< ព្រឹកថ្ងៃថ្មី >
បន្ទាប់ពីចំណាយពេលវេលាផ្អែមល្ហែមជាមួយគ្នាអស់ពេញមួយយប់ Jungkook ក៏ភ្ញាក់ពីគេងមុនតែមិនក្រោកទៅណា សុខចិត្តនៅគេងឲ្យរាងតូចអោបក្រសោបខ្លួន រីឯដៃក៏អង្អែលមុខសំណព្វចិត្តថ្នមៗទាំងមានក្ដីសុខពេញបេះដូង ។
« ជីវិតរបស់បងចាប់ផ្ដើមល្អប្រសើរជាងមុនក្រោយពីបានស្គាល់អូន អូនមានតម្លៃលើសពីជីវិតរបស់បងទៀត អូនដឹងទេ Kim Taehyung? » នាយនិយាយនៅក្នុងចិត្តទាំងអំណរអរគុណដល់រាងតូចជាខ្លាំង ព្រោះវាជាការពិត ប៉ាម៉ាក់បានស្លាប់ចោលតាំងពីគេនៅក្មេងទើបគេត្រូវពឹងលើខ្លួនឯងខំរៀនយកអាហារូបករណ៍រហូតប្រឡងបានធ្វើជាប៉ូលិស មួយថ្ងៃៗរវល់តែធ្វើការ ព្យាយាមតាមចាប់ក្ដីស្រម៉ៃរបស់ខ្លួនឯង អាចនិយាយបានថាគេមានជីវិតមិនពេញលេញដូចមនុស្សដទៃឡើយ រហូតដល់ពេលបានស្គាល់ក្មេងម្នាក់នេះ ទើបគេដឹងថា Taehyung ជាចំណែកធំមួយបំផុតដែលជីវិតគេត្រូវការនោះឯង ហើយពេលនេះគេជិតក្លាយជាគ្រួសារតែមួយជាមួយរាងតូចហើយក៏បានន័យថាទោះបីជាមាននរណាម្នាក់ធ្វើខុស ក៏នាយត្រូវតែជួយដោយខានមិនបាន សូម្បីតែលោក Kim ដែលជាប៉ារាងតូចក៏ដោយ រួចចុះឈ្មោះជាប៉ូលិសដែលគេខំកសាងជាយូរមកវិញនោះ?
Skip៚
« អាឡូ Yoongi? នៅទីនោះយ៉ាងម៉េចហើយ? » Jungkook ចាប់សួរឡើង ពេលមកដល់ការ៉ាសសាំងមួយ Taehyung ចូលទៅទិញអីញ៉ំាក្នុងម៉ាត រីឯនាយទុកម៉ូតូឲ្យគេចាក់សាំងរួចដើរទៅឆ្ងាយដើម្បីនិយាយទូរស័ព្ទស៊ើបស្ថានការណ៍មុនពេលទៅដល់សេអ៊ូលវិញ ។
" យើងថាមានរឿងអីមិនស្រួលហើយ Jungkook ព្រោះយប់មិញនេះដែលឯងថាលោកស្នងការចុះមកចាប់មនុស្សនៅក្លឹបតែយើងនៅយាមដល់ហាងបិទបែរជាមិនឃើញអ្នកណាមកសោះសូម្បីតែម្នាក់ តិចលោគេប្ដូរផែនការទេដឹង? នេះឯងមានដឹងអីខ្លះឬអត់? " លឺបែបនេះ រាងក្រាស់ក៏ឆ្ងល់មិនស្ទើរដែរ ។
« អត់នោះទេ យប់មិញទូរស័ព្ទយើងគ្មានសេវាហើយក៏គ្មានអ្នកណាផ្ញើសារមកដែរ »
" អ៊ីចឹងយើងថាឯងគួរតែទៅអើតមើលនៅស្នងការបន្តិចក៏ល្អដែរ ក្រែងមានអីថ្មីទៀត "
VOCÊ ESTÁ LENDO
✰ បេះដូង & កាតព្វកិច្ច ꧂
Romanceមិនថាការចាប់ផ្ដើមស្នេហាពួកយើងព្រោះតែមូលហេតុអ្វីទេ ក៏អូននៅតែស្រឡាញ់បងដែរ...