𝙀𝙥𝙞𝙨𝙤𝙙𝙚 8

843 53 0
                                    

< ក្រាក > ទ្វារនៃបន្ទប់ត្រូវបានបើកឡើងដោយដៃស្រឡូនរបស់ Taehyung មុននឹងគេបោះកាបូប ទៅលើពូកហើយទាញទូរស័ព្ទមកបើកមើលលេខទូរស័ព្ទ Jungkook ដែលគេឆក់បានពី Jimin មុននេះ ។

« គួរខលទៅឬអត់ន៎? » រាងតូចសួរខ្លួនឯងទាំងស្ទាក់ស្ទើរ ទើបបែកគ្នាមុននេះសោះបន្តិចក៏នឹកដល់ម្ចាស់លេខទៀតហើយ មិនដឹងជា Jungkook ដាក់ស្នេហ៍អីលើគេទេបានជាងប់ងល់ថ្នាក់នេះ ។

< តុកតុក > សុខៗក៏លឺសម្លេងគោះទ្វារទើបគេចុះពីគ្រែដើរទៅបើកភ្លាមក៏ឃើញអ្នកបម្រើម្នាក់ឈរនៅមុខបន្ទប់ ។

« យប់ហើយមានការអី? » Taehyung

« គឺលោកម្ចាស់បានផ្ដែផ្ដាំឲ្យប្រាប់អ្នកប្រុសថាស្អែកនេះឲ្យអ្នកប្រុសក្រោកលឿនបន្តិចដើម្បីគាត់នាំទៅក្រុមហ៊ុនមើលការងារខ្លះៗ »

« អ្ហឹមដឹងហើយ »

« អ៊ីចឹងខ្ញុំទៅវិញហើយ រាត្រីសួស្ដីអ្នកប្រុស » ថាហើយនាងក៏ចាកចេញទៅឯរាងតូចក៏បិទទ្វារវិញហើយរៀបចំចូលងូតទឹកនឹងអាលឆាប់គេងឯ Jungkook វិញចាំស្អែកចាំគិតទៀតទៅចុះ ។

- New Day

   លោក Kim បាននាំកូនប្រុសមកក្រុមហ៊ុនកំពង់ផែជួយនាំចេញនិងចូលទំនិញជាច្រើនឲ្យភ្ញៀវដែលត្រូវការ មួយថ្ងៃៗរាប់រយកុងតាន័រគ្មានពេលសម្រាក បុគ្គលិកក៏ច្រើនខ្លះជាអ្នកធ្លាប់ធ្វើការឲ្យគាត់តាំងពីយូរឆ្នាំដែលគាត់នៅមានកម្លាំងធ្វើជាបងធំគេដល់សព្វថ្ងៃនេះបើកក្រុមហ៊ុនមួយជារបស់ខ្លួនឯង តែទោះបីបែប នេះក៏ដោយក៏ Taehyung មិនប្រាកដចិត្ត100 ភាគរយនោះទេថាប៉ាគេលាងដៃចេញពីក្រុមម៉ាហ្វៀបងធំអីនោះដាច់ស្រេចហើយឬក៏អត់ ។

« លោកម្ចាស់ » Donghun ចេញមកទទួលដោយអោនគោរពគាត់ហើយ នៅឆ្លៀតបាញ់ខ្សែភ្នែកទៅរករាងតូចដែលមិនចូលចិត្តគេទៀតតែឲ្យគេហាមចិត្តម៉េចនឹងបានទៅបើ Taehyung ស្អាតឆើតឆាយលើសមនុស្សស្រី ស្បែកម៉ដ្ឋខៃគ្មានរោមអីមួយសរសៃ ក្លិនវិញក្រអូបមិនបាច់និយាយ ហើយបើនិយាយពីមុខគេវិញណា៎ ម៉ដ្ឋជាងស្បែកខ្លួនទៅទៀត បើស្អាតយ៉ាងហ្នឹង ប្រុសណាក៏ទប់ចិត្តមិនបានដែរ ។

« ការងារយ៉ាងម៉េចដែរ ដំណើរការល្អទេ? »

« ល្អណាស់លោកម្ចាស់ ដៃគូជនជាតិចិនប្រាប់ថាបន្តិចទៀតពួកគេចង់មើលទីតាំងឃ្លាំងយើងដើម្បីជួលទៀតផង » Donghun

✰ បេះដូង & កាតព្វកិច្ច ꧂Où les histoires vivent. Découvrez maintenant