𝙀𝙥𝙞𝙨𝙤𝙙𝙚 12

880 55 2
                                    

< ង៉ឺត!! > ទីបំផុតពួកគេក៏បានមកដល់កន្លែងម្សិលមិញ បន្ទាប់ពីចតម៉ូតូរួចហើយ Jungkook ក៏ជួយដោះមួកឲ្យរាងតូចទុកឲ្យបានស្រួលសឹមងាកមក រកវិញ ។

« ក្រែងមុននេះបងថារវល់នោះអី? » Taehyung សួរទាំងឆ្ងល់តែតាមពិតរំភើបបេះដូងសឹងស្លាប់ ។

« ក៏...បងខានចេញក្រៅយូរដែរហើយ កម្រណាស់ទម្រាំតែមានគេបបួលទើបមិនចង់ខកខានហ្នឹងណា៎ ឬមួយ Tae មិនចូលចិត្តទេ? » រាងក្រាស់សួរដូច្នោះធ្វើឲ្យរាងតូចគ្រវីក្បាលយ៉ាងលឿនស្របពេលស្ទុះមកអោបដៃនាយស្អិតទៀតផង ។

« អត់ទេៗ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ចង់ដើរលេងជាមួយបងបែបនេះឲ្យបានច្រើនៗ » Taehyung

« អ៊ីចឹងបងថាពួកយើងគួរតែចាប់ផ្ដើមទៅហើយ » ថាហើយ ពួកគេក៏បណ្ដើរគ្នាចូលទៅក្នុងកម្មវិធីដែលមានមនុស្សជាច្រើន ជាពិសេសគូស្នេហ៍អោបដៃអោបចង្កេះគ្នាដើរលេងព្រោងព្រាត ។

« នោះជារបស់អីហ្នឹង? » Taehyung សួរឡើងពេលឃើញរបស់ប្លែកៗផលិតនៅក្នុងស្រុក តាមពិតគេមិនសូវមកកម្មវិធីតូចៗអ៊ីចឹងទេតាំងពីតូចមក ធ្លាប់តែទៅកម្មវិធីធំៗដែលមានប៉ាគេរុញឲ្យទៅប៉ុណ្ណោះហើយការដែលមកនេះ គ្រាន់តែជាលេសចង់នៅជាមួយ Jungkook មួយគត់ ។

« Tae មិនស្គាល់ទេហ្អេ៎? នោះជាបន្តោងសរសៃអំបោះគូស្នេហ៍ ជនជាតិយើងធ្វើវាឲ្យពេលមនុស្សពីរនាក់រៀបការជាមួយគ្នានោះអី » Jungkook រៀបរាប់ប្រាប់ទើបរាងតូចលឺហើយបានយល់ ។

« អ៎...ប៉ុន្តែចុះបើមនុស្សមិនទាន់រៀបការផងអាចទិញវាឲ្យគ្នាបានឬអត់? » Taehyung

« បងមិនច្បាស់ដែរតែប្រហែលជាបាន » រាងតូចងក់ក្បាលបន្ទាប់ពីស្ដាប់ហើយរួចក៏អោបដៃនាយដើរទៅបន្តទៀតមើលនេះមើលនោះធ្វើមើលតែនាយជាសង្សាររបស់គេចឹង សូម្បីស្រីផ្សេងឬប្រុសៗណាមើលទៅទំនងជាចាប់អារម្មណ៍ Jungkook ឈរក្បែរនាយ Taehyung ក៏ស្ទុះទៅកាងមិនឲ្យពួកគេប៉ះបានអីបន្តិចឡើយ ។

< គ្រូក... > កំពុងដើរសុខៗ ពោះរាងតូចក៏បញ្ចេញសម្លេងដូចផ្គរលាន់ចឹងធ្វើឲ្យរាងក្រាស់ងាកមើលមុខគេឯ Taehyung ស្ញេញៗខ្មាសសឹងអីហើយ ។

✰ បេះដូង & កាតព្វកិច្ច ꧂Tahanan ng mga kuwento. Tumuklas ngayon