𝙀𝙥𝙞𝙨𝙤𝙙𝙚 26

681 50 2
                                    

- Moonlight Club

មិនយូរមិនឆាប់ក៏ដល់ពេលក្លឹបត្រូវបើកទៀតហើយ ។ ក្រឡេកទៅមើល Yoongi នាយលបៗដើរចូលមកខាងក្នុងទាំងមិនហ៊ានព្រោះខ្លាច Jimin ឃើញគេហើយមិនសប្បាយចិត្តតែផ្ទុយទៅវិញបែរជាមិនបានឃើញវត្តមានរបស់មាឌតូចនៅទីនេះឡើយ ។

« នៅឯណាអញ្ចេះ? » នាយរអ៊ូតិចៗសឹមដើរមករក Jiho ទាំងក្រឡេកមើលរកម្ចាស់ក្លឹបរហូត ។

« នេះនៅតែឯងទេហ្អេ៎ ឯណាថៅកែ? » Yoongi

« ថៅកែផ្ញើសារប្រាប់ខ្ញុំថាមិនសូវស្រួលខ្លួនយប់នេះមិនបានមកទេ ហើយក៏ឲ្យខ្ញុំទៅយកសោរនៅផ្ទះគាត់តែម្ដងទៅ »

« គាត់ឈឺអី? » នាយសួរទាំងបារម្ភជាខ្លាំង ច្បាស់ណាស់ថាដោយសាររឿងកាលពីយប់មិញជាមិនខាន ។

« មិនដឹងដែរ ព្រោះខ្ញុំទៅយកសោរបានជួបតែសន្តិសុខហ្នឹង » Jiho ឆ្លើយហើយក៏ដើរទៅជូតសម្អាតតុឲ្យ Yoongi ឈរព្រួយតែម្នាក់ឯងរួចទាញទូរស័ព្ទមកចង់ខលទៅសួរសុខទុក្ខJimin ក្រែងលោត្រូវការឲ្យគេជួយតែភ្លេចឲ្យឈឹងទៅថាមិនដែលសុំលេខ Jimin ទុកទាល់តែសោះ ។

នៅក្នុងក្លឹបរាត្រីមានសុទ្ធតែមនុស្សដែលចង់បានភាពសប្បាយតាមរយៈការជួបជុំគ្នា ផឹកស៊ី រាំរែកឈ្លក់វង្វេងនឹងភ្លើងពណ៌ចម្រុះដូចៗគ្នា លើកលែងតែអ្នកខ្លះធ្វើការទាំងគ្មានអារម្មណ៍ក្នុងខ្លួន បារម្ភពីអ្នកដែលគេបង្ករឲ្យឈឺនោះឯង ។

« អេ៎!! » Taehyung មកដល់ពេលណាក៏មិនដឹងមកទះស្មារនាយឲ្យបែរមកភ្លាម ។

« សួស្ដី » Yoongi និយាយទាំងមើលទៅដូចគ្មានសមាធិសោះ ។

« លោកមានឃើញ Jimin ឬអត់? នេះខ្ញុំចូលមកមួយសន្ទុះហើយ មិនឃើញគេសោះ » Taehyung

« ថៅកែមិនស្រួលខ្លួនមិនបានមកទេ »

« គួរឲ្យស្ដាយមែន ខំតែទិញសំបុកត្រចៀកកាំមកផ្ញើ បើគេមិននៅចឹង ទុកដល់ស្អែកប្រាកដជាខូចមិនខានទេ » រាងតូចរអ៊ូទាំងលើកថង់ក្រដាសមានសំបុកត្រចៀកកាំតម្លៃថ្លៃក្នុងនោះព្រោះ Jimin ជាមនុស្សចូលចិត្តរបស់ដែលជួយដល់សម្រស់ណាស់ទើបបានជាគេខំទិញពីឆ្ងាយមកផ្ញើដូច្នេះ ។

« អ៊ីចឹងទុកឲ្យខ្ញុំយកទៅឲ្យគាត់ក៏បានដែរ » ភ្លាមៗ Yoongi ស្រាប់តែសុំខ្លួនឲ្យ Taehyung ភ្ញាក់ព្រើតតែម្ដង ។

✰ បេះដូង & កាតព្វកិច្ច ꧂Onde histórias criam vida. Descubra agora