ខ្ញុំចង់បានសម្លៀកបំពាក់ទើបតែចេញចុងក្រោយគេណា៎ សុំបែបជាពណ៌ខ្មៅឲ្យមិត្តប្រុសខ្ញុំ » រាងតូចអោបដៃ Jungkook បង្ហាញប្រាប់នាងច្បាស់ៗ មានសង្សារទាំងសង្ហារទាំងខ្ពស់បែបនេះមិនណែនាំអ្នក ដទៃឲ្យដឹងម៉េចនឹងបានទៅ?

« ត្រូវម៉ាច់តែម្ដងព្រោះហាងពួកខ្ញុំទើបតែនាំចូលម៉ូដ ចុងក្រោយបង្អស់ម្សិលមិញនេះប៉ុណ្ណោះ ធានាថាសាកសមជាមួយមិត្តប្រុសលោកឥតខ្ចោះតែម្ដង »

« ល្អណាស់ អ៊ីចឹងឆាប់ទៅៗ » Taehyung ញញឹមស្រស់មុននឹងនាំរាងក្រាស់ទៅតាមនាង បន្ទាប់មកក៏រើសយកសម្លៀកបំពាក់ថ្លៃៗច្រើនសម្រាប់សឹមដេញ Jungkook លរឲ្យខ្លួនមើលតែថានាយមានរាងកាយ សង្ហារស្រាប់ ស្លៀកឈុតណាក៏ឃើញស្អាតដែរ រហូតដល់ឈុតចុងក្រោយ គេក៏ដើរចេញមកដោយ ស្លៀកឈុតបែបមិនសូវផ្លូវការពេកតែជាពណ៌ខ្មៅ មើលទៅសាកសមឥតខ្ចោះដូចពាក្យអ្នកលក់ថាពិត មែន សូម្បីតែ Taehyung ឃើញហើយញញឹមបិទ មាត់មិនជិត ព្រោះនាយមើលទៅចាស់ទុំជាងពេលស្លៀកខោអាវសាមញ្ញៗទៅទៀត ។

✰ បេះដូង & កាតព្វកិច្ច ꧂Tempat cerita menjadi hidup. Temukan sekarang