[Beomgyu's POV]
ខ្ញុំមិនយល់ទេថាហេតុអីប៉ាម៉ាក់របស់ខ្ញុំមិនគិតពីអារម្មណ៍របស់ខ្ញុំ។ ជាពិសេសគឺលោកប៉ា ហេតុអីគាត់គិតរឿងជំនួញជាធំ ដោយមិនខ្វល់ពីក្ដីសុខរបស់ខ្ញុំអញ្ចឹង? ហើយអ្វីដែលពិបាកទទួលយកបំផុតនោះគឺខ្ញុំត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សប្រុសដែលខ្ញុំមិនពេញចិត្ត។ ខ្ញុំស្អប់គេ ខ្ញុំមិនចូលចិត្តចរិតរបស់គេទេ ខ្ញុំស្អប់គេខ្លាំងណាស់...!!!
សម្លេងទូរស័ព្ទបន្លឺឡើងឥតឈប់ឈរ, វារំខានប្រសាទខ្លាំងណាស់ តែខ្ញុំត្រូវតែដាច់ចិត្តលេីកព្រោះវាជាលេខរបស់លោកប៉ា។
"Beomgyu!! ម៉េចក៏មិនទាន់មកផ្ទះទៀត?"
"បេីប៉ានៅតែបង្ខំខ្ញុំ ខ្ញុំមិនទៅវិញឡេីយ!!"
"ឯងកុំធ្វេីឲ្យប៉ាពិបាកចិត្តបានទេ?"
"តេីក្រុមហ៊ុនសំខាន់ជាងក្ដីសុខរបស់កូនឬ? លោកប៉ាអាត្មានិយមខ្លាំងណាស់! លោកប៉ាគិតតែផលប្រយោជន៍!!"
ខ្ញុំនិយាយទៅតាមកំហឹងដែលឆាបឆួល។ ពេលនេះខ្ញុំមិនអាចអាចគ្រប់គ្រងខ្លួនឯងបានឡេីយ ទេីបខ្ញុំសម្រេចចិត្តបិទទូរស័ព្ទតែម្ដង ព្រោះមិនចង់និយាយអ្វីច្រេីននាំលេីសលួសជាងនេះ។
ខ្ញុំលេីកស្រាអកដូចជាទឹក ព្រោះខ្ញុំពិបាកចិត្តណាស់មិនដឹងគួរធ្វើយ៉ាងណាក្រៅពីផឹកឲ្យស្រវឹងនឹងអាលឈប់គិតពីរឿងអាក្រក់ដែលបានជួបនៅថ្ងៃនេះ។
ពេលកំពុងផឹកសុខៗស្រាប់តែមានមនុស្សម្នាក់មកដកកែវស្រាចេញពីខ្ញុំ។ ខ្ញុំហេីបមាត់ប្រុងជេរគេទៅហេីយ ប៉ុន្តែផ្ទៃមុខសង្ហារបស់គេធ្វេីឲ្យខ្ញុំនិយាយមិនរួច បានត្រឹមសម្លឹងមេីលគេភ្លឹះៗតែប៉ុណ្ណោះ។
"មានរឿងអីបានជាឯងផឹកច្រេីនម្ល៉េះ?!" គេសួរខ្ញុំដោយបង្កប់នូវក្ដីបារម្ភ ខ្ញុំអាចមេីលដឹងតាមរយៈកែវភ្នែករបស់គេ។
"យេីងSad ខ្លាំងណាស់ Heeseung!!" ខ្ញុំពោលដោយទឹកមុខពិបាកមេីលបំផុត ហើយចាប់ផ្ដេីមរៀបរាប់គ្រប់យ៉ាងទាំងអស់ឲ្យគេបានដឹង ព្រោះគេជាមិត្តជិតស្និទ្ធរបស់ខ្ញុំ។

YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។