- HOTEL
« នេះជាបន្ទប់របស់លោក » បុគ្គលិកសណ្ឋាគារនាំពួកគេដល់បន្ទប់ហើយក៏ចាកចេញទៅសឹម Jungkook បើកទ្វារឲ្យរាងតូចដើរចូលមុន ឃើញសភាពបន្ទប់ហើយគេក៏ខ្ជឹបមាត់មិននិយាយអ្វីព្រោះដោយសារថ្ងៃនេះបន្ទប់ធម្មតារបស់សណ្ឋាគារពេញអស់ នៅសល់តែបន្ទប់នេះមួយគត់ ជាបន្ទប់ក្រេបទឹកឃ្មុំរបស់គូស្នេហ៍ទូទៅ សំខាន់បន្ទប់មិនសូវភ្លឺប៉ុន្មាន មានភ្លើងទៀនក្រអូបសម្រាប់បំភ្លឺ និងផ្កាកុលាបពណ៌ក្រហមបាចពេញនៅលើពូក សមជាបន្ទប់ Honeymoon ពិតៗតែម្ដង ។ រាងក្រាស់ចូលបន្ទប់ភ្លាមក៏ទៅបន្ទប់ទឹកបើកទឹកក្ដៅដាក់អាងសឹមដើរចេញមកវិញ ។
« បងបើកទឹកក្ដៅតិចៗដាក់ក្នុងអាងរួចហើយ អូនទៅត្រាំសាកមើលក្រែងលោមិនសូវរងារទៀត ហើយចាំបងកម្ម៉ង់អាហារពេលយប់ឲ្យញ៉ំាណា៎ » Jungkook និយាយផង ជួយដោះអាវក្រៅឲ្យសង្សារផងទាំងមិនបានចាប់អារម្មណ៍សភាពបន្ទប់ទេ ។
« អូ..អូខេ » Taehyung ឆ្លើយតិចៗ ឥឡូវគេមិនត្រឹមតែក្ដៅខ្លួនខាងក្រៅទេ នៅក្ដៅរោលរាលទាំងខាងក្នុងទៀតផង មុននឹងរត់ចូលបន្ទប់ទឹកបាត់រីឯរាងក្រាស់យកអាវទុកលើកៅអីរួចក៏បានចាប់អារម្មណ៍គ្រប់យ៉ាងក្នុងបន្ទប់ធ្វើឲ្យញញឹមទាំងមិនដឹងខ្លួន ។
< Ring!!! > ភ្លាមៗទូរស័ព្ទនាយក៏រោទិ៍ឡើងទើបគេទាញមកមើលឃើញថាជាឈ្មោះ Yoongi ក៏រហ័សដើរទៅនិយាយនៅវេរ៉ង់ដាស្ងាត់ៗវិញ ។
« អាឡូ »
" Jungkook ឥឡូវនេះឯងនៅឯណា? នេះជិតដល់ម៉ោងចេញសកម្មភាពហើយណា៎ "
« យើងបានសុំលោកស្នងការដកខ្លួនរួចហើយ ពេលនេះកំពុងនៅជាមួយ Tae »
" នេះឯងធ្វើចឹងបានដែរហ្អេ៎? បានន័យថាឯងមិនគោរពការងារជាប៉ូលិសហើយដឹងទេ? " កាលបើលឺដូច្នោះ Jungkook ក៏ដកដង្ហើម បិទភ្នែកបន្តិច ។
« យើងដឹង តែយើងចង់ធ្វើតាមបេះដូងខ្លួនឯងជាង ម្យ៉ាងយើងស្រឡាញ់ Tae យើងមិនចង់បាត់បង់គេទេ ផ្ញើឯងជួយមើលទីនោះផង » និយាយចប់ នាយក៏ចុចបិទព្រោះមិនចង់គិតអ្វីឡើងវិញទៀតទេទាំងដែលដើរដល់ចំណុចនេះហើយ គេចង់ឲ្យរឿងល្អៗនិងមនុស្សល្អដូចរាងតូចនៅជាមួយគេច្រើនជាង ។
DU LIEST GERADE
✰ បេះដូង & កាតព្វកិច្ច ꧂
Romantikមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...