𝙀𝙥𝙞𝙨𝙤𝙙𝙚 15

1K 61 4
                                    

« ស្អីហ្នឹង? » Jimin ជ្រួញចិញ្ចើមសួរឡើងពេល Taehyung ស្រាប់តែអូសគេទៅកន្លែងស្ងាត់ហើយហុចសែកមានចំនួនទឹកលុយច្រើនគួរសមឲ្យ ។

« យើងឲ្យឯងណា៎ »

« សុខៗឲ្យលុយយើង មានស្នេហាដល់ឆ្កួតហើយទេដឹង? »

« យើងមិនទាន់ឆ្កួតទេ គ្រាន់តែថាឯងជួយយើងតិចទៅណា៎ ទទួលលុយនេះរួចហើយឲ្យ Jungkook ធ្វើការត្រឹមម៉ោង10បានហើយ សល់ពីហ្នឹងយើងចង់មានពេលនៅជាមួយគាត់តែពីរនាក់ » Jimin ហួសចិត្តមិនស្ទើរទេពេលលឺមិត្តគេសុំបែបនោះ ។

« គិតៗទៅន៎ មនុស្សលង់នឹងប្រុសចឹងពិតមែន តែនិយាយចឹងម៉េចក៏ឯងញ៉ែ Jungkook បានលឿនម្ល៉េះ ធ្វើស្នេហ៍ដាក់គេទេដឹង? »

« ដូចយើងទៅហើយគ្រាន់តែមាត់ផ្អែមបន្តិច យកចិត្តបន្តិចក៏អាចឲ្យប្រុសលង់ស្នេហ៍បានដែរ » Taehyung គ្រលាស់សក់បន្តិចរួចអោបដៃធ្វើខ្មើត ដាក់គេមុននឹងដើរចេញទៅឲ្យ Jimin នេះក្នាញ់អើយសែនក្នាញ់ បើមិនកុំតែជាមិត្តភក្តិទេ កុំអីគេមិនឲ្យចូលទីនេះទៀតដាច់ខាត ។

« វ៉ាក់អឺ!! » ឃើញ Jungkook ឈររកស្រានៅនឹងទូ រាងតូចក៏ចូលមកអោបពញ្ញាក់គេលេងធ្វើឲ្យរាងក្រាស់គ្រាន់តែលឺសម្លេងក៏ស្គាល់ហើយ ។

« ចេះលេងបិទពួនតាំងពីអង្កាលហ្នឹង? » នាយញញឹមសួរ សារភាពតាមត្រង់ថាពេលមានក្មេងនេះនៅក្បែរ គេពិតជាកក់ក្ដៅខ្លាំងណាស់ ។

« ប្រហែលទើបតែចេះទេដឹង? បងកំពុងធ្វើអី? » Taehyung សួរទាំងអោបនាយស្អិតដូចកាវ សូម្បីតែគេដើរមកឈរនៅតុក្រឡុកស្រាក៏រាងតូចមិនលែងដៃដែរ តែមើលទៅក៏សមគ្នាខ្លាំង ព្រោះកម្ពស់គេត្រឹមក្លៀកនាយ ខ្លួនតូចស្រឡូន Jungkook វិញមាឌធំឌាំងតែម្ដង ។

« ក៏ឃើញហើយថាកំពុងរកស្រាធ្វើឲ្យភ្ញៀវ Tae ចង់ភ្លក្សមើលឬអត់? »

« យ៉ាងម៉េច ចង់បញ្ច្រកស្រាអូនហើយធ្វើអីផ្ដេសផ្ដាសមែនទេ? » រាងតូចនិយាយបែបមាយាៗ ចង្អុលដៃចុចទ្រូងហាប់ណែនរបស់នាយនឹកឃើញពេលធ្វើរឿងក្ដៅសាច់ជាមួយគ្នា ។

« ខ្លាចតែអូនគិតខ្លួនឯងទៅវិញទេ » Jungkook អោនមកខ្សឹបក្បែរត្រចៀករាងតូចញ៉ោះគេឲ្យក្រហម មុខដូចពណ៌ស្រាដែលនាយកំពុងធ្វើឲ្យភ្ញៀវយ៉ាងចឹង ស្របពេលនោះ Jimin ក៏ដើរចូលមកល្មម ។

✰ បេះដូង & កាតព្វកិច្ច ꧂Where stories live. Discover now