𝙀𝙥𝙞𝙨𝙤𝙙𝙚 24

698 39 3
                                    

< ក្រឹប > ចូលដល់បន្ទប់ភ្លាម Jungkook ក៏ចាក់គន្លឹះខាងក្នុងមុននឹងបែរមកមើលមុខរាងតូចដែលងាកមុខទៅទិសផ្សេងបែបកំពុងខឹងលាយឡំនឹងការអន់ចិត្ត ។

« មុននេះអូនបានធ្វើអីមានដឹងខ្លួនទេ? » នាយសួរតែ Tae នៅតែគ្មានប្រតិកម្ម ។

« Tae...បងកំពុងសួរអូនណា៎ » គេដកដង្ហើមធំសួរធ្វើឲ្យរាងតូចពេបមាត់បែរមក ។

« សួរធ្វើអីទៀតបើបានឃើញផ្ទាល់ភ្នែកហើយតើស? នេះអូនខុសហ្អេ៎ដែលហួងហែងមនុស្សអូនស្រឡាញ់នោះ? » ប្រាកដណាស់!! មុននេះគ្រាន់តែឃើញនាយអោប Danhye ម្នាក់នោះ គេចង់យំទៅហើយ គេស្រឡាញ់នាយស្ទើរស្លាប់ មិនចង់ឲ្យសូម្បីតែអ្នកផ្សេងប៉ះដៃរបស់នាយឡើយ ចុះទម្រាំតែអោបទៀតនោះ?

« ចុះគិតថាសមឬអត់ដែលស្រែកដាក់គេក្នុងក្លឹបបែបនេះ គេក៏ចេះខ្មាសគេដែរ » ព្រោះការពិត Jungkook មិនខឹងទេដែលរាងតូចហួងហែងខ្លួន គេក៏ដឹងថាក្មេងនេះស្រឡាញ់ខ្លួនខ្លាំងប៉ុណ្ណាដែរតែដែលខឹងគឺ Taehyung ស្រែកឲ្យ Danhye មុននេះទៅវិញទេ ។

« ហ្ហឹស!! បើគេចេះខ្មាសមិនមែនមកអោបសង្សារអ្នកដទៃចឹងទេ បងក៏ចឹង សម្ងំឲ្យគេអោបទាំងគ្មានគិត ដល់អារម្មណ៍អូន សួរថាអ្នកណាអាចសប្បាយចិត្តពេលឃើញរឿងចឹង? អូ៎...ប្រហែលមានតែអូនម្នាក់ឯងទេដែលមិនមែនបែបនោះ » រាងតូចមិនទទួលខុស មានតែឌឺឲ្យថែម នៅពេបមាត់តិចៗចង់យំទៀតផងតែមនុស្សចិត្តរឹងខំទប់ដូចធម្មតា ទើបរាងក្រាស់លូកដៃទៅចាប់ដៃស្រឡូនមកកាន់លួងគេឲ្យចិត្តត្រជាក់ឡើងវិញ ។

« បងយល់រឿងនេះ បងសូមទោស តែបងមិនចង់ឲ្យអូនទៅជេរគេថាខ្ទើយអីបែបនោះ ស្ដាប់ទៅមិនពិរោះទេណា៎ »

« អូនមិនបាននិយាយអីខុសផង អ្នកចូលមកកន្លែងនេះសុទ្ធតែប្រភេទចឹងទាំងអស់ហ្នឹង បងក៏ដូចគ្នា បងស្រឡាញ់អូនចឹងបងក៏ជាខ្ទើ... » មិនទាន់និយាយចប់ផង បបូរមាត់ទន់ក្ដៅគគុករបស់ Jungkook ក៏ទ្រោបបិទមាត់រាងតូចទាំងស្រុងថែមទាំងថ្នាក់ថ្នមបន្ទន់ចិត្តគេផងដែររហូតបានមួយសន្ទុះ Taehyung នៅស្ងៀមទើបដកចេញ ។

« គិតថាថើបហើយអូនលែងខឹងមែនហ្អេស? អ៊ុប » ក្មេងមាត់ខ្លាំងមិនឈប់ទើបរាងក្រាស់ថើបគេម្ដងទៀតព្រមទាំងបឺតជញ្ជក់ខ្លាំងៗ អណ្ដាតទល់អណ្ដាត ធ្មេញទល់ធ្មេញ ស្រើបស្រាលដល់ថ្នាក់រាងតូចហូរទឹកមាត់ដោយមិនដឹងខ្លួនទើប Jungkook ព្រមដកមាត់ចេញហើយសម្លឹងមើលមុខតូចដែលឡើងក្រហមទន់ខ្លួនអស់ទៅហើយ ។

✰ បេះដូង & កាតព្វកិច្ច ꧂Nơi câu chuyện tồn tại. Hãy khám phá bây giờ