𝙀𝙥𝙞𝙨𝙤𝙙𝙚 29

470 31 0
                                    

   Jungkook បាននាំរាងតូចមកញ៉ំាមាន់បំពងនៅហាងមួយកន្លែង ក៏ព្រោះតែវាជារបស់ដែលសំណព្វចិត្តម្នាក់នេះចូលចិត្តញ៉ំាខ្លាំងបំផុតហើយ ។

« អូនញ៉ំាទៅ » នាយហុចចានសាច់ដែលខ្លួនបានកាត់យកឆ្អឹងចេញស្អាតដាក់នៅមុខរាងតូចដើម្បីឲ្យស្រួលញ៉ំាទើប Taehyung ញញឹមហើយយកសមមកចាក់ញ៉ំាក្នុងមាត់ទាំងសប្បាយចិត្ត ។

« និយាយចឹងថ្ងៃនេះបងទំនេរហ្អ៎បានជាមកជួបអូន? » រាងតូចចាប់ផ្ដើមសួរឡើង ។

« បាទ ហើយក៏នឹកចង់ជួបអូននោះអី » Jungkook ឆ្លើយទាំងញញឹមលូកដៃទៅច្បិចថ្ពាល់គេតិចៗ ។

« តែថារសៀលនេះនៅក្រុមហ៊ុនមាន event បុគ្គលិកដូចអូនមិនបាច់ត្រឡប់ទៅធ្វើការទេ ចាំអូនទៅផ្ទះហើយយប់នេះទៅរកបងនៅក្លឹបណា៎ »

« បងថា Tae កុំទៅអីល្អជាង » នាយរហ័សឃាត់ពេលនឹកឃើញដល់ហេតុការណ៍យប់នេះ ត្បិតថាគេដកខ្លួនពិតមែនតែផែនការរបស់លោកស្នងការនៅតែបន្តដដែល បើសិនជាគេនៅទីនេះច្បាស់ជាបែកការណ៍សម្ងាត់មិនខាន រីឯរាងតូចក៏នឹងស្អប់គេដូចគ្នា ។

« ហេតុអី? » Taehyung សួរទាំងឆ្ងល់ជាខ្លាំងទើប Jungkook មើលគេមួយភ្លែតសឹមចាប់ដៃគេថ្នមៗ ។

« ពួកយើងទៅដើរលេងនៅសមុទ្រទៅល្អទេ? ចាំព្រឹកស្អែកចាំមកវិញ » នាយបបួលដោយកែវភ្នែកអង្វរឯរាងតូចគិតថាគេចង់ចំណាយពេលជាមួយខ្លួន ក្នុងនាមជាអ្នកស្រឡាញ់ខ្លាំងជាង គេអាចបដិសេធដែរហ្អេ៎?

« អ៊ីចឹងក៏បាន អូនផ្ញើសារប្រាប់លោកប៉ាសិន » រាងតូចញញឹមសប្បាយចិត្តព្រោះក៏ខានទៅលេងសមុទ្រយូរដែរហើយ ទើបប្រញាប់យកទូរស័ព្ទចុចអក្សរផ្ញើសារប្រាប់លោកប៉ា ចំណែក Jungkook នាយធូរទ្រូងព្រោះយ៉ាងណាក៏រួចខ្លួនមួយគ្រាដែរ ។

Skip៚

« Tae អោបចង្កេះបងឲ្យជាប់ប្រយ័ត្នធ្លាក់ណា៎ » រាងក្រាស់បន្លឺឡើងស្របពេលបើកម៉ូតូនាំ Taehyung ចាកចេញពីទីក្រុងសេអ៊ូលដើម្បីទៅឆ្នេរសមុទ្រនៅរៀងឆ្ងាយគួរសមដែរ ។

« អូនចង់សួរមួយ ប៉ុន្មាននាទីទៀតទើបពួកយើងទៅដល់ទៅ? » រាងតូចស្រែកសួរក្បែរត្រចៀកនាយ ព្រោះម៉ូតូកំពុងបើកលឿនស្ដាប់អីមិនលឺទេ ។

✰ បេះដូង & កាតព្វកិច្ច ꧂Donde viven las historias. Descúbrelo ahora