- ពីរសប្ដាហ៍ក្រោយមក
« អូនចង់ញ៉ំាមួយណា? » Jungkook សួរទៅរាងតូចដែលជិះខ្នងគេហើយនៅអោប ក គេទៀតទាំងដែលនាយនេះកំពុងធ្វើអាហារពេលយប់ញ៉ំាទៅហើយ ឥឡូវនេះវាសឹងតែក្លាយជាទម្លាប់ដែល Taehyung មកស្នាក់នៅផ្ទះជាមួយរាងក្រាស់គេងទីនេះ ញ៉ំានៅទីនេះទោះបីជារបស់សាមញ្ញៗតែគេក៏ សុខចិត្តព្រោះមានក្ដីសុខទាំងផ្លូវកាយនិងផ្លូវចិត្តដែរ ។
« អ្ហឹមមួយនោះ » រាងតូចចង្អុលប្រាប់ទាំងមាត់ស្រួចដូចកូនក្មេងទើបរាងក្រាស់លូកយកស្លាបមាន់កកដែលទិញពីផ្សារប្រឡាក់គ្រឿងហើយស្រាប់រៀបចំដាក់វាចូលទៅក្នុងខ្លាញ់កំពុងក្ដៅ ដោយមិនដឹងថាអ្នកនៅខាងក្រោយតាមមើលគេហើយមានក្ដីសុខយ៉ាងណាឡើយ ។
« Jungkook!! »
« ហ្ហឹម? »
« បងមានដែលគិតថាចង់ឈប់ធ្វើការនៅក្លឹបរួចបើកក្រុមហ៊ុនអីមួយដោយខ្លួនឯងទេ? » កាលបើលឺសំណួរនោះ រាងក្រាស់ក៏ស្ងៀមបន្តិចព្រោះការពិតគេនៅមិនទាន់ប្រាប់ Taehyung ពីការងារពិតប្រាកដរបស់ខ្លួនឯងនៅឡើយ ។
« អត់ទេ »
« ហេតុអី? » រាងតូចឈ្លេចសួរទាំងងឿងឆ្ងល់ទើប នាយបង្វិលគេឲ្យមកអោបខាងមុខវិញ ។
« មកពីក្លឹបនេះហើយដែលនាំឲ្យបងបានជួបអូន មិនគិតថាជាកន្លែងផ្ដើមស្នេហ៍របស់ពួកយើងទេហ្អេ៎? » Taehyung លឺតែចឹងក៏ញញឹមអឹមអៀន ។
« អូនគ្រាន់តែខ្លាច បងធ្វើការនៅក្លឹបត្រូវជួបជាមួយពួកមិនល្អខ្លះគិតមិនល្អលើបងដឹងឬអត់ថាអូនប្រចណ្ឌ? » Jungkook ញោចមាត់ញញឹម ទោះបីគេមិនប្រាប់ក៏នាយដឹងដែរបើមួយថ្ងៃៗនៅយាមកន្លែងធ្វើស្រារបស់នាយជាប់រហូត អ្នកណាដើរមកកម្ម៉ង់អីក៏Taehyungតាមសម្លក់មើលលើមើលក្រោម ដល់ថ្ងៃខ្លះឈ្លោះគ្នាជាមួយគេក៏មាន កុំតែបានរាងក្រាស់ជួយឃាត់ទេ កុំអី Jimin ឈឺក្បាលដោយសារ បាត់បង់ភ្ញៀវរាល់ថ្ងៃមិនខាន ។
« សើចធ្វើអី អូននិយាយពិតមែនណា៎ » រាងតូចពេបមាត់តិចៗ ដូចខ្លួនឯងហួងហែងនាយតែម្នាក់ឯងចឹងទើប Jungkook លោរទៅថើបមាត់គេលួងលោម ។
« មានអារម្មណ៍ថា Tae ស្រឡាញ់បងខ្លាំងដល់ហើយទាំងដែលពួកយើងស្គាល់គ្នាមិនទាន់បានមួយខែផង នេះសង្ស័យតែលួចស្រឡាញ់បងតាំងពីយូរហើយទេដឹង? » នាយឆ្កឹះសក់បាំងមុខរាងតូចចេញខណៈដែល Taehyung ធ្វើមុខឡេឡឺ ។
ESTÁS LEYENDO
✰ បេះដូង & កាតព្វកិច្ច ꧂
Romanceមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...