Beomgyu និង Yeonjun ត្រូវត្រឡប់មកផ្ទះមុនអ្នកឯទៀត ពីព្រោះរាងក្រាស់មានបញ្ហានៅក្រុមហ៊ុនដែលត្រូវដោះស្រាយ។
រាងក្រាស់បេីកឡានបណ្ដេីរលួចក្រឡេកមេីលមុខកូនកម្លោះគេបណ្ដេីរ ព្រោះអ្នកម្ខាងទៀតមិនព្រមនិយាយរកគេទាល់តែសោះតាំងពីយប់មកម្ល៉េះទោះបីគេខំប្រឹងនិយាយជាមួយយ៉ាងណាក៏ដោយ។
"ក្លាយជាមនុស្សគ ហើយអ្ហេស?!" Yeonjun ផ្ដើមការសន្ទនាពីព្រោះនៅក្នុងឡានមានសភាពស្ងាត់ជ្រងំ។
"...." គ្មានការឆ្លើយតប
រំពេចនោះទូរស័ព្ទរបស់រាងតូចស្រាប់តែរោទិ៍ឡេីង ហើយអ្នកដែល call មកគឺគ្មាននរណាទេក្រៅពី Heeseung ។ Beomgyu ចុចទទួលព្រមទាំងញញឹមបន្តិចស្របពេលអ្នកម្ខាងទៀតបន្លឺសម្លេងឡេីង។
"ឯងចេញមកឬនៅ? យើងចង់ជួបឯងដល់ហេីយ!!"
"មានការអីមែនទេបានចង់ជួបយេីង? កុំប្រាប់ឲ្យសោះណា៎ ថានឹកយេីងស្ទេីរទ្រាំមិនបាន!" Beomgyu ពោលពាក្យលេងសេីច។ រាងក្រាស់ពេបមាត់បន្តិចដូចជ្រេញណាស់អញ្ចឹងនៅពេលដែលឮបែបនេះ។
តាមពិតក្ដៅដូចបាយពុះ!!
"យេីងមានរឿងសំខាន់មួយដែលចង់ប្រាប់ឯង តែចាំពេលឯងមកចាំប្រាប់ទេីប surprised!!" Heeseung និយាយពីមូលហេតុដែលគេចង់ជួបរាងតូចឆាប់ៗ។
"ប្រាប់ឲ្យហើយមិនបានទេហី?" Beomgyu ជ្រួញចិញ្ចេីមព្រោះចង់ដឹងភ្លាមៗ តែពេលនោះ Heeseung ស្រាប់តែចុចបិទព្រោះមានការបន្ទាន់។
"បិទក៏មិនប្រាប់!!" Beomgyu រអ៊ូខ្សាវៗ ហើយ Yeonjun ក៏លូកមាត់ព្រោះចង់បញ្ចេញមតិខ្លះ។
"អ្នកមានស្នេហាអញ្ចឹងមែនណ៎! ពេលមិនបាននិយាយគ្នាធ្វេីដូចចង់ស្ទះខ្យល់!!"
"ស្តាយខ្លាំងណាស់ហី ពេលមិនបាននិយាយជាមួយអាម្សៀរនោះ?"
ម្ដងនេះ Beomgyu មានប្រតិកម្ម។ គេសម្លឹងរាងក្រាស់ឡេីងថ្មែរហាក់មិនពេញចិត្តនឹងអ្វីដែលគេនិយាយ។
"ស្ងាត់មាត់ទៅបានទេ? ព្រោះវារំខាន" និយាយចប់ Yeonjun ស្ងាត់ដូចគេចុក ហេីយក៏រៀងឆ្អែតបន្តិចដែរ។ នេះហើយលទ្ធផលរករឿងខុសរបៀប។
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។