- New Day
ឈានចូលដល់ពេលព្រឹកនៃថ្ងៃបន្ទាប់ អ្វីដែល Taehyung ធ្វើមុនគេពេលក្រោកពីគេងគឺងូតទឹកសម្អាតខ្លួនឲ្យបានស្អាត មិនត្រឹមប៉ុណ្ណោះរាងកាយក៏ត្រូវតែក្រអូបព្រោះអ្នកបម្រើបានរៀបចំដាក់សាប៊ូ ធម្មជាតិនិងដាក់ស្រទាប់ផ្កាចូល អុចទៀនក្រអូប តាមការចង់បានរបស់អ្នកប្រុសតូចតែម្នាក់របស់ភូមិគ្រឹះ ហើយទាំងអស់នេះសុទ្ធតែជាទម្លាប់ដែលគេធ្វើរៀងរាល់ថ្ងៃទៅហើយ ។
« អ្ហឹម... » រាងតូចដាក់ខ្លួនចូលទៅក្នុងអាងមុននឹងទម្រេតក្បាលសម្ងំគេងឲ្យស្បែកជាប់ក្លិនក្រអូបកាន់តែល្អ គេបែបនេះ ជាមនុស្សស្រឡាញ់ខ្លួនឯងស្រាប់ហើយក៏កំណាញ់ខ្លួនដែរ ព្រោះបើមើលទៅគេឧស្សាហ៍ទៅលេងក្លឹប Jimin មែនប៉ុន្តែមិនដែលឲ្យអ្នកណាប៉ះខ្លួនគេងាយៗឡើយសឹងតែគ្មានសោះតែម្ដង ។
< Ring!! > ភ្លាមៗទូរស័ព្ទក៏រោទិ៍ឡើងធ្វើឲ្យ Taehyung លឺហើយទាញវាមកមើល ។
« យ៉ាងម៉េច ខលមកទាំងព្រឹកធ្វើអី? »
" ព្រឹកឆ្កួតស្អី នេះម៉ោង10ហើយតើស " Jimin ស្ដីឲ្យពីចម្ងាយទាំងហួសចិត្ត តែវាជារឿងធម្មតាសម្រាប់រាងតូចហើយចូលគេងម៉ោង1យប់ ភ្ញាក់ឡើងម៉ោង 10ព្រឹក ធម្មតាៗឡើងប៉ាគេលែងនិយាយហើយ ។
« ហើយមានការអី? »
" នែ៎Tae មុននេះមានប្រុសម្នាក់មកដាក់ពាក្យធ្វើការ នៅកន្លែងយើង " សម្លេង Jimin ស្ដាប់ទៅបែបត្រេកអរតែ Taehyung មិនខ្វល់ទេ ។
« ចុះទាក់ទងអីនឹងយើង? »
" ហេ៎!! ប្រុសនោះស្អាតណាស់ណា៎ មុខមាត់រូបរាងដូចតារាម៉ូដែលចឹង យើងទទួលគេឲ្យធ្វើការហើយ យប់នេះឯងមកក្លឹបយើងមកដឹងតែបានជួបមិនខាន "
« ហ៊ើយហើយម៉េចទៀត? » រាងតូចស្ងាបសួរទៅ វិញបែបធុញទ្រាន់ ស្ដាប់ទៅក៏ដឹងដែរថាមិត្តគេចង់ជួយចាប់គូឲ្យគេដូចរាល់ដងចឹង ។
" ក្របីមែន យើងឈប់និយាយរកឯងហើយ "
« អូខេ » និយាយចប់គេក៏បិទទូរស័ព្ទមុននឹងបិទភ្នែក សម្ងំដេកបន្តទៀតដើម្បីសន្សំកម្លាំងទុកដើរលេង ។
< ឈីតៗ > ទឹកអប់ម៉ាក Dior ក្រអូបឈ្ងុយឈ្ងប់ត្រូវបានបាញ់បញ្ចេញទៅលើរាងកាយស្រស់ស្អាតរបស់ Taehyung បន្ទាប់ពីគេស្លៀកពាក់រួចរាល់មុននឹងគ្រវីខ្លួនអែនអនមុខកញ្ចក់ទៅមកឃើញថាស្អាតអាចចេញក្រៅបានហើយទើបគេយកទូរស័ព្ទដាក់ចូលកាបូបដៃសឹមទៅទាញសោរឡានមួយក្នុងចំណោមឡានច្រើនគ្រឿងរបស់ខ្លួនដើម្បីជិះ ។
![](https://img.wattpad.com/cover/344804685-288-k498186.jpg)
ESTÁS LEYENDO
✰ បេះដូង & កាតព្វកិច្ច ꧂
Romanceមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...