Beomgyu ព្យាយាមរេីបម្រាស់ពីចំណងដ៏សែនតឹង ហេីយវាពិតជាដូចពាក្យគេនិយាយមែន ព្យាយាមគង់បានសម្រេច។ ចំណងដែលចងរឹតលេីខ្លួនរបស់គេចាប់ផ្ដេីមធូររលុងជាងមុន ហើយចំណងដែលចងនៅលេីដៃក៏របូតជាស្ថាពរ។
Beomgyu ពិនិត្យស្ថានការណ៍នៅទីកន្លែងងងឹតដែលមានសភាពដូចឃ្លាំងដាក់ទំនិញ។ គេងាកឆ្វេងស្ដាំរកមេីលវត្តមានរបស់ Maria ប៉ុន្តែរកមិនឃេីញ មិនដឹងថានាងបាត់ខ្លួនទៅប្រឡោះណា បានត្រឹមឃេីញបុរសមាឌមាំ2-3 នាក់ដែលឈរយាមតែប៉ុណ្ណោះ។
រាងតូចដកដង្ហើមសម្រួលអារម្មណ៍។ កែវភ្នែករបស់គេរំពៃរកច្រកដែលអាចលួចរត់ទៅខាងក្រៅ ប៉ុន្តែអាពួកមាឌឌាំងអស់នោះកំពុងឈរយាមឲ្យជ្រងរៗ តេីគេអាចគេចខ្លួនដោយរបៀបណា?
ងាកចុះងាកឡេីង Beomgyu ប្រទះឃេីញឈេីជ្រុងមួយដែលល្មមសំពងក្បាលមនុស្សឲ្យសន្លប់បាន។ គេមានសង្ឃឹមក្នុងចិត្តបន្តិច ប៉ុន្តែគិតៗទៅកូនចៅរបស់ Maria មានគ្នាដល់ទៅ3នាក់ ដូច្នេះគេមិនអាចទប់ទល់ឈ្នះឡេីយ។
ប៉ុន្តែទេវតាមិនឲ្យមនុស្សល្អខកបំណងទេ ស្របពេលនោះទូរស័ព្ទរបស់កូនចៅម្នាក់ស្រាប់តែរោទិ៍ឡេីង ហើយបុរសម្នាក់នោះក៏ចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ ព្រោះនៅក្នុងវាគ្មានសេវា ស្ដាប់ឮរអាក់រអួលតឹងទ្រូងសឹងងាប់។
មេីលឃេីញឱកាសល្អបែបនេះ Beomgyu ចាប់ផ្តើមចេញប្រតិបត្តិការ។ គេងេីបពីកៅអីហេីយដេីរលបៗទៅរេីសឈេីជ្រុង រួចស្ទុះទៅសំពងក្បាលបុរសមាឌមាំម្នាក់ពីក្រោយធ្វេីឲ្យបុរសនោះសន្លប់បាត់ស្មារតី ប៉ុន្តែវាធ្វើឲ្យបុរសម្នាក់ទៀតដែលឈរមិនឆ្ងាយពីនោះប៉ុន្មាន ភ្ញាក់ខ្លួនព្រេីតហេីយប្រុងមកចាត់ការ Beomgyu ។
រាងតូចភ័យស្លន់ជាខ្លាំង រកនឹកមិនឃេីញថាត្រូវតទល់នឹងបុរសម្នាក់នោះដោយរបៀបណាឡេីយ។ ដោយគ្មានជម្រេីសគេគប់ឈេីជ្រុងនោះចំកណ្ដាលមុខបុរសមាឌដំបង ហើយស្របពេលបុរសនោះកំពុងស៊េីៗ គេរហ័សរេីសយកកាំភ្លេីងដែលជ្រុះពីអាវបុរសដែលសន្លប់នៅក្បែរជេីងរបស់គេយកមកភ្ជុងគូសត្រូវ។
"កុំចូលមកឲ្យសោះ បេីមិនចង់ឲ្យយេីងបាញ់ទម្លុះក្បាលរបស់ឯង!"
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។