នៅតាមដងវិថីធំទូលាយមានភ្លើងពណ៌ភ្លឺចម្រុះយ៉ាងស្រស់ស្អាតស្របពេលមានឡានម៉ូតូបើកចរាចរណ៍យ៉ាងច្រើនតែទោះបីយ៉ាងណាក៏ Taehyung មានអារម្មណ៍អណ្ដែតអណ្ដូងដូចមានតែគេនិងរាងក្រាស់កំពុងនៅលើផ្លូវនេះយ៉ាងចឹង ។
« Jungkook!! » ក្រោយអង្គុយអោបគេពីក្រោយយ៉ាងយូរ រាងតូចក៏ពោលហៅនាយ ។
« បាទ »
« ផ្ទះលោកនៅឯណា ហើយម៉េចក៏មកធ្វើការនៅក្លឹបចឹង? » រាងតូចសួរទាំងផ្ដេកក្បាលលើខ្នងនាយយ៉ាងកក់ក្ដៅ ។
« អឺផ្ទះខ្ញុំនៅមិនឆ្ងាយទេហើយខ្ញុំគ្មានការងារធ្វើក៏មកធ្វើទីនោះទៅ មានតែប៉ុណ្ណឹង » Jungkook ឆ្លើយទាំងរអៀសខ្លួនព្រោះសុទ្ធតែមិនមែនការពិត
គេមានការងារគ្រាន់តែពេលនេះត្រូវថ្នាក់លើទម្លាក់សក្តិប៉ុណ្ណោះ ។« អ៎ហើយចុះលោកមាន...សង្សារហើយនៅ? » សំណួរសួរចេញទៅរបស់ Taehyung បែបអឹមអៀន ទោះបីគេរៀងមាត់ឆៅចិត្តខ្លាំងមែនតែក៏មានពេលអៀនដែរ ឯរាងក្រាស់រៀងចម្លែកចិត្តតែគិតទៅក្មេងនេះជាមិត្តភក្តិថៅកែក្លឹបហ្គេយ៍ អ៊ីចឹងក៏បានន័យថាគេមិនខុសពីមនុស្សនៅក្នុងទីនោះដែរ ។
« សង្សារហ្អេ៎? តាមពិតទៅខ្ញុំ... »
< Ring!! > ទូរស័ព្ទរាងតូចស្រាប់តែរោទិ៍ បង្អាក់មិនឲ្យ Jungkook បានឆ្លើយទេ ។
« អឺJimin យើងជិតទៅដល់ផ្ទះហើយ » Jimin ខលមកសួរនាំទើប Taehyung ឆ្លើយហើយបិទទូរស័ព្ទ ងាកមករកប្រុសសង្ហារវិញ ។
« ផ្ទះនៅដល់ណាដែរ? » Jungkook
« លោកជិះដល់ស្តុបខាងមុខហើយបត់ស្ដាំទៅ ប្រហែល10នាទីដល់ហើយ » រាងក្រាស់ក៏បើកម៉ូតូទៅតាមផ្លូវដែលរាងតូចប្រាប់មុននឹងទៅដល់ភូមិគ្រឹះមួយធំស្កឹមស្កៃខ្លាំងណាស់ បានន័យថាក្មេងនេះគ្រួសារមិនធម្មតាដូចគេស្មានឡើយ ។
« ដល់ផ្ទះខ្ញុំហើយ អរគុណណា៎សម្រាប់ការបារម្ភនិងជូនមក » Taehyung ចុះពីម៉ូតូដោះមួកសុវត្ថិភាពឲ្យទើប Jungkook ញញឹមតិចៗទទួលមកវិញ ។
« មិនអីទេ ហើយលោករស់នៅទីនេះមែនទេ? » Jungkook
« អ្ហឹមតែខ្ញុំប្រាប់ហើយថាហៅ Tae ធម្មតាបាន អ៊ីចឹងថ្ងៃស្អែកចាំជួបគ្នាទៀតណា៎ ByeBye » រាងតូចបក់ដៃលាទាំងញញឹមពព្រាយទើប Jungkook មានតែញញឹមតបវិញមុននឹងសម្លឹងមើលភូមិគ្រឹះគេពីក្រៅបន្តិចសឹមចេញម៉ូតូទៅ ។
BẠN ĐANG ĐỌC
✰ បេះដូង & កាតព្វកិច្ច ꧂
Lãng mạnមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...