18

552 45 6
                                    

បន្ទាប់ពីដឹងហេតុការណ៍ដែលកេីតទៅលេី Beomgyu, Heeseung ប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់។ គេស្លុតចិត្តមិនស្ទេីរ ព្រោះស្មានមិនដល់ថាមានរឿងបែបនេះកេីតចំពោះមិត្តសម្លាញ់របស់ខ្លួន។

Heeseung អង្គុយក្បែរគ្រែអ្នកជម្ងឺ ហើយស្របពេលនោះរាងតូចក៏ភ្ញាក់ដឹងខ្លួន ធ្វើឲ្យ Heeseung ធូរចិត្តជាខ្លាំង។

"ទីបំផុតឯងដឹងខ្លួនហើយ Beomgyu!!" Heeseung បង្ហាញក្រសែភ្នែកមានពន្លឺ ព្រោះត្រេកអរដែលរាងតូចមិនកេីតអីធ្ងន់ធ្ងរ តែវិនាទីបន្ទាប់គេសឹងតែដាច់ផ្ងារនៅពេលឮប្រយោគរបស់មិត្ត។

"តេីលោកគឺជាអ្នកណា?"

Heeseung បេីកភ្នែកអស់ទំហំ ព្រោះមិនចង់ជឿនូវអ្វីដែលបានឮ។ តេី Beomgyu កេីតអីហេតុអីបានមិនស្គាល់គេបែបនេះ? ក្រែងពួកគេជាមិត្តស្លាប់រស់មិនអញ្ចឹងអ្ហេស?!

"យេីងគឺ Heeseung នោះអី! ឯងចាំយេីងមិនបានទេឬ?" Heeseung តបទាំងតក់ស្លុតមិនទាន់បាត់ ហើយគេសន្និដ្ឋានថា Beomgyu ប្រហែលបាត់ការចងចាំហេីយមេីលទៅ ព្រោះគេមានរបួសត្រង់ក្បាលដោយសារគ្រោះថ្នាក់។

Beomgyu ព្យាយាមទប់សំណើច ហើយចុងក្រោយក៏សេីចយ៉ាងឮព្រោះមិនអាចទ្រាំបានដែល Heeseung ជឿគេស្លុងបែបនេះ។

"ហាសហាសហា!!"

"នេះឯងបោកយេីងអ្ហេស?!" Heeseung សឹងតែខោក Beomgyu មួយក្រញ៉ តែទប់អារម្មណ៍ទាន់ព្រោះក្បាលរបស់គេមានរបួស។

"មិនស្មានថាឯងជឿស៊ុបបែបហ្នឹងសោះ!"

"អាចដាក់ពាក្យទៅសម្ដែងរឿងបានណា៎" ភ្លាមនោះសម្លេងមនុស្សប្លែកមុខឧទានឡេីងដែលបង្វែរចំណាប់អារម្មណ៍រាងតូចឲ្យសម្លឹងទៅមាត់ទ្វារ។

ទឺងៗ

សម្លេងទូរស័ព្ទរបស់ Heeseung បន្លឺឡើង ហើយគេដេីរទៅនិយាយនៅខាងក្រៅព្រោះជាធុរៈសំខាន់។ ស្របពេលនោះ Beomgyu ក៏ផ្ដេីមការសន្ទនាជាមួយបុរសប្លែកមុខដែលទេីបនឹងចូលមក។

[Skip]

និយាយពី Yeonjun វិញបន្ទាប់ពីដឹងខ្លួនភ្លាមគេនឹកបារម្ភដល់ Beomgyu ភ្លែតតែម្ដង ហើយក៏ស្ទុះវឹងមករករាងតូច។

Yeonjun ឈានជេីងមកដល់មាត់ទ្វារបន្ទប់របស់ Beomgyu ហើយបេះដូងធ្លាក់មកនៅកែងជេីង ព្រោះឃេីញរាងតូចកំពុងអោបគ្នាជាមួយបុរសប្លែកមុខម្នាក់។

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now