𝙀𝙥𝙞𝙨𝙤𝙙𝙚 13

957 60 3
                                    

   ក្រោយធ្វើពុតជាសន្លប់បានជាងប្រាំនាទី Taehyung ក៏បើកភ្នែកឡើងវិញមុននឹងបានឃើញទិដ្ឋភាពក្នុងបន្ទប់គេងរបស់រាងក្រាស់ ព្រោះនៅខាងក្រៅចុះត្រជាក់ហើយទើបនាយនាំគេឲ្យមកសម្រាកទីនេះសិន ។

« ក្រអូបដល់ហើយ » រាងតូចនិយាយក្នុងចិត្តស្របពេលមើលជុំវិញទីនេះ ត្បិតថាមានទំហំតូចក៏ពិតមែនសឹងតែមិនបានពាក់កណ្ដាលបន្ទប់ដាក់កាបូបគេផង ប៉ុន្តែមានអារម្មណ៍ថាកក់ក្ដៅជាទីបំផុត ព្រោះខោអាវនាយព្យួរនៅក្នុងនេះដែរធ្វើឲ្យក្លិនជាបុរសរបស់គេភាយចូលច្រមុះស្រួច ជាពិសេសរូបថតរបស់ Jungkook កាលរៀននៅវិទ្យាល័យបិទជាប់ជញ្ជាំងបណ្ដាលឲ្យ Taehyung រំកិលខ្លួនទៅអង្អែលទាំងស្នាមញញឹមជាប់ផ្ទៃមុខ ។

« កូនគេសង្ហារតាំងពីក្មេងតែម្ដងនៀក » រាងតូចសរសើរមិនដាច់ពីមាត់ក៏ស្រាប់តែ Jungkook រុញទ្វារចូលមកល្មម ជាទ្វារឈើរុំដោយក្រណាត់រុញទៅឆ្វេងទៅស្ដាំបែបផ្ទះជនជាតិកូរ៉េទូទៅនោះឯង ។

« Tae ដឹងខ្លួនវិញហើយហ្អេ៎? នៅវិលមុខទៀតឬអត់? » នាយកម្លោះសួរដោយលើខ្លួនស្លៀកពាក់រួចរាល់ហើយ កុំឲ្យរាងតូចខ្មាសគេ ។

« ខ្ញុំលែងអីហើយ » គេឆ្លើយហើយក៏ងាកមើលរូបនាយម្ដងទៀត ។

« នោះជារូបថតបងកាលនៅរៀនវិទ្យាល័យ » Jungkook

« ថាទៅឥឡូវនេះបងសង្ហារហើយ កាលនៅក្មេងក៏សង្ហារមិនធម្មតាដែរអ៊ីចឹងប្រាកដជាមានមនុស្សស្រីច្រើនតាមស្រឡាញ់បងហើយពិតទេ? » Taehyung សួរដើម្បីស៊ើបមើលថានាយធ្លាប់មានសង្សារអីពីមុនឬអត់ ។

« សរសើរបងពេកហើយ ប្រយ័ត្នបងជោរណា៎ »

« ខ្ញុំនិយាយពិតមែន បើខ្ញុំបានរៀនជាមួយបងវិញណា៎ ខ្ញុំច្បាស់ជាតាមសុំស្រឡាញ់បងរាល់ថ្ងៃមិនខាន នោះទេ » រាងតូចនិយាយមុខស្មើៗតែ Jungkook ក៏ញញឹមអស់សំណើច មិនបាច់ទាល់តែកាលពីមុនទេ មើលតែឥឡូវទៅ តាមនាយរាល់ថ្ងៃតែម្ដង ។

« ហើយនេះគិតចង់ទៅផ្ទះវិញពេលណា ចាំបងជូនទៅ » Jungkook

« អឺគឺថានេះយប់ជ្រៅពេកហើយ បើខ្ញុំទៅវិញក៏គ្មានអ្នកណាចាំបើកទ្វារឲ្យដែរ អ៊ីចឹងបងអាច...ឲ្យខ្ញុំគេងនៅទីនេះមួយយប់ផងបានទេ? » Taehyung ឈោងអោបដៃនាយហើយធ្វើមុខគួរឲ្យអាណិតទាំងតាមពិតមិនចង់ទៅវិញខ្លួនឯងសោះ ។

✰ បេះដូង & កាតព្វកិច្ច ꧂Where stories live. Discover now